អាហារ
ភើ មានក្លិនមាត់ ក្រហាយទ្រូងញឹកញាប់ អាចមកពីទម្លាប់នៃការញុំាអាហារ៤ប្រភេទនេះជាប្រចាំថ្ងៃ
Pheakdey Pao
August 5 2022
547 views

បញ្ហាភើ មានក្លិនមាត់ ប្រហាយទ្រូង ជួនលាយឡំមួយអាការហើមពោះ... នេះគឺជាអាការនៃបញ្ហាច្រាល់ជាតិអាស៊ីតក្នុងក្រពះ ដោយស្ថានភាពទូទៅកើតឡើងនៅពេលអាស៊ីតក្រពះហូរត្រលប់មកវិញចូលទៅក្នុងបំពង់អាហារ។

យោងទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ eatthis បានឱ្យដឹងថា កត្តាដែលបង្កឱ្យមានបញ្ហាច្រាល់ជាតិអាស៊ីតនេះជាប្រចាំ គឺកើតមានមកពីបម្រែបម្រួលរបបអាហារមិនល្អមួយចំនួនចំពោះសុខភាពរួមមាន៖

១. អាហារហឹរ៖ អាហារហឹរ មានផ្ទុកសារធាតុ capsaicin ដែលកាត់បន្ថយការរំលាយអាហារ និងធ្វើឱ្យអាហារស្ថិតក្នុងក្រពះរយៈពេលយូរ ដោយអាហារ​កាន់​តែ​យូរ​ក្នុង​ក្រពះ ហានិភ័យ​នៃការកើនឡើងកម្រិតជាតិអាស៊ីតក្នុងក្រពះកាន់តែច្រើន បណ្ដាលឱ្យចាល់មកផ្នែកខាងលើវិញ នាំឱ្យកើតមានបញ្ហា​​ក្រហាយ​ទ្រូង​ ។ ទន្ទឹមនឹងនេះផងដែរ អាហារហឹរអាចធ្វើឱ្យរលាកបំពង់អាហារផងដែរ ប្រសិនបើរោគសញ្ញាក្រហាយទ្រូងនៅតែបន្តកើតមានជាប្រចាំ។

២. អាហារចៀន៖ អាហារមានជាតិខ្លាញ់ខ្ពស់មួយចំនួន ដូចជាអាហារបំពង ប្រភេទនំ អាហារកែច្នៃ អាចជំរុញអំបិលទឹកមាត់ ដែលជាសារធាតុធ្វើឱ្យរលាកបំពង់អាហារ និងបន្ថយនូវ sphincter ដែលការពារបំពង់អាហារ។ អាហារដែលមានជាតិខ្លាញ់ធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែងាយឡើងជាតិអាស៊ីត ឬអាស៊ីតក្រពះចាល់ឡើងបានយ៉ាងងាយបំផុត។

៣. ផ្លែក្រូច៖ ផ្លែក្រូចមិនថាជាប្រភេទក្រូចឆ្មារ ក្រូចថ្លុង ក្រូចក្រហមនោះទេ គឺមានផ្ទុកទៅដោយកម្រិតជាងអាស៊ីតខ្ពស់ជាផ្លែឈើដទៃ​ ហេតុនេះ សារធាតុអាស៊ីតកាត់ដែលមាននៅក្នុងផ្លែក្រូច អាចប៉ះពាល់ដល់ក្រពះពោះវៀន និងអាចបង្កើនការផលិតអាស៊ីតក្រពះដែលងាយធ្វើឱ្យអ្នកទទួលទានងាយប្រឈមនឹងបញ្ហាចាល់ជាតិអាស៊ីតក្រពះ បង្កជាអាការក្រហាយទ្រូង។

៤. កាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីន និងសារធាតុគីមីរុក្ខជាតិដែលអាចបង្កឱ្យក្រហាយ ឬក្តៅក្នុងទ្រូង។ ទន្ទឹមនឹងនេះទៀតសោត កម្រិតPH ទាបដែលមាននៅក្នុងកាហ្វេ គឺអាចបណ្ដាលឱ្យជាតិអាស៊ីតដែលមាននៅក្នុងក្រពះមានការកើនឡើងផងដែរ ដោយនេះអាចកើតមានក្នុងលក្ខខណ្ឌបុគ្គលទទួលទានកាហ្វេសុទ្ធមិនព្រមញុំាអាហារអ្វីផ្សេង។

គូសបន្ថែមផងដែរថា ក៏មានបញ្ហាផ្សេងៗទៀតផងដែរ ដែលធ្វើឱ្យមានបញ្ហានៃការចាល់ជាតិអាស៊ីតក្នុងក្រពះបង្កឱ្យមានអាការក្រហាយទ្រូង ភឺ មានក្លិន រួមមាន៖ ការប្រើប្រាស់ថ្នាំ (ថ្នាំព្យាបាលជំងឺហឺត, ថ្នាំសម្រួលអារម្មណ៏ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត) ការជក់បារី ញ៉ាំអាហារច្រើនតែពុំសូវញ៉ាំទឹក ឬទទួលទានប្រភេទភេសជ្ជៈហ្គាសច្រើនពេក ជាដើម៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia