សាកលវិទ្យាល័យទាំងអស់នៅប្រទេសកម្ពុជា ព័ត៌មានលម្អិត មុខវិជ្ជា តម្លៃសិក្សា
សិស្សថ្នាក់ទី១២ដែលមានបំណងប្រាថ្នាចង់រៀនមុខជំនាញពេទ្យ ដើម្បីក្លាយជាវេជ្ជបណ្ឌិតនៅថ្ងៃអនាគត ប្រហែលជាបានត្រៀមខ្លួនរួចជាស្រេចហើយនូវសមត្ថភាពចំណេះដឹងមូលដ្ឋានដូចជា គីមី ជីវៈ គណិតវិទ្យា និងភាសាបរទេស។ ដើម្បីឱ្យប្អូននិស្សិតងាយស្រួលស្វែងយល់អំពីសាលាពេទ្យល្បីៗនៅស្រុកខ្មែរយើងទាំងឯកជន និងរដ្ឋ ថ្ងៃនេះ Healthy Cambodia នឹងលើកយកនូវសាលាល្បីៗនៅស្រុកខ្មែរដែលកំពុងធ្វើការបណ្តុះបណ្តាលមុខជំនាញពេទ្យមកបង្ហាញ៖
១.សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬហៅកាត់ថា សាលាក្រហម៖
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបាន បង្កើតឡើងនៅឆ្នាំ ១៩៤៦ ដើម្បីបណ្ដុះបណ្ដាល វេជ្ជសាស្រ្តទំនើប យោងក្រឹត្យ លេខ ១០៣ សន ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៦ ដោយមានឈ្មោះ ថា "សាលាមន្រ្តីសុខាភិបាល"។ ឆ្នាំ១៩៩៧ សាលាបច្ចេកទេសថែទាំ វេជ្ជសាស្រ្ត និង មហាវិទ្យាល័យចំរុះ វេជ្ជសាស្រ្ត ឱសថសាស្រ្ត និង ទន្តសាស្រ្ត ត្រូវបានច្របាច់បញ្ចូលគ្នា ហើយបង្កើតឡើងនូវ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។
សព្វថ្ងៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មានមហាវិទ្យាល័យចំនួន៣ គឺ ៖ មហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យទន្តសាស្រ្ត សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង ផ្នែកសុខភាពសាធារណៈ។
សម្រាប់ទំនាក់ទំនង៖Tel. +855 (0)23 430 559, Email. info@uhs.edu.kh ,គេហទំព័រwww.uhs.edu.kh
២.វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម
វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទជាគ្រឹះស្ថានរបស់រដ្ឋដែលមាន បទពិសោធន៍គ្រាប់គ្រាន់ក្នុងការបណ្តុះបណ្តាលគ្រូពេទ្យព្យាបាលថែទាំវេជ្ជសាស្ត្រនិងឱសថការីចាប់តាំងពីឆ្នាំ១៩៧៩រហូតមក។
វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម មានបីមហាវិទ្យាល័យដូចជា៖
- មហាវិទ្យាល័យវេជ្ជសាស្ត្រ
- មហាវិទ្យាល័យឱសថសាស្ត្រ
- មហាវិទ្យាល័យទន្តសាស្ត្រ
សាលាថែទាំងវេជ្ជសាស្ត្រ៖
- គលានុបដ្ឋាក
- ឆ្មប
- មន្ទីរពិសោធន៍
ទំនាក់ទំនង៖ Health Science Institute of RCAF
៣.វិទ្យាស្ថានជាតិសុខភាពសាធារណៈ
វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានចាប់ផ្តើមបណ្តុះបណ្តាលនិស្សិតជំនាន់ទី ០១ ក្នុងឆ្នាំ ២០០៧ ហើយរហូតដល់ជំនាន់ទី ១១ ក្នុងឆ្នាំ ២០១៨ នេះ មាននិស្សិតចំនួន ១៣០ នាក់ ដែលបានបញ្ចប់ការសិក្សាជាស្ថាពរ និងបានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ពីសាលាសុខភាពសាធារណៈ។
មុខវិជ្ជាដែលបណ្តុះបណ្តាលនៅសាលាសុខភាពសាធារណៈ មាន៖
១-បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល (Master of Public Health in Health System Development)
២-បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រ (Master of Science)៖ផ្នែកអេពីដេមីសាស្រ្ត(ស្រាវជ្រាវ) (Master of Science in Epidemiology) និងផ្នែកអាហារូបត្ថម្ភ (Master of Science in Nutrition)
ទំនាក់ទំនង៖ 023 966 449 ឬគេហទំព័រ៖ http://www.niph.org.kh/
៤.សាកលវិទ្យាល័យអន្តរជាតិ ហៅកាត់ថា IU
សាកលវិទ្យាល័យអន្តរជាតិ គឺជាស្ថាប័នឧត្ដមសិក្សាឯកជនមួយយដែលមានឯកទេសខាងឱសថសាស្ត្រនិងវិទ្យាសាស្ត្រសុខាភិបាល បង្កើតឡើងនៅឆ្នាំ២០០២ សាកលវិទ្យាល័យអន្តរជាតិត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃកម្ពុជា ក្រសួងអប់រំយុវជននិងកីឡានិង គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
ទំនាក់ទំនង៖ (855) 23 881-623,(855) 16 423 666 គេហទំព័រ www.iu.edu.kh
៥.សាកលវិទ្យាល័យន័រតុន
សាកលវិទ្យាល័យន័រតុន ជាសាកលវិទ្យាល័យឯកមានឈ្មោះល្បីបណ្តុះបណ្តាលជំនាញច្រើនមុខ ហើយក្នុងនោះក៏មានមុនជំនាញវិទ្យាសាស្ត្រសុខាភិបាលផងដែរ។
លេខទំនាក់ទំនង៖ Tel: 023 432 075 Mobile : 093 888 569/ 093 888 359
Email: info@norton-u.com គេហទំព័រ៖ http://www.norton-u.com/
៦.សាកលវិទ្យាល័យចេនឡាភ្នំពេញ
សាកលវិទ្យាល័យចេនឡា គឺជាសាកលវិទ្យាល័យឯកជន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៧។ សាកលវិទ្យាល័យ ចេនឡា ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យចេឡា (CLU) ផ្តល់ជូននូវវគ្គសិក្សា និងកម្មវិធីសិក្សា ដែលទទួលបានសញ្ញាបត្រឧត្តមសិក្សាជាផ្លូវការ នៅក្នុងវិស័យមួយចំនួន។ មានបណ្តុះបណ្តាលថ្នាក់៖ ១-ថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក និង ឆ្មប និង២-ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្មប និង បចេ្ចកទេសមន្ទីរពិសោធន៍។
ទំនាក់ទំនង៖ទូរស័ព្ទទំនាក់ទំនង៖023 383 269\012 53 50 80\098 50 50 70\098 32 22 25
៧.សាកលវិទ្យាល័យអង្គរ
សាកលវិទ្យាល័យអង្គរ បានបង្កើតឡើងនៅឆ្នាំ ២០០៤ ជាគ្រឹះស្ថានឧត្តមសិក្សាដែលស្ថិតក្នុងទីក្រុងសៀមរាប (ប្រជាជនប្រហែលជា ២៥ម៉ឺនទៅ ៣៥ ម៉ឺននាក់) ហើយ ទទួលស្គាល់គុណភាពដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។ ហើយកំពុងបណ្តុះបណ្តាលជំនាញ៖ គិលានុបដ្ឋាក/in Nursing និងជំនាញ ឆ្មប/in Midwifery
ទំនាក់ទំនង៖070 853 537 គេហទំព័រ http://www.angkor.edu.kh/
៨.សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ជាសាកលវិទ្យាល័យឯកជនមួយកំពុងបណ្តុះបណ្តាលលើមុខវិជ្ជាច្រើនមុខ ហើយក្នុងនោះមានជំនាញវិទ្យាសាស្ត្រសុខាភិបាល ដែលមានច្រើនជំនាញផងដែរ។
ទំនាក់ទំនង៖023 221 624 និងគេហទំព័រhttp://www.puthisastra.edu.kh/
សូមបញ្ជាក់ថា នៅមានសាលាមួយចំនួនទៀតដែលកំពុងធ្វើការបណ្តុះបណ្តាលមុខជំនាញពេទ្យដែលយើងមិនបានលើកឡើងមកអស់។ ហើយខាងលើសុទ្ធតែជាសាលាល្បីៗដែលកំពុងបណ្តុះបណ្តាលជំនាញពេទ្យឬវិទ្យាសាស្ត្រសុខាភិបាល។ មុននឹងអ្នកទាំងអស់គ្នាជ្រើសរើសជំនាញនៅសាលាណាមួយត្រូវពិចារណាឱ្យបានល្អិតល្អន់ និងគួរប្រឹក្សាយោបល់ជាអ្នកមានបទពិសោធន៍លើវិស័យនេះ អាចជាគ្រូពេទ្យ គ្រូបង្រៀន ឬសាច់ញាតិ និងបុគ្គលណាដែលអាចប្រឹក្សាយោបល់បាន៕
អត្ថបទដោយ៖ម៉ន វុទ្ធា