ជំងឺ
ខ្លាចកើតជំងឺទឹកនោមផ្អែម ពេលមានគ្រួសារកើតជំងឺនេះ អ្នកជំនាញប្រាប់នេះជាវិធីការពារ ជំងឺទឹកនោមផ្អែម
Thida Pet
December 15 2022
3.6 K views

សម្រាប់អ្នកមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម​ ហានិភ័យនៃការកើតមានជំងឺនេះបន្ដគឺមានភាគរយខ្ពស់ ពិបាកក្នុងការគ្រប់គ្រងខ្លាំងបំផុត។ ទោះជាយ៉ាងនេះក្ដី អ្នកមានគ្រួសារកើតជំងឺនេះមិនត្រូវ បណ្ដែតបណ្ដោយតាមកម្មឡើយ ត្រូវរិះរក មធ្យោបាយថែទាំសុខភាពទុកជាមុន ប្រសិនណាយើងយល់ដឹងពីជំងឺទឹកនោមផ្អែមច្បាស់ ហានិភ័យ គ្រោះថ្នាក់ក៏មិនសូវមានភាគរយខ្ពស់ដែរ ។

ជាការពិតណាស់ ដោយសារតែជំងឺទឹកនោមផ្អែមគឺជាប្រភេទជំងឺ១ បើកើតមានហើយ គឺនាំជំងឺ៣ទៅ៤ប្រភេទ ឬក៏មានលើសហ្នឹងមកជាមួយដែរ ដូចជា ជំងឺតម្រងនោម បេះដូង លើសឈាម ខ្សោយភ្នែក ដែលជាហេតុនាំឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ងាយនឹងស្លាប់មុនអាយុ។ ទៀតសោត តាមរយៈការណែនាំរបស់អ្នកជំនាញ ពីវិធីថែរក្សាសុខភាពប្រសិនណាមានគ្រួសារកើតជំងឺទឹកនោមផ្អែម។ នេះបើយោងតាមរយៈគេហទំព័រ cdc បានបញ្ជាក់ឱ្យដឹងថា​មនុស្សប្រមាណ៩៦លាននាក់ នៅសហរដ្ឋអាមេរិកមិនដឹងថាខ្លួនកើតជំងឺទឹកនោមទេ ដែលជាហេតុបណ្ដាលឱ្យជំងឺទឹកនោមផ្អែមពិបាកក្នុងការគ្រប់គ្រង ។

តួយ៉ាងប្រភពដដែលក៏​បានបន្តថា សម្រាប់អ្នកមានគ្រួសារកើតជំងឺទឹកនោមផ្អែមវិញ ត្រូវត្រៀមខ្លួនទុកមុន និងយល់ដឹងពីមូលហេតុបង្ក និងរបបអាហារទាក់ទងនឹងជំងឺទឹកនោមផ្អែម ឱ្យបានច្បាស់ ត្រូវដឹងថា​ ដើម្បីទប់ស្កាត់ ឬក៏កាត់បន្ថយហានិភ័យគួរធ្វើបែបណា ។ ផ្សាភ្ជាប់ជាមួយគ្នានេះដែរ តាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែម បានប្រាប់ក្រុមការងារចាបបៃតងថា អ្នកមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែម គឺត្រូវ ថែទាំសុខភាពដូចជា៖ ព្យាយាមហាត់ប្រាណ ជាប្រចាំ របបអាហារឱ្យត្រូវជាមួយជំងឺនេះ មានបន្លែ ផ្លែឈើរ កុំផឹកស្រា ជក់បារី គេងមិនគ្រប់ ស្រ្តេសជាប្រចាំ ជាពិសេសតាមដានសុខភាព រកមើលជាតិស្ករទៀងទាត់ ។

មួយវិញទៀត ទោះអ្នកមិនមានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែមក៏ដោយ ការមិនចេះថែសុខភាព ដូចជា មិនហាត់បប្រាណ ស្រ្តេសប្រចាំ ស្រា បារីមិនដាច់ អនាគតទឹកនោមផ្អែមនៅជាមួយមិនខានឡើយ

គូសបញ្ជាក់ឱ្យដឹងផងដែរថា អ្នកមានប្រវត្តិមានហានិភ័យកើតខ្ពស់ ដូច្នេះប្រសិនណា បងប្អូនជាឪពុកម្ដាយ គួរតែណែនាំកូនៗខ្លួនតាំងពីតូច ពន្យល់ពួកគេ ពីមូលហេតុ​និងវិធីការពារជំងឺទឹកនោមផ្អែម ជាមុន ជាគ្រិះចម្បងឱ្យពួកគេស្គាល់​ និងចេះ ថែសុខភាព ទោះជាកើតក៏ក្នុងកម្រិត១ស្រាលដែរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia