សម្រស់
ប្រើសេរ៉ូមយូរហើយតែមិនដឹងក្បួនលាបឱ្យត្រឹមត្រូវ មកសាក៣វិធីនេះឃើញផលពិតៗ
Mourn Kunthea
August 28 2022
441 views

អ្នកខ្លះទិញផលិតផលសុទ្ធតែថ្លៃៗយកមកប្រើប្រាស់ ប៉ុន្តែអ្នកខ្លះប្រើទៅក៏ទទួលបានប្រសិទ្ធភាពពិតៗ ដោយឡែកអ្នកខ្លះមិនបានប្រសិទ្ធភាព ព្រោះមិនបានយល់ដឹងពីគុណភាពរបស់ផលិតផល និងទិកនិកក្នុងការប្រើប្រាស់ឱ្យបានត្រឹម​ត្រូវ។ ខាងក្រោមនេះ ជាវិធីសាស្ត្រ៣យ៉ាងក្នុងការប្រើប្រាស់សេរ៉ូម ឬផលិតផលឱ្យទទួលបានប្រសិទ្ធភាពខ្ពស់៖

១.ពេលវេលាក្នុងការប្រើសេរ៉ូម

ពេលវេលាដែលល្អបំផុតក្នុងការប្រើប្រាស់សេរ៉ូម គឺពេលព្រឹក និងមុនពេលចូលគេង។ ពីព្រោះ ពេលវេលា២នេះ គឺល្អបំផុតក្នុងការជួសជុលកោសិកាចាស់ៗ និងជួយបណ្ដុះកោសិកានៃស្បែក ជួយបណ្ដឹងស្បែកឱ្យមានភាពតឹងល្អ និងជួយទប់ស្កាត់ភាពជ្រួញនៃស្បែកផងដែរ។

២.របៀបប្រើ សេរ៉ូម

អ្នកអាចបន្តក់សេរ៉ូម ៣ ទៅ​ ៤ តំណក់នៅលើមុខបានហើយ ដោយសារធាតុនៅក្នុងសេរ៉ូមគឺមានជាតិខ្លាំង ដូច្នេះប្រសិនបើអ្នកលាបវាច្រើនវាអាចធ្វើឱ្យស្បែកមុខរបស់អ្នករលាក ឬ ឡើងក្រហម។ បន្ថែមពីនេះ ការលាបសេរ៉ូមដែលត្រឹមត្រូវបំផុតនោះគឺ៖

ប្រើម្រាមដៃ៖ ការប្រើចុងម្រាមដៃមកធ្វើការម៉ាស្សាថ្នមៗស្រាលៗនៅលើផ្ទៃមុខ ពេញរង្វង់មុខ ដើម្បីឱ្យស្បែកមុខស្រូបយកសេរ៉ូមបានល្អ។

ប្រើបាតដៃ៖ បន្តក់ទឹកសេរ៉ូម ៣ ទៅ៤ដំណក់នៅលើបាតដៃរួចឈ្លីបាតដៃរបស់អ្នក ហើយមកធ្វើការម៉ាស្សានៅលើផ្ទៃមុខរបស់អ្នកស្រាលៗថ្នមពេញផ្ទៃមុខ ដើម្បី​ឱ្យសេរ៉ូមបានជ្រៀបចូលទៅក្នុងស្បែកមុខកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។

៣.ក្បួនប្រើផលិតផលឱ្យត្រូវតាមលំដាប់

សេរ៉ូមគឺ បានដើរតួនាទីយ៉ាងសំខាន់និងមានប្រិសទ្ធភាពបំផុតសម្រាប់ជួយជួសជុលស្បែកឱ្យស្រស់បំព្រង។ ក៏ប៉ុន្តែ ការប្រើប្រាស់ផលិតផលនីមួយៗ គឺត្រូវតែមានលំដាប់លំដោយផងដែរ ដើម្បីឱ្យប្រសិទ្ធភាពនៃផលិតផលកាន់បានផល។ ហើយខាងក្រោមនេះ ជាវិធីប្រើប្រាស់សេរ៉ូមជាមួយផលិតផលថែរក្សាស្បែកផ្សេងទៀត ទៅតាមលំដាប់លំដោយនីមួយៗ៖

១.លាងសម្អាតផ្ទៃមុខឱ្យបានស្អាត

២.ប្រើទឹកTonerជូតសម្អាតជាតិកខ្វក់នៅលើផ្ទៃមុខ

៣.លាបសេរ៉ូមលើផ្ទៃមុខ

៤.លាបគ្រីមក្រោមភ្នែក កុំឱ្យភ្នែកស្លក់ខ្មៅ ឬឡើងជ្រួញ

៥.លាបឡេផ្ដល់សំណើម( គ្រីមពេលថ្ងៃ​ឬ ពេលយប់)

៦.លាបSunscreen ការពារកម្ដៅថ្ងៃ(សម្រាប់ពេលព្រឹក)

៧.មួយសប្ដាហ៍បិទម៉ាសមុខ យ៉ាងតិច៣ដង ដើម្បីជួយបឺតជាតិពុល ធូលីដី ចេញពីស្បែកមុខ។

សូមអនុវត្តជាមួយ ៣វិធីសាស្ត្រនេះ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ផលិតផលគ្រប់មុខ​ និងទទួលបានផលចំណេញពីការប្រើប្រាស់ផងដែរ។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia