ចិត្តសាស្ត្រ
អ្នកជំនាញថា៖ ប្រើក្បួន ៣នេះ ឆាប់ងងុយគេងលក់ឱ្យស្កប់ស្កល់ ស្រស់ថ្លាផ្លូវចិត្ត
Tror Sopheap
November 15 2022
447 views

សព្វថ្ងៃនេះ មនុស្សជាច្រើនមានបញ្ហារឿងការគេងមិនលក់ មិនត្រឹមតែមានផលប៉ះពាល់សុខភាពកើតជំងឺទេ វាស៊ីអារម្មណ៍អ្នកឱ្យចុះខ្សោយថែមទៀត។ ការគេងជារឿងមួយដែលមនុស្សគ្រប់គ្នាត្រូវរៀនសូត្រ និងបង្កើតទម្លាប់ការគេង។ អ្នកកុំភ្លេច ប្រើក្បនទាំង ៣នេះ មុនចូលគេង៖

អ្នកគេងអត់លក់ព្រោះតែគិតច្រើន និងស្មុគខ្លាំង បណ្តាលមកពីបញ្ហាប្រចាំថ្ងៃ វ៉ៃបំបាក់ផ្លូវចិត្តអ្នកកាន់តែខ្លាំងលើសដើម។ ហៅថា អ្នកមានជំងឺបែកអារម្មណ៍ ទោះបីអ្នកព្យាយាមគេង ក៏អត់លក់ដែរ។ តើអ្វីជាដំណោះស្រាយជាអ្វី? តាមលោក Matthew Walker ជាអ្នកវិទ្យាសាស្រ្តការគេងបានបញ្ជាក់ក្នុងរឿងនេះថា ការធ្វើសមាធិ ជាការអនុវត្តក្នុងការដកដង្ហើម ប្រមូលផ្តុំគំនិតឱ្យមូលតែមួយ។ ហើយវាដើរតួនាទីឱ្យមានតុល្យភាពផ្នែកប្រព័ន្ធសរសៃប្រសាទនៃរាងកាយដែរ។ មុននឹងអ្នកចូលគេង វាជួយរំសាយបញ្ហាតានតឹង ការថប់បារម្ភ និងការធ្លាក់ទឹកចិត្តទាំងអស់នេះ រួចហើយអារម្មណ៍អ្នកស្ងប់ ការគេងអ្នកក៏មានគុណភាពល្អដែរ។ ព្រោះវាផលិតអរម៉ូននៃការគេងលក់ Melatonin នេះ។

មានអ្នកខ្លះ ឆ្ងល់ថា ហេតុអ្វីខ្លួនគេងអត់លក់សោះ? មានអ្នកខ្លះ គេងៗ ក៏ភ្ញាក់ពាក់កណ្តាលយប់ជាដើម។ ការគេងអត់លក់នេះ បណ្តាលមកពីរាងកាយអ្នកមួយផ្នែកដែរ។ តាមលោកវេជ្ជបណ្ឌិត Charlene Gamaldo នាយកផ្នែកវេជ្ជសាស្រ្តមជ្ឈមណ្ឌល Johns Hopkins បានមានប្រសាសន៍ថា យើងមានភស្តុតាងជាច្រើន បញ្ជាក់ថា ការធ្វើលំហាត់ប្រាណពិតជាជួយឱ្យអ្នកគេងលក់កាន់តែលឿន និងធ្វើឱ្យគុណភាពការគេងអ្នកកាន់តែប្រសើរឡើង។ ព្រោះរាងកាយអស់កម្លាំង ហើយនៅក្នុងអំឡុងការគេងនេះ រាងកាយអ្នកស្រូបថាមពលចិញ្ចឹមរាងកាយ ដែលអ្នកចំណាយពេលហាត់ប្រាណនោះ។

 មានមនុស្សច្រើនឡើងៗ មានវិបត្តិគេងក្រលក់ ក៏អាចមកពីអាហារមួយដែរ។  នេះជាអាហារ ៤ប្រភេទ ដែលសម្បូរទៅដោយជាតិមេឡាតូនីនដល់ការគេងមានដូចជា គ្រាប់ធញ្ញជាតិ ទឹកដោះគោក្តៅៗ ហូបសាច់ត្រី ទឹកដោះគោស្រស់ និងមានអាហារជាច្រើនទៀត ព្រោះពួកអាហារទាំងអស់នេះ មានដូចជាសមាសធាតុជម្រុញការគេងចំនួន ៤គឺទ្រីប៉ូតូផាន កាល់ស្យូម វីតាមីនD និងមេឡាតូនីននេះឯង៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia