អាហារ
ការងារហត់ពេញ១ថ្ងៃ ល្ងាចឡើងអស់កម្លាំងរលីង ប៉ូវថាមពលមកវិញ ញុំាហើយមិនប៉ះពាល់គីឡូ
Thida Pet
February 12 2023
444 views

មួយថ្ងៃបញ្ចេញថាមពលអស់គ្មានសល់ ល្ងាចមិនទាន់អស់កម្លាំងរលីង វិលមុខញ័រសាច់ ជាដើម ។ ដូច្នេះហើយមានតែអាហារទាំងអាចជួយស្រោចស្រស់ថាមពលមកវិញ ។អាហារ៣មុខនេះញុំាពេលល្ងាចផ្ដល់កម្លាំងបានលឿន ឆាប់ឆ្អែត ជាពិសេសមិនប៉ះពាល់គីឡូ។

ថ្វីបើអាហារខ្លះ ទោះឃ្លានប៉ុណ្ណាឱ្យតែយប់ហើយគឺមិនហ៊ានញុំាទេខ្លាចឡើងគីឡូជាពិសេសសម្រាប់អ្នកធាត់ តែមិនថ្វី ធាត់ក៏ញុំាបាន ស្គមក៏ញុំាបានដូចគ្នា ។ នេះបើយោងតាមរយៈគេហទំព័រ healthline បានណែនាំអាហារមានដូចខាងក្រោម៖ 

១.ទឹកដោះគោជូ៖ នៅក្នុងទឹកដោះគោ៧១៧០ក្រាម មានកាឡូរីត្រឹមតែ១០៤កាឡូរីប៉ុណ្ណោះ រួមទាំងសម្បូរដោយជាតិកាល់ស្យូម សារធាតុរ៉ែប្រូតេអ៊ីនផងដែរ អ្នកញុំាផឹកទឹកដោះគោជូធ្វើជាអាហារសម្រន់ពេលល្ងាចបាន អាចជួយឱ្យឆ្អែតនិងគេងលក់ស្រួលផងដែរ តែកុំផឹកលើសកំណត់ពេក។២.ផ្លែឈើស្រស់បន្លែស្រស់៖

២.ទឹកធម្មតា៖​នៅពេលល្ងាចអស់កម្លាំងរលីងរកអ្វីញុំាមិនទាន់អ្នកអាចផឹកតទឹកធម្មតាដើម្បីស្ថានកម្លាំងអ្នកមកសិនចៀសវាងអស់កម្លាំងខ្លាំង អាចឈឺក្បាលវិលមុខ ខូចក្រពះជាដើម ទឹកគ្មានកាឡូរីទេ ទោះផឹកប៉ុណ្ណាក៏មិនប៉ះពាល់ក្រពះ ឬក៏គីឡូអ្វីដែរ មានតែជួយរក្សាគីឡូ រក្សាថាមពលរាងកាយ។

៣.ផ្លែចេក៖ គឺសម្បូរដោយ ជាតិសរសៃច្រើន វិតាមីនល្អជាច្រើន រួមទាងកាឡូរីមិនលើសកំណត់ ដូច្នេះប្រសិនណាល្ងាចឡើងរកអ្វីញុំាមិនទាន់អាចសាករកផ្លែចេក១ផ្លែញុំាទ្រាប់ពោះមុនសិនបាន ចៀសវាងកូរពោះ រមូលពោះឡើងមក ចេកក៏មានបង្កើនកម្លាំងអ្នកមកវិញ១ចំណែកដែរ៕

គូសបញ្ជាក់ឱ្យដឹងថា អាហារទាំងនេះ មិនអាចជួយស្រោចស្រង់កម្លាំងអ្នកឱ្យបានខ្លាំងក្លា100%នោះឡើយ តែប្រសិនណាបងប្អូនកំពុងតែ ហេវខ្លាំង អស់កម្លាំងខ្លាំង អាចសាករកអាហារនេះញុំាទ្រាប់បាន ដើម្បីកាត់បន្ថយការឃ្លាន កូរពោះ ខូចក្រពះឡើងមកបាន

អត្ថបទដោយ៖ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia