អាហារ
អ្នកជំនាញប្រាប់ច្បាស់ៗថា ភេសជ្ជៈ១នេះ ផឹកបរិមាណនេះ ជួយតម្រងនោមល្អបំផុតលើសគេឯង
MC LyHouy
October 3 2022
538 views

តម្រងនោមប្រៀបដូចជាបុគ្គលិកនៃរូបរាងរបស់អ្នកដែលធ្វើការធ្ងន់បំផុត ហើយមិនទាមទារប្រាក់ខែ។​ តម្រងនោម ​ប្រៀបដូចជា “វិស្វករផ្តល់ជាតិទឹក” ដែលរត់ចុះឡើង ព្យាយាមធ្វើបែបណាដើម្បីឱ្យជាតិទឹកបំពេញដល់គ្រប់សារពាង្គកាយដើម្បីមានជីវិតរស់។ និយាយជារួម តម្រងនោមទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ទឹកក្នុងរាងកាយរបស់អ្នក២៤ម៉ោង/ថ្ងៃ ៧ថ្ងៃ/សប្តាហ៍ គ្មានថ្ងៃណាឈប់សម្រាកឡើយ។ ខណៈដែលវាមិនទាមទារប្រាក់ខែ មិនស៊ីថ្លៃឈ្នួល អ្វីដែលអ្នកអាចធ្វើដើម្បីផ្តល់ទៅឱ្យតម្រងនោមវិញបានល្អបំផុត និងមានតម្លៃបំផុត គឺញ៉ាំអាហារល្អៗ ភេសជ្ជៈល្អៗដើម្បីជួយឱ្យតម្រងនោមសុខភាពល្អបំផុត។

ក្នុងចំណោមភេសជ្ជៈរាប់ពាន់លានប្រភេទនៅក្នុងពិភពលោកនេះ ទឹកគឺជាអាហាររូបត្ថម្ភដ៏សំខាន់បំផុតសម្រាប់រាងកាយ។ នេះបើយោងតាមការលើកឡើងដោយ អ្នកជំនាញផ្នែកអាហាររូបត្ថម្ភនៃមហាវិទ្យាល័យវេជ្ជសាស្ត្រកីឡាអាមេរិក, Wendy Bazilian, DrPH, RDN ហើយគាត់បន្ថែមថា អ្នកត្រូវផ្តល់អទិភាពដល់ទឹកគឺជាជម្រើសទី១ជានិច្ច។

សម្រាប់ឯបរិមាណទឹកជាប្រចាំសម្រាប់បុរសស្រ្តីគ្រប់រូបអនុវត្តដើម្បីឱ្យមានសុខភាពតម្រងនោមល្អ បើយោងតាមវិទ្យាស្ថានវេជ្ជសាស្ត្រនៃវិទ្យាស្ថានជាតិ ប៉ាន់ប្រមាណថាបុរសត្រូវការជាតិទឹកប្រហែល១៣កែវជារៀងរាល់ថ្ងៃ ខណៈដែលស្ត្រីត្រូវការប្រហែល ៩កែវដើម្បីដំណើរការបានល្អបំផុត។ នៅក្នុង Eat This, Not That ដដែលនេះក៏បានបញ្ជាក់បន្ថែមដែរថា ភេសជ្ជៈផ្សេងៗក្រៅពីទឹក និងសូម្បីតែអាហារក៏អាចចូលរួមចំណែកដល់សុខភាពតម្រងនោមដែរ ប៉ុន្តែទឹកជារឿងចាំបាច់បំផុតដែលអ្នកមិនអាចខ្វះបាន។ យើងដឹងហើយថាពី ៦០%ទៅ ៧០%នៃទម្ងន់ខ្លួនបុគ្គលម្នាក់ៗ គឺកកើតឡើងចេញពីជាតិទឹកនេះឯង នេះបើយោងតាមមូលនិធិតម្រងនោមជាតិ។

សូមរម្លឹកផងដែរថា តម្រងនោម រាងដូចគ្រាប់សណ្តែករបស់អ្នក បានធ្វើការងារយ៉ាងសំខាន់មួយនៅក្នុងជីវិតរបស់អ្នក។ ពោលគឺពួកវាដើរតួជាតម្រង យកកាកសំណល់ ជាតិពុល និងទឹកលើស ចេញពីឈាមរបស់អ្នកក្នុងអត្រាប្រហែលកន្លះពែងក្នុងមួយនាទី ហើយបញ្ជូនទឹកកខ្វក់ ជាតិពុល ចេញពីរាងកាយតាមរយៈការបត់ជើងតូច។ នៅពេលដែលពួកវាត្រងឈាមរបស់អ្នក តម្រងនោមរបស់អ្នកក៏គ្រប់គ្រងតុល្យភាពនៃសូដ្យូម កាល់ស្យូម ផូស្វ័រ និងប៉ូតាស្យូមនៅក្នុងចរន្តឈាមរបស់អ្នក ដែលមានសារៈសំខាន់ចំពោះមុខងារត្រឹមត្រូវនៃសរសៃប្រសាទ សាច់ដុំ និងសរីរាង្គរបស់អ្នក៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia