អាហារ
ការពិសារទឹកសណ្ដែករាល់ថ្ងៃ ជួយការពារការអស់រដូវ និងជំងឺមហារីកថែមទៀត
Tror Sopheap
February 19 2021
428 views

សណ្ដែកមានអត្ថប្រយោជន៏ជាច្រើនដូចជា កាល់សូ្យម ប៉ូតាស្យូម ជាតិខ្លាញ់ ជាតិដែក ...និងវីតាមីនជាច្រើនទៀតដែលផ្ដល់ឲ្យរាងកាយរបស់យើងទទួលបាននូវសុខភាពល្អ។ ហើយសម្រាប់ទឹកសណ្ដែកដែលធ្វើពីសណ្ដែស្រស់ ក៏ផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់រាងកាយផងដែរ។ ហើយវាអាចជួយការពារយើងពីជំងឺបានយ៉ាងល្អ តើសណ្តែកមានអត្ថប្រយោជន៍អ្វីខ្លះ?

១. ការពាររោគសញ្ញាក្រោយអស់រដូវ

ក្នុងអំឡុងពេលអស់រដូវការផលិតអ័រម៉ូនអ៊ីស្ត្រូសែនធម្មជាតិរបស់ស្ត្រី ដែលធ្លាក់ចុះដល់កម្រិតអប្បបរមា។ ហើយជួយកាត់បន្ថយភ្លាមៗ អរម៉ូនអ៊ីស្ត្រូសែន ដើម្បីបង្កើតឱ្យមានបញ្ហាសុខភាពមួយចំនួនសម្រាប់ស្ត្រីក្រោយអស់រដូវដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺធាត់ ងាយនឹងធ្លាក់ទឹកចិត្ត នាំឲ្យផ្លាស់ប្តូរអារម្មណ៍គេងមិនលក់ និងជំងឺផ្លូវចិត្តផ្សេងទៀត។ សារធាតុ phytoestrogen គឺមាននៅក្នុងសណ្តែក ជាការជំនួសអ័រម៉ូនអ៊ីស្ត្រូសែន ដែលមានប្រសិទ្ធភាពដើម្បីការពារ និងកាត់បន្ថយរោគសញ្ញាក្រោយពេលអស់រដូវ។

២. ការពារជំងឺពុកឆ្អឹង

ជំងឺពុកឆ្អឹងគឺជាជំងឺមួយទៀត ដែលទាក់ទងនឹងអាយុ និងអរម៉ូន។ សារធាតុ phytoestrogen នៅក្នុងសណ្តែកអាចជួយពន្លឿនការស្រូបយកជាតិកាល់ស្យូមដោយរាងកាយរបស់អ្នក និងការពារការបាត់បង់ឆ្អឹង ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនត្រូវប្រាកដថា ទឹកសណ្តែកនោះសម្បូរដោយជាតិកាល់ស្យូម និងវីតាមីនឌីខ្ពស់ ក្នុងការចិញ្ចឹមរាងការ និងការពារជំងឺមហារីកផងដែរ។

៣. ការពារជំងឺមហារីកក្រពេញប្រូស្តាត

ទឹកសណ្តែកសៀង គឺជាប្រភពដ៏សម្បូរទៅដោយសារធាតុ phytoestrogen ដែលជាអរម៉ូនរុក្ខជាតិតែមួយគត់ ដែលជួយទប់ស្កាត់ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនរបស់បុរស។ ការថយចុះកម្រិតតេស្តូស្តេរ៉ូនអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានយ៉ាងល្អ។ ការសិក្សាបានបង្ហាញថា បុរសដែលបរិភោគសណ្តែកហាក់ដូចជាមិនសូវកើតជំងឺមហារីកក្រពេញប្រូស្តាតទេ។

៤. ធ្វើឲ្យសរសៃឈាមប្រសើរឡើង

សណ្តែកសៀងមានជាតិអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអូមេហ្គា ៦ ក៏ដូចជា phyto-antioxidants ដែលមាននៅក្នុងសណ្តែកសៀង ដែលអាចការពារសរសៃឈាមរបស់អ្នកពីដំបៅ និងជំងឺឬសដូងបាតបានយ៉ាងមានប្រសិទ្ធភាព។ ហើយសមាសធាតុខាងលើនេះធ្វើឲ្យសរសៃមានដំណើរការបានល្អ និងជួយកាត់បន្ថយការលើសសម្ពាធឈាម និងកម្ចាត់កូលេស្ដេរ៉ុលអាក្រក់។

ប្រសិនបើអ្នកចង់ទទួលបានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺខាងលើអ្នកអាចធ្វើការទទួលទានសណ្ដែកជាប្រចាំហើយសូមធ្វើលំហាត់ប្រាណជារៀងរាល់ដើម្បីឲ្យសុខភាពកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដោយ៖ ភី សៅឌី

 

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia