អ្នកមួយចំនួនគិតថា ការពិសារទឹកផ្លែឈើមានគុណប្រយោជន៍ច្រើនជាងពិសារផ្លែឈើស្រស់ទាំងមូល។ ប៉ុន្តែនេះមិនទាន់ត្រឹមត្រូវទេ បើអ្នកមានអាយុច្រើន ពិសារទឹកផ្លែឈើស្រស់ច្រើននាំឱ្យអ្នកកើនជាតិស្ករក្នុងឈាម និងកើនខ្លាញ់ក្នុងឈាម។ មនុស្សជាច្រើនតែងញ៉ាំផ្លែឈើតិចៗ ហើយពិសារទឹកផ្លែឈើច្រើនជំនួសវិញ ទោះជាយ៉ាងណាក៏ដោយ វាបង្កហានិភ័យដល់សុខភាពខ្លះដែរ បើអ្នកអាយុច្រើនចាប់ពីអាយុ ៣៥ទៅ៤០ឆ្នាំជាងនោះ។ យោងតាមគេហទំព័រ Vnexpres ។
តាមលោកអនុបណ្ឌិត Duong Thi Thao ជានាយកដ្ឋានជំងឺបេះដូងបានលើកឡើងថា ពេលអ្នកពិសារទឹកផ្លែឈើច្រើន ពេលកិនទៅវាកាត់បន្ថយជាតិសរសៃ នៅសល់តែតែជាស្ករធម្មជាតិច្រើន(បើពិសារក្នុងមួយថ្ងៃមួយកែវមិនមែនជាបញ្ហានោះទេ) អ្នកមានខ្លះពិសារទឹកផ្លែឈើស្រស់ពីរដបទីបីដប នាំឱ្យលើសកម្រិតជាតិស្ករក្នុងរាងកាយលឿនជាងពេលធម្មតា។
ហើយលោកវេជ្ជៈបណ្ឌិតថា ពេលអ្នកពិសារទឹកផ្លែឈើច្របាច់ ភាគច្រើននៃជាតិសរសៃត្រូវបានដកចេញ ហើយធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន C អាស៊ីតហ្វូលិក អង់ស៊ីមធម្មជាតិ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ចឹងហើយរាងកាយរបស់អ្នកទទួលសារធាតុចិញ្ចឹមតិចតួច។ ពេលអ្នកហូបផ្លែឈើស្រស់ទាំងមូលវិញនោះ វាមានជាតិសរសៃមានសមត្ថភាពក្នុងការភ្ជាប់ជាតិអាស៊ីតទឹកប្រមាត់ (ជួយសំយោគពីកូលេស្តេរ៉ុល) បង្កើនការបញ្ចេញកូឡេស្តេរ៉ុលតាមរយៈបំពង់រំលាយអាហារ ដោយហេតុនេះវាជួយកាត់បន្ថយកូឡេស្តេរ៉ុលច្រើន និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) ក្នុងឈាម និងការពារជំងឺសរសៃឈាមបេះដូង។
ដូចនេះហើយ! មនុស្សគ្រប់រូបគួរទទួលទានផ្លែឈើទាំងមូលដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញនៃជាតិសរសៃជួយបង្កើតអារម្មណ៍កាន់តែឆ្អែត ជម្រុញខួរក្បាលគិតបានល្អ និងគ្រប់គ្រងការឡើងគីឡូផងដែរ។ ពេលអ្នកហូបផ្លែឈើទាំងមូលវិញនោះ គ្រាន់តែអ្នកញ៉ាំបានតែបីឬបួនផ្លែ អ្នកក៏មានអារម្មណ៍ឆ្អែត ព្រោះអាហារសុខភាពគឺបែបនេះឯង។ មានផ្លែឈើដូចជា ប៊្លូបឺរី ក្រូចថ្លុង ផ្លែប៉ោមបៃតង គីវី ត្រសក់ ផ្លែប័រ ក្រូច និងក្រូចថ្លុង...ព្រោះវាជួយការពារជំងឺសរសៃឈាម ធ្វើឱ្យស្បែកស្រស់ស្អាត និងបង្កើនភាពធន់ក្នុងប្រព័ន្ធរាងកាយ។៕ អត្ថបទដោយ៖ ទ្រ សុភាព