ព័ត៌មាន
ឪពុកម្តាយប្រយ័ត្នកូនៗ ផង! មានកុមារម្នាក់ស្លា.ប់ដោយសារឆ្លងជំងឺ ១នេះនៅអាយុ ១១ឆ្នាំ

មានឪពុកម្តាយមួយចំនួនមិនសូវជាខ្វាយខ្វល់ច្រើនពីជំងឺឆ្លងប៉ុន្មានទេ គិតថាវាមិនអី! ប៉ុន្តែមានជំងឺខ្លះអាចឆ្លងសម្លាប់មនុស្សជាពិសេសកុមារតែម្តង។ តាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើកុមារាអាយុ ១១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។

ក្រសួងសុខាភិបាលបានបន្តថា ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ក៏កុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការសាកសួរបង្ហាញថា នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺ។

តាមក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕

១១

១២

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2562

អត្ថបទថ្មីៗ
#ព័ត៌មានMay 29 2025
ពិតជាអស្ចារ្យមន្ទីរពេទ្យ EKIP Medical Centre កូនខ្មែរជាប់ពានរង្វាន់ឆ្នើមអន្តរជាតិ
#អាហារMay 29 2025
ពង្រឹងសុខភាព! ផ្លែឈើ ៤មុខកាត់ជាតិខ្លាញ់ ស្រកគីឡូ និងការពារជំងឺបេះដូង
#ជំងឺMay 29 2025
វ័យនេះប្រយ័ត្ន! ទម្លាប់បែបនេះ នាំអ្នកគាំងបេះដូង និងលើសឈាមដល់ស្លា.ប់
#អត្ថបទ PRMay 29 2025
មន្ទីរព្យាបាលធ្មេញសន្តិភាពពិតជាមានមោទនភាពដែលបានរៀបចំកម្មវិធីបរិច្ចាកឈាមជួយសង្រ្គោះប្រជាជនយើង ដែលកំពុងត្រូវការឈា.ម
#អាហារMay 28 2025
អ្នកជំនាញបញ្ជាក់ថា អ្នកពិសារទឹកផ្លែឈើច្រើនកើនជាតិស្ករក្នុងឈាម និងកើនជាតិខ្លាញ់
#ព័ត៌មានMay 28 2025
ឪពុកម្តាយប្រយ័ត្នកូនៗ ផង! មានកុមារម្នាក់ស្លា.ប់ដោយសារឆ្លងជំងឺ ១នេះនៅអាយុ ១១ឆ្នាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia