សម្រស់
វេជ្ជបណ្ឌិតឱ្យប្រើក្បួន ៤នេះ មើលថែរក្សាសម្រស់របស់អ្នកកុំឱ្យឆាប់ចាស់ជាងវ័យ
Tror Sopheap
May 23 2024
3.3 K views

ជំងឺភាពចាស់ធ្វើឱ្យមនុស្សជាច្រើនមានការភ័យខ្លាច និងគ្មានទំនុកចិត្តលើកខ្លួនឯង។ ការមើលថែសម្រស់ឱ្យស្រស់ស្អាត អ្នកត្រូវមានទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ។ ថ្ងៃនេះ ចាបបៃតងសុំលើកពីក្បួនចំនួន ៤ពីវេជ្ជបណ្ឌិត ដើម្បីថែសម្រស់របស់អ្នកឱ្យក្មេងជាងវ័យ។

១. ការពារស្បែកឱ្យក្មេងជាងវ័យ៖ តាមវេជ្ជបណ្ឌិត Thanisa និងវេជ្ជបណ្ឌិត Susan Massick ជាអ្នកជំនាញរោគសើរស្បែកបាននិយាយរួមគ្នាថា អ្នកមានបញ្ហាលើស្បែកសម្រស់ គឺមកពីមានបាក់តេរីច្រើន ដែលបណ្តាលឱ្យស្ទះរន្ធញើស និងលំហូរឈាមកើនឡើងតាមរន្ធញើស។ ដូចនេះ យើងគួរសម្អាតមុខ មុន និងក្រោយពេលហាត់ប្រាណរួច។

២. របបអាហារជួយសម្រស់៖ តាមវេជ្ជបណ្ឌិត Jessica Wu នាងជាគ្រូពេទ្យជំនាញខាងរោគស្បែក និងអ្នកជំនាញចំណីអាហារបាននិយាយថា ខ្ញុំបានប្រាប់អ្នកជំងឺថា ពេលអ្នកហូបអាហារ វាជាអ្នកកំណត់ទៅលើសុខភាពស្បែក សម្រស់ និងការចិញ្ចឹមប្រព័ន្ធរាងកាយរបស់អ្នក។ ពីព្រោះថា អាហារល្អដូចជា ត្រី បន្លែផ្លែឈើ និងអាហារសម្បូរជាតិប្រតេអ៊ីន គឺជាប្រភេទអាហារត្រូវបានរំលាយ និងបំបែកទៅជាវីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណូដែលធ្វើឱ្យរាងកាយរបស់អ្នកអាចប្រើដើម្បីបង្កើតស្បែកឱ្យមានសុខភាពល្អ។”

៣. ភេជ្ជៈតែ​បៃតង៖ តាមអ្នកវិទ្យាសាស្រ្តលោក Garcia និងលោក Miralles បានសិក្សានៅកោះអូគីណាវ៉ាបានរកឃើញថា ការផឹកតែបៃតងនេះជាប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ជួយឱ្យអាយុវែង និងថែសម្រស់ឱ្យក្មេងជាងវ័យផងដែរ។

៤. ដោះស្រាយជំងឺស្រ្តេស៖ តាមការចុះផ្សាយពី Healthline បញ្ជាក់ថា ពេលអ្នកកើតស្រ្តេសខ្លាំង វាធ្វើឱ្យអ្នកអត់មិនឃ្លានចំណីអាហារ និងគេងមិនលក់ នេះជាមូលហេតុធ្វើឱ្យសុខភាពខុះខ្សោយ និងសម្រស់អ្នកជ្រួញតាមស្រ្តេសនេះដែរ។ ការស្ត្រេសនេះ ធ្វើឱ្យអរម៉ូនដែលបញ្ចេញទៅឱ្យរាងកាយធ្វើមានការប្រែប្រួលជាកត្តាជះឥទ្ធិពលដល់ស្បែក និង ធ្វើឱ្យអារម្មណ៍អ្នកកាន់តែតានតឹង។ ការដោះស្រាយបញ្ហានេះ យើងត្រូវមានផ្នត់គំនិតវិជ្ជមាន ត្រូវទទួលខុសត្រូវដើម្បីដោះស្រាយបញ្ហា និងធ្វើសមាធិ ដើម្បីកាត់ជំងឺស្រ្តេសនេះ បានល្អបំផុត៕

អត្ថបទដោយ៖ ទ្រ សុភាព

លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24 



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2662

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia