ជំងឺ
បើមិនចង់កើតជំងឺ៤-៥មុខជាប់ខ្លួន ញុំាអ្វីក៏មិនបានដូចអ្នកធម្មតា សូមថែសុខភាពចៀសឱ្យផុតពីជំងឺ១មុខនេះ
Thida Pet
December 1 2022
145 views

ជំងឺទឹកនោមផ្អែម អាចថាជាជំងឺទូទៅមួយ ដែលមានភាគរយកើតលើមនុស្សច្រើនណាស់ ដោយសារកត្តារបបអាហាររបស់មនុស្សបច្ចុប្បន្ននេះ សម្បូរសារធាតុប៉ះពាល់ និងបង្កជាជំងឺនេះមកបាន មិនថា អាយុតិចច្រើន ប្រុសឬស្រី ប្រឈមជាមួយជំងឺទឹកនោមផ្អែមទាំងអស់។

តាមការសិក្សាជាច្រើន នៅទូទាំងពិភពលោកបានរកឃើញថា ជំងឺទឹកនោមផ្អែមគឺជាមូលហេតុធំមួយ នាំឱ្យកើតជំងឺសាហាវបន្តមកតាមក្រោយ ដូចជា ជំងឺតម្រងនោម ខ្សោយភ្នែក​(អាចប្រឈមងងឹតភ្នែក) ជំងឺលើសឈាម ជំងឺនេះដូង ។ ដូច្នេះហើយ រឿងដែលបងប្អូនចង់ឬមិនចង់ បើកើតមានជំងឺទឹកនោមផ្អែមមកហើយ កម្រកេចផុតពីជំងឺទាំង៤នេះណាស់។ វិធីល្អ សូមបងប្អូនការពារ និងទប់ស្កាត់កុំឱ្យជំងឺទឹនោមផ្អែមកុំឱ្យកើតឡើងមក ដោយអនុវត្តតាមរបៀបរស់នៅល្អ ត្រូវចេះស្វែងយល់ពី អាហារបែបណា ជាហេតុផលកើតជំងឺទឹកនោមផ្អែម បើយោងតាមប្រភព healthlineមានដូចជា៖

១.អាហារកែច្នៃ៖ អាហារកែច្នៃដូចជា សាច់ក្រក ត្រីងៀត ភីហ្សា ប៊ឺហ្គឺ​ ប្រហិត អាហារមានផ្ទុកសារធាតុរក្សាទុកយូរ អាហាររហ័ស អ្នកចូលចិត្តញុំារាល់ថ្ងៃ មិនយូរទេ ប្រឈមកើតជំងឺទឹកនោមផ្អែមនៅថ្ងៃមុខមិនខានឡើយ ពីព្រោះអាហារទាំងអស់នេះ សម្បូរប្រូតេអ៊ីន កាប៊ូអ៊ីដ្រាតលើសកំណត់។

២.ភេសជ្ជៈផ្អែម៖ គ្រឿងកំប៉ុងដែលមានផ្ទុកជាស្ករ កែច្នៃ ដើម្បីបន្ថែមឱ្យទៅក្នុងភេសជ្ជៈឱ្យមានរសជាតិឆ្ញាញ់ គឺគ្រោះថ្នាក់ខ្លាំង អ្នកឧស្សាហ៍ផឹកជាប្រចាំងាយកើតជំងឺទឹកនោមផ្អែមលឿន ហើយប្រឈមខូចតម្រងនោមឆាប់ដូចគ្នា។

៣.មិនហាត់ប្រាណ៖ តាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ឯកទេសព្យាបាលជំងឺទឹកនោមផ្អែម បានប្រាប់ឱ្យដឹង ថា អ្នកមិនដែលហាត់ប្រាណសោះ សុទ្ធសឹងជាមុខសញ្ញាថ្ងៃមុខកើតជំងឺទឹកនោមផ្អែមមិនខាន។

៤.ស្រ្តេស៖ អ្នកស្រ្តេសជាប្រចាំថ្ងៃ ថ្ងៃណាក៏ស្រ្តេស យូរទៅប្រឈមជាមួយជំងឺបញ្ហាផ្លូវចិត្ត គេងលែងលក់ ហើយអ្នកជំនាញជាច្រើនបានឱ្យដឹងថា ស្រ្តេសនេះជាកត្តាប្រឈមជំងឺទឹកនោមផ្អែមដូចគ្នា។ទោះជាយ៉ាងនេះសម្រាប់បងប្អូនដែលកើតជំងឺទឹកនោមផ្អែមផ្ទាល់ ប្រាកដជាបានដឹងច្បាស់ ហើយពីរបបអាហារគ្រប់គ្រងជំងឺ តែក្នុងថ្ងៃនេះ ចាបបៃតង ចង់លើករបបអាហារបែបជំងឺទឹកនោមផ្អែមគួរញុំាពេលព្រឹកបានមិនបង្កឱ្យលើសជាតិស្ករ ដើម្បីឱ្យបងប្អូនដែលមិនទាន់ដឹងបានយល់ច្បាស់។

Things Only People With Depression Can Truly Understand - ActiveBeat

១.ស៊ុត៖ អាចថាជាអាហារមួយប្រភេទដែលញុំាបាន​គ្រប់វ័យ រួមទាំងអ្នកមានបញ្ហាជំងឺទឹកនោមផ្អែមផងដែរ ពោល ដោយហេតុថា ស៊ុតមានកាបូអ៊ីដ្រាតទាប តែមានប្រូតេអ៊ីនច្រើន ដែលឱ្យអ្នកជំងឺទឹកនោមផ្អែមញុំាទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ និងមិនលើសជាតិស្ករឡើងមក។

២.គ្រាប់ពូជchia៖ បងប្អូនដែលមានជំងឺទឹកនោមផ្អែម អាចសាកល្បងញុំាគ្រាប់ពូជchiaបាន ព្រោះគ្រាប់នេះ សម្បូរដោយជាតិសរសៃខ្ពស់ ញុំាទៅមិនលើសជាតិស្ករនៅក្នុងឈាម អ្នកមានជំងឺទឹកនោមផ្អែមអាចជ្រើសញុំាពេលព្រឹកបាន។

High Protein Vanilla Chia Pudding | On The Table

គូសបញ្ជាក់ផងដែរថា​ ជំងឺទឹកនោមផ្អែម ប្រសិនណាកើតមានហើយ គឺជាមេខ្លោងនាំជំងឺសាហាវមកបន្ថែមទៀត ដូច្នេះសូមបងប្អូនទាំងអស់គ្នាព្យាយាម ការពារនិងគ្រប់គ្រងរបបអាហារឱ្យបានត្រឹមត្រូវ៕

អត្ថបទដោយ ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia