អាហារ
ទម្លាប់ញុំាសាច់កែច្នៃរាល់ថ្ងៃ ប្រយ័ត្នធ្វើឱ្យសុខភាពធ្លាក់ចូលស្ថានភាពគ្រោះថ្នាក់ត្រូវចូលពេទ្យរាល់ខែ

ផ្អែកតាមប្រភពចេញផ្សាយ express បានបង្ហាញឱ្យដឹងថា ចំពោះប្រភេទសាច់កែច្នៃដូចជា សាច់ជ្រូកបន្ទះ,ប្រហិត, សាច់ក្រក, សាច់កំប៉ុង ឬសាច់កែច្នៃផ្សេងៗទៀត អាចបង្កជាដើមហេតុដែលនាំឱ្យកើតជំងឺមហារីកពោះវៀន។

ដោយហេតុថា សាច់ប្រភេទនេះផ្ទុកទៅដោយសារ អំបិល សារធាតុរក្សាទុកបានយូរ និងសារធាតុមួយចំនួនផ្សេងទៀតដែលជះឥទ្ធិពលធំទៅដល់ប្រព័ន្ធរំលាយអាហារ។ សូម្បីតែអ្នកជំនាញក៏ព្យាយាមណែនាំទៅកាន់អ្នកដែលនិយមញុំាដែរថា ឱ្យទទួលទាននូវអាហារប្រភេទនេះ និងសាច់ក្រហម មិនឱ្យលើសពី ៩០ ក្រាមក្នុងមួយថ្ងៃ ឬកាត់បន្ថយមកញ៉ាំត្រឹម ៧០ក្រាម ឬតិចជាងនេះ។

គួរបន្ថែមទៀតដែរថា ហានិភ័យនៃជំងឺមហារីកពោះវៀន ត្រូវបានគេរកឃើញថា មនុស្សវ័យចំណាស់មានអាយុចាប់ពី៦០ឡើង ងាយប្រឈមជាងគេ ដែលទទួលរងឥទ្ធិពលអាក្រក់នៃរបបអាហារមិនល្អកាលពីក្មេងមក។ ជាមួយគ្នានេះផងដែរ ជាង ៩០% នៃអ្នកជំងឺមហារីកពោះវៀន ត្រូវបានសង្កេតឃើញមានរោគសញ្ញាមួយចំនួនដូចជា៖ នោមញឹកញាប់, ហូរទឹករំអិល, ជួនកាលឈឺពោះ, បន្ទោរបង់មានឈាម (អាការស្រដៀងនឹងជំងឺឫសដូងបាត), មានអារម្មណ៍មិនសូវស្រលះក្នុងខ្លួន, ងាយហើម ចុក ឆ្អល់ពោះបន្ទាប់ពីញ៉ាំអាហារ, ជួនកាលបណ្តាលឱ្យបាត់បង់ចំណង់អាហារ និងស្រកទម្ងន់ ដោយគ្មានមូលហេតុ៕


អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia