សម្រស់
ងាយៗអស់លុយតិច! អនុវត្តក្បួនផឹកគ្រាប់ជី៣វិធីនេះ មួយអាទិត្យស្រកយ៉ាងតិច៤គីឡូ
Sitha Tek
July 15 2021
2 K views

គ្រាប់ជី គឺសម្បូរជាតិកាកសរសៃជួយសម្រួលដល់ការបន្ទរបង់, ជួយដុតរំលាយជាតិខ្លាញ់អាក្រក់,ជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង,ជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ និងលើសពីនេះវាជួយទប់ស្កាត់ចំណង់អាហារបានល្អបំផុត។

លោកវេជ្ជបណ្ឌិត Pooja Malhotraដែលជាអ្នកជំនាញខាងចំណីអាហារបាននិយាយថា គ្រាប់ជី គឺសម្បូរប្រូតេអ៊ីន អាស៊ីតអាមីណូ និងជាប្រភពកាល់ស្យូមដ៏ល្អបំផុត។ វេជ្ជបណ្ឌិតបន្ដថា ក្នុងមួយថ្ងៃអ្នកគួរតែញ៉ាំគ្រាប់ជីឱ្យបាន២ស្លាបព្រាជារៀងរាល់ថ្ងៃ ឬអាចដាក់គ្រាប់ជីចូលក្នុងរបបអាហារដូចជា សាឡាដ, ភេសជ្ជៈ,បង្អែម,ឬជាមួយសាន់វិចជាដើម គឺវាធ្វើឱ្យអ្នកឆាប់ឆ្អែត រក្សាលំនឹងចំណង់អាហារ និងជួយសម្រកគីឡូ។

យ៉ាងណាមិញ​ ក្រៅពីក្បួនដូចខាងលើ ឥឡូវនេះសូមមកមើលពីរបៀបផឹកគ្រាប់ជីវិញម្ដង ក្នុងនោះយើងមាន៣វិធីក្នុងការធ្វើ។

១.គ្រាប់ជីជាមួយទឹកក្រូចឆ្មា

យកទឹកចំណុះ៥០០មីលីលីត្រ ចាក់គ្រាប់ជីចូលត្រាំទុកឱ្យរីក រួចសឹមច្របាច់ទឹកក្រូចឆ្មាចូលតាមចំណង់ចិត្តរបស់លោកអ្នក។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមផឹកទឹកនេះនាពេលព្រឹកពោះទទេរ​គឺ​ អាចជួយសម្រលការបន្ទរបង់ ជួយទប់ស្កាត់ចំណង់អាហារ ជាពិសេសសារជាតិក្រូចឆ្មានឹងជួយរារាំងការឃ្លានអាហារ និងជួយដុតរំលាយខ្លាញ់ក្បាលពោះ។

២.គ្រាប់ជីជាមួយទឹកដោះគោជូរ ឬយ៉ាអ៊ួ

ត្រាំគ្រាប់ជីឱ្យរីក រួចយកមកលាយបញ្ចូលគ្នាជាមួយយ៉ាអ៊ួ ឬទឹកដោះគោជូរ។ ញ៉ាំពេលព្រឹកមួយកែវជំនួសអាហារពេលព្រឹក និងញ៉ាំពេលល្ងាចមួយកែវជំនួសអាហារពេលល្ងាច ជួយសម្រួលប្រព័ន្ធរំលាយអាហារ ទប់ស្កាត់ការឃ្លានអាហារ និងជួយបឺតជាតិកាកសំណល់ក្នុងក្រពះបញ្ចេញចោលតាមលាមកបានល្អបំផុត។

៣.ញ៉ាំជាមួយទឹកដោះគោស្រស់

ត្រាំគ្រាប់ជីឱ្យរីក រួចយកមកលាយជាមួយទឹកដោះគោស្រស់ ហើយអ្នកអាចបន្ថែមជាមួយអាហារផ្សេងៗដូចជា ចេក ស្រូវសាឡី ប៉ោមខៀវ ស្រការនាគ ទទឹម ជាដើម។ ដើម្បីញ៉ាំឆាប់ឃើញប្រសិទ្ធភាព សូមញ៉ាំពេលព្រឹកមួយចាន ជំនួសអាហារពេលព្រឹកនិងពេលល្ងាច។

អ្វីដែលអ្នកគួរធ្វើបន្ទាប់ គឺសូមតមអាហារមួយចំនួនដូចជា អាហារកែច្នៃ ទឹកក្រូចកំប៉ុង មី អាហារផ្អាប់ អាហារខ្លាញ់ អាហារផ្អែមពេក(នំប៉័ង ដូណាត់ ប៊ឺហ្គឺ) ជាដើម។ ពីព្រោះអាហារទាំងអស់នេះ គឺជាកត្តារារាំងការសម្រកគីឡូ ប្រសិនបើអ្នកអនុវត្តបាន លទ្ធផលនឹងឃើញត្រឹម១សប្ដាហ៍ដំបូង។

អត្ថបទដោយ៖ តឹក ស៊ីថា 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia