ជំងឺ
បើក្រចកអ្នកមានការប្រែប្រួល សូមឱ្យពេទ្យពិនិត្យ ព្រោះបង្ហាញថាអ្នកមានបញ្ហាសុខភាពហើយ
Vuthea Morn
December 1 2020
1.9 K views

ការប្រែប្រួលស្ថានភាពពណ៌ក្រចកនៃម្រាមដៃ ឬម្រាមជើង មិនត្រឹមតែប៉ះពាល់ដល់សុខភាពសម្រល់ នោះទេ ថែមទាំងអាចបញ្ជាក់នូវបញ្ហាសុខភាពទូទៅផ្នែកខាងក្នុងនៃរាងកាយ ដែលចាំបាច់បំផុតត្រូវ យកចិត្តទុកដាក់ជាបន្ទាន់។ ក្រចកប្រែទៅជាពណ៌លឿងអាចផ្សារភ្ជាប់ទៅនឹងលក្ខខណ្ឌ សា្ថនភាពនៃជំងឺដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ បញ្ហាលើប្រព័ន្ធនៃភាពស៊ាំនៃរាងកាយ បញ្ហានៅក្នុងថ្លើម ជំងឺបេះដូង និងជំងឺរលាកច្រមុះជាដើម។ កត្តាសំខាន់ៗដែលបណ្តាលឱ្យមានការប្រែប្រួលលើក្រចក មានដូចជា៖

ក្រចកស្លេក៖ ក្រចករបស់អ្នកមានសញ្ញាស្លេកខ្លាំងអាចបញ្ជាក់នៃជំងឺរួមមាន ភាពស្លេកស្លាំង ជំងឺស្លេកស្លាំង ជំងឺខ្សោយបេះដូង ជំងឺថ្លើម និងជំងឺកង្វះអាហារូបត្ថម្ភ។

ក្រចកពណ៌ស៖ ការបង្ហាញនូវសញ្ញាពណ៌សលើគែមខាងលើនៃក្រចកនេះអាចជាសញ្ញាបញ្ហាថ្លើម ដូចជាករណីនៃជំងឺថ្លើម។

ក្រចកពណ៌លឿង៖ មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃក្រចកលឿងគឺជាការឆ្លង មេរោគពពួកផ្សិត។ កត្តានៃការបង្ករោគនេះកាន់តែអាក្រក់ទៅអាចធ្វើឱ្យក្រចកមានសភាពក្រាស់ ឬខូច។ ក្នុងករណីក្រចកពណ៌លឿងអាចបង្ហាញពីស្ថានភាពជំងឺដូចជា ភាពធ្ងន់ធ្ងនៃជំងឺក្រពេញទីរ៉ូអ៊ីត ជំងឺសួត ជំងឺទឹកនោមផ្អែម ឬជំងឺសើរស្បែក។

ក្រចកមានសភាពខៀវ៖ សភាពក្រចកដែលមានពណ៌ខៀវស្រងាត់អាចបង្ហាញថារាងកាយរបស់អ្នក ទទួលអុកស៊ីសែនមិនបានគ្រប់គ្រាន់ នេះអាចបង្ហាញពីបញ្ហារបស់សួត ដូចជាជំងឺសួតជាដើម។ ចំពោះករណីលើបញ្ហាបេះដូងអាចត្រូវផ្សារភ្ជាប់ជាមួយនឹងក្រចកពណ៌ស។

ក្រចកមានសភាពជ្រួញ ឬអង្កាញ់ៗ៖ សញ្ញាដំបូងនៃជំងឺស្បែក ឬរលាកសន្លាក់ នោះសភាពក្រចក របស់អ្នកនឹងមានសភាពអង្កាញ់ៗ ឬជ្រួញ។

ក្រចកមានសភាពប្រេះ៖ សភាពក្រចកស្ងួត និងផុយដែលជារឿយៗត្រូវបានផ្សារភ្ជាប់នឹង ជំងឺក្រពេញទីរ៉ូអ៊ីត។ ក្រចកដែលមានសភាពផុយស្រួយ ហើយថែមទាំងមានពណ៌លឿង អាចជាការបង្ហាញនូវការឆ្លងរោគពពួកផ្សិត។

សភាពស្បែកក្រហមជុំវិញក្រចក៖ ប្រសិនបើនៅជុំវិញក្រចកលេចឡើងនូវសភាពក្រហម និងហើម អាចបង្ហាញនូវការរលាកនៃក្រចក ដែលជាលទ្ធផលនៃជំងឺជាលិកា។

សញ្ញាខ្មៅនៅលើក្រចក៖ សញ្ញាបន្ទាត់ខ្មៅនៅក្រចករបស់ នេះជារោគសញ្ញាដែលអ្នកត្រូវយកចិត្តទុក ដាក់បំផុតតាមដែលអាចធ្វើបាន ជួនកាលសញ្ញានេះអាចបង្ហាញនូវជំងឺមហារីកស្បែក។

សញ្ញាដែលបង្ហាញនូវលើក្រចករបស់អ្នកអាចជាផ្នែកមួយនៃការផ្តល់នូវការធ្វើរោគវិនិច្ឆ័យ របស់គ្រូពេទ្យ ដើម្បីជាផ្នែកមួយនៃការរក្សាបាននូវសុខភាពល្អ ហើយជាការកំណត់នូវលក្ខខ័ណ្ឌនៃជំងឺ ដែលជាក់លាក់ទៅតាមស្ថានភាពរបស់អ្នក សូមធ្វើការពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។

អត្ថបទ៖ សែម សុធារី

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia