ជំងឺ
វិធីសាស្រ្តទាំង៣នេះជួយឲ្យដំបៅដែលបង្កដោយជំងឺទឹកនោមផ្អែមឆាប់ជាសះស្បើយ
Phoak Mary
September 7 2022
133 views

ជំងឺទឹកនោមផ្អែម ជាប្រភេទជំងឺរ៉ាំរ៉ៃ អាចបង្កឲ្យមាន ផលវិបាកធ្ងន់ធ្ងរ ចំពោះសុខភាព ប្រសិនបើ អ្នកជំងឺមិនបាន ទទួលការព្យាបាល ឲ្យបានត្រឹមត្រូវនោះទេ ។ អ្នកជំងឺទឹកនោមផ្អែម ច្រើនមានបញ្ហាដំបៅ ជាពិសេសនៅត្រង់ប្រអប់ជើង ឬត្រង់ម្រាមដៃតែម្ដង ។ ដំបៅប្រភេទនេះ អាចនឹងរីករាលដាលធំឡើងៗ ព្រមទាំងមានសភាព ធ្ងន់ធ្ងរ រហូតដល់ពេលខ្លះ គ្រូពេទ្យត្រូវបង្ខំចិត្ត ធ្វើការវះកាត់(កាត់ជើង ឬម្រាមដៃដែលមានដំបៅចេញ) ។

ជំងឺទឹកនោមផ្អែម បានធ្វើឲ្យ ខូចខាតដល់ ប្រព័ន្ធសរសៃប្រសាទ និងជាលិកា ដែលជាមូលហេតុនាំឲ្យ មានការស្ពឹក និងគ្មានការឈឺចាប់​ ជាពិសេសនៅពេលដែល មានដំបៅកើតឡើង នៅត្រង់ជើង ប្រអប់ជើង ឬត្រង់ម្រាមដៃជាដើម ។

យោងតាមគេហទំព័រWebmd មានវិធីសាស្រ្តចំនួន៣ ដែលអ្នកជំងឺទឹកនោមផ្អែម គួរធ្វើ ដើម្បីធ្វើឲ្យដំបៅឆាប់ជាសះស្បើយ និងមិនរីករាលដាល កាន់តែធ្ងន់ធ្ងរ ។

១. លាងសម្អាតដំបៅរាល់ថ្ងៃ៖ ការលាងសម្អាត គឺជារឿងដ៏សំខាន់ ចំពោះដំបៅទឹកនោមផ្អែម ។​ លោកអ្នក អាចលាងសម្អាត ជាមួយទឹកសេរ៉ូមប្រៃ និងទឹកថ្នាំសំលាប់មេរោគ ។ ករណីនេះ លោកអ្នកគួរចៀសវាង ការត្រាំជើង ឬដៃដែលមានដំបៅ ជាមួយទឹកអំបិល ឬទឹកថ្នាំផ្សេង ព្រោះវាអាចធ្វើឲ្យ ដំបៅមិនងាយជាសះស្បើយឡើយ ។

២. ត្រូវរុំដំបៅ៖ លោកអ្នកចាំបាច់ត្រូវ រុំដំបៅជាមួយស្បៃស្អាត ឲ្យបានជិតល្អ តែមិនត្រូវរុំតឹងណែន រហូតមានសម្ពាធខ្លាំង ទៅលើដំបៅនោះទេ ។ ការធ្វើបែបនេះ គឺដើម្បីចៀសវាង ការបង្ករោគ និងជួយឲ្យដំបៅ ឆាប់បានជាសះស្បើយ ។

៣.​ គ្រប់គ្រងកម្រិតជាតិស្ករ៖ អ្នកជំងឺទឹកនោមផ្អែម​ ដែលកើតមានដំបៅ មិនថានៅត្រង់ប្រអប់ជើង ឬត្រង់ម្រាមដៃទេ ការគ្រប់គ្រងកម្រិតជាតិស្ករ ឲ្យមានស្ថេរភាពល្អ គឺជារឿងដ៏សំខាន់បំផុត ។ ប្រសិនបើ កម្រិតជាតិស្ករ មិនត្រូវបានគ្រប់គ្រង ឲ្យបានល្អនោះទេ បំបៅទឹកនោមផ្អែម គឺមិនងាយជាសះស្បើយនោះទេ ។

អ្នកជំងឺទឹកនោមផ្អែម អាចងាយប្រឈម កើតមានដំបៅ ជាពិសេសនៅត្រង់ ប្រអប់ជើង ឬត្រង់ម្រាមដៃ ហើយអ្នកជំងឺអាចមិនដឹងខ្លួនផង ព្រោះភាគច្រើន វាមិនបង្កឲ្យ មានការឈឺចាប់នោះទេ ។ ដូចនេះ សូមឧស្សាហ៍ត្រួតពិនិត្យមើល ជាពិសេស ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់​ ៕

 

អត្ថបទដោយ៖ ហួ ភារ៉ា

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia