ព័ត៌មាន
សម្ដេច ហ៊ុន សែន បង្ហើបប្រាប់ថា ប្រជាពលរដ្ឋខ្មែរនឹងចាក់វ៉ាក់សុំាងដូសទី៣ នៅខែក្រោយនេះ

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពមួយចំនួននៅក្នុង បណ្ដាញសង្គមបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ព្រមជាមួយនឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ។

នៅក្នុងនោះដែរ មានបងប្រុសម្នាក់បានបញ្ចេញមតិសួរទៅកាន់សម្ដេចតេជោថា “នៅពេលណាទើប ខ្ញុំបានចាក់វ៉ាក់សុំាងដូសទី៣”។ បន្ទាប់មកទៀត សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ យ៉ាងកក់ក្ដៅថា “ដូសទី៣នឹងចាក់ជូនគ្រប់គ្នាដោយចាប់ផ្ដើមពីរាជធានីភ្នំពេញចាប់ពីខែតុលា ឆ្នាំ២០២១នេះទៅ”

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋខ្មែរយើងគ្រប់គ្នានឹងចាប់ផ្ដើមទទួលវ៉ាក់សុំាងចាប់ពីខែតុលា ឆ្នាំ២០២១នេះទៅដោយចាប់ផ្ដើមពីរាជធានីភ្នំពេញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួន ដើម្បី ចាប់វ៉ាក់សុំាងទាំងអស់គ្នា។ 

យ៉ាងណាមិញ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ មាន៩៧,៧៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។

អត្ថបទដោយ៖ Daddy_Rath



Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia