ព័ត៌មាន
អ្នកជំនាញព្រមានគ្រោះថ្នាក់!យកក្រេម១នេះលាបលើត្របកភ្នែក ងាយឆ្លងមេរោគរលាកភ្នែក&ងាយកើតជំងឺភ្នែក

វេជ្ជបណ្ឌិតជំនាញ បានចេញព្រមានពីគ្រោះថ្នាក់ ក្រោយពីមាននិន្នាការល្បីបន្ទាប់ពីវីដេអូចែករំលែកក្នុងតិចតុកយកក្រេមលាបបបូរមាត់ទៅលាបលើត្របកភ្នែក ដើម្បីឱ្យមានអារម្មណ៍ស្វាង ស្រស់ថ្លា មិនឱ្យងងុយគេងទោះត្រូវរៀនដល់យប់ជ្រៅក៏ដោយ ផ្អែកតាមការឱ្យដឹងពីDaily mail នៅថ្ងៃទី៣០មីនា ឆ្នាំ២០២៣កន្លងមក។

វីដេអូចែករំលែកពីការលាបក្រេមលើបបូរមាត់លើត្របកភ្នែកនេះ បានចែកចាយដំបូងតាំងពីឆ្នាំ២០១០ ដែលបុរសម្នាក់បានយកលាបបបូរមាត់ឈ្មោះថា Burt's Bees ទៅលាបជុំវិញរវង្វង់ភ្នែករបស់គាត់ ដើម្បីបង្កើនអារម្មណ៍ឱ្យនៅតែស្វាង ឬស្រវឹងក៏នៅតែមានអារម្មណ៍ដឹងស្មារតីធម្មតា។ បន្ទាប់ពីវីដេអូចែករំឡែកជាយូរមកមកហើយនោះ បានផ្ទុះឡើងវិញជាថ្មីដោយមានអ្នកចូលមើលជាច្រើនលានអ្នក អ្នកខ្លះប្រើក្រេមតែ១ចែកគ្នាលាប ថតវីដេចែករំលែកបន្តគ្នាជាបន្តបន្ទាប់។

ដោយមានប្រតិកម្មប្រឆាំងពីវេជ្ជបណ្ឌិតជំនាញក៏បានចេញមកព្រមានគ្រោះថ្នាក់ ដែលធ្វើបែបនេះ អាចធ្វើឱ្យងាយរលាកត្របកភ្នែក ងាយឆ្លងមេរោគ មានហានិភ័យដល់ការមើលឃើញផងដែរ។ ក្រេមលាបមាត់ Burt's Bees Beeswax Lip Balm ជាផលិតផលបែបបុរាណដែលមានសារធាតុផ្សំពីជីអង្កាម អាចលាបលើបបូរមាត់ធ្វើឱ្យមានមានអារម្មណ៍ត្រជាក់ប្រហើរ។ ដោយសារហេតុនេះ ទើបលាបនៅលើត្របកភ្នែក ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ប្រហើរដែរ។ ម្យ៉ាងវិញទៀត វាក៏មានផ្ទុកសារធាតុ menthol ផងដែរ។ សារធាតុទាំងពីរនេះនឹងផ្តល់នូវប្រសិទ្ធភាពត្រជាក់នៅពេលលាប ដែលអាចធ្វើអោយមនុស្សមានអារម្មណ៍ស្វាងជាងមុន។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត Mike Balgemann អ្នកជំនាញខាងភ្នែកនៅរដ្ឋ Illinois បានប្រាប់ DailyMail ថាសារធាតុ menthol ផ្តល់ឱ្យភ្នែកនូវឥទ្ធិពលត្រជាក់ពីធម្មជាតិនៃជាតិអាល់កុលរបស់វា។ ទោះជាយ៉ាងណាក៏ដោយ នោះគ្រាន់តែជាឥទ្ធិពលបណ្តោះអាសន្នប៉ុណ្ណោះ ដែលវាអាចធ្វើឱ្យស្ទះសរសៃឈាម និងធ្វើឱ្យភ្នែកស្ងួតជាមួយនឹងការប្រើប្រាស់ដដែលៗ។ សារធាតុ menthol ចូលទៅក្នុងភ្នែក ជាទូទៅគ្រាន់តែធ្វើឱ្យភ្នែករលាក និងអាចធ្វើឱ្យហូរទឹកភ្នែក។ ត្របកភ្នែក​គឺ​ស្តើង​បំផុត​នៃ​ វា​មាន​លក្ខណៈ​រសើប​ខ្លាំង និងងាយប៉ះពាល់ខ្លាំងណាស់​។

លោកវេជ្ជបណ្ឌិត Balgemann បាននិយាយថា ប្រសិនបើសារធាតុចូលទៅក្នុងភ្នែក វាអាចបង្កើនហានិភ័យនៃជំងឺដក់ទឹកក្នុងភ្នែក ភ្នែកឡើងបាយ និងការឆ្លងមេរោគ។ មួយវិញទៀត ការប្រើក្រេមលាបបបូរមាត់បន្តគ្នាពៅអ្នកដទៃ ទៅលាបលើភ្នែក ងាយស្រួលក្នុងការឆ្លងមេរោគទៅភ្នែក ប្រសិនបើបបូរមាត់នរណាម្នាក់មានកើតជំងឺរើម វាក៏អាចឆ្លងទៅភ្នែក ការបង្កមេរោគណាមួយក៏ដោយ វាសុទ្ធតែអាចបង្កហានិភ័យដល់ការមើលឃើញផងដែរ។

អ្នកជំនាញបានឱ្យដឹងផងដែរថា គ្រប់គ្នាអាចជឿជាក់និងប្រើប្រាស់វាលាបបែបនេះ ដោយគិតថាគ្មានបញ្ហាដោយសារនៅលើក្រែមបានដាក់ថា ផ្សំពីធម្មជាតិ១០០% ប៉ុន្តែគួរឱ្យដឹងថាមិនមែនគ្រប់ធម្មជាតិទាំងអស់សុទ្ធល្អឬគ្មានផលប៉ះពាល់លើភ្នែកនោះទេ៕

អត្ថបទដោយ៖Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
14.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 31 2026
13.8 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
Tror Sopheap
March 31 2026
7.4 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
Tror Sopheap
March 30 2026
449 views

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
56 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
14.8 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
596 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
343 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia