នៅពេលអ្នកភ្ញាក់ពីគេងឡើងអ្នកមានអារម្មណ៍ស្រឡាំងកាំង ហើយអ្នកមានអារម្មណ៍ថាឈឺក្បាល អ្នកមិនមានថាមពលសូម្បីតែក្រោកពីគ្រែគេង ហើយអ្នកមិនអាចដកដង្ហើមចេញពីច្រមុះរបស់អ្នកបានទេ។ អាការៈទាំងអស់នេះនឹងមានផលប៉ះពាល់អ្វីដល់សុខភាពរបស់អ្នក។ តើនេះបណ្ណាលមកពីបញ្ហាអ្វី? អ្នកនឹងអាចមានជំងឺផ្តាសាយដែរឬទេ!
តើជំងឺផ្តាសាយគឺជាអ្វី? ជំងឺផ្តាសាយគឺជាការឆ្លងនៃប្រព័ន្ធដង្ហើម នេះគ្រាន់តែមានន័យថាវាអាចប៉ះពាល់ដល់ច្រមុះបំពង់ក និងប្រហោងឆ្អឹង។ តើកុមារចាប់ផ្តាសាយយ៉ាងដូចម្តេច? ស្លស (និយាយថាមីអូឃ្យូស) គឺជាវត្ថុសើមសើមរអិលនៅខាងក្នុងច្រមុះមាត់ និងបំពង់ក។ នៅពេលដែលនរណាម្នាក់កណ្តាស់ ឬក្អកទឹករំអិលហូរអណ្តែតចេញមក។ ហើយប្រសិនបើអ្នកដកដង្ហើមនៅក្នុងដំណក់ទឹកទាំងនេះអាចរាលដាលជំងឺផ្តាសាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
តើអ្វីជាសញ្ញានៃជំងឺផ្តាសាយ? រោគសញ្ញាគឺជា សញ្ញា ឬតម្រុយដែលប្រាប់គ្រូពេទ្យថាអ្នកមានជំងឺ នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយវីរុសផ្តាសាយវាត្រូវការពេល ២ ទៅ ៣ថ្ងៃ ដើម្បីចាប់ផ្តើមរោគសញ្ញាផ្តាសាយ។ អ្នកអាចមានរោគសញ្ញាទាំងនេះដោយមានជំងឺផ្តាសាយរួមមាន៖ ក្តៅខ្លួនទាប, រមាស់, ឈឺបំពង់កកណ្តាស់, ហៀរសំបោរ, ភ្នែកស្ងួត, ក្អក, មានអារម្មណ៍នឿយហត់, មិនឃ្លាន។ ហើយកុមារអាចកើតជំងឺផ្តាសាយពី ៦ ទៅ ១០ ក្នុងមួយឆ្នាំ ដោយជំងឺផ្តាសាយនីមួយៗមានរយៈពេលជាមធ្យមពី ៧ ទៅ ១៤ ថ្ងៃ ដែលទាំងនេះហើយជាអាការៈ ដែលធ្វើឱ្យមានជំងឺផ្ដាសាយ ដូច្នេះចូលអ្នកទាំងអស់គ្នាដែលជាឪពុកម្ដាយ ឬសាច់ញាតិ នៅពេលដែលឃើញកូនៗមានរោគសញ្ញានេះឡើង ចូលការពារ និងធ្វើឱ្យធូរស្បើយតាមរបៀបដូចជា៖
‑ការងូតទឹកក្ដៅ៖ ព្យាយាមងូតទឹកក្ដៅ ដើម្បីកុំឱ្យជំងឺកាន់តែធ្ងន់ធ្ងរ ដែលនេះជាវិធីសាស្រ្តមួយក្នុងចំណោមវិធីដើម្បីកាត់បន្ថយការផ្ដាសាយ។
‑អនុវត្តទម្លាប់សុខភាពល្អ៖ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងមានប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ ប្រសិនបើអ្នកបរិភោគរបបអាហារមានតុល្យភាព គេងឱ្យបានគ្រប់គ្រាន់ និងរក្សារាងឱ្យរឹងមាំតាមរយៈការធ្វើលំហាត់ប្រាណទៀងទាត់។
‑ ផ្លុំច្រមុះរបស់កូន៖ គឺជាវិធីល្អបំផុតដើម្បីកម្ចាត់ស្លស។
អត្ថបទដោយ៖ ម៉ាង វិសិដ្ឋារតន៍