ជឿថាឪពុកម្តាយគ្រប់គ្នា នរណាក៏ចង់ឱ្យកូនខ្លួនឯងកើតមកឆ្លាត សុខភាពល្អ រឹងមាំ គ្មានជំងឺ ហើយគ្រប់គីឡូល្អដែរ។ ទារកម្នាក់ដែលមានគ្រប់បរិបូណ៌ទាំង សុខភាព ឆ្លាតពូកែ រាងកាយល្អរឹងមាំ គឺអាស្រ័យលើឪពុកម្តាយ សុខភាពល្អ ញ៉ាំរបបអាហារល្អ ពិសេសការគិតគូបានដិតដល់តាំងពីពេលវេលារួមភេទដើម្បីយកកូន។
ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ verywellfamily បានបញ្ជាក់ថា សម្រាប់ក្រុមមនុស្សអាយុចាប់ពៅ២០ឆ្នាំដល់៣០ឆ្នាំ បើរួមភេទត្រូវពេលវេលា និងត្រូវម៉ោងល្អ អត្រានៃការមានកូនឆ្លាតរឹងមាំសុខភាពល្អរហូតដល់ទៅ២០%។ ជាធម្មតាការរួមភេទក្នុងគោលបំណងបង្កើតកូន គេមិនមែនចេះតែរួមភេទទៅតាមចិត្តចង់ ឬចំណង់នោះទេ។ មុនដំបូងគេត្រូវគូថា តើថ្ងៃណាជាថ្ងៃដែលមេជីវិតឈ្មោលខ្លាំង ហើយអូវុលរបស់ស្រ្តីផលិតនៅថ្ងៃណា?
ជាធម្មតា មនុស្សស្រីគឺមានវដ្តរដូវប្រចាំខែចាប់ពី២៨ទៅ៣០ថ្ងៃគឺមករដូវម្តង។ ប្រសិនបើ២៨ថ្ងៃមករដូវម្តង នោះអូវុលគឺផលិតមុនថ្ងៃមករដូវ១៦ថ្ងៃ ដូច្នេះត្រូវរួមភេទមុនថ្ងៃមករដូវ២០ថ្ងៃ។ ប្រសិនបើ៣០ថ្ងៃមករដូវម្តង នោះពងអូវុលនឹងផលិតមុនថ្ងៃមករដូវ១៤ថ្ងៃ ដូច្នេះត្រូវរួមភេទមុនថ្ងៃមករដូវ១៨ថ្ងៃ។
បន្ថែមពីលើនេះទៀត បើយោងតាមការសិក្សារបស់អ្នកជំនាញ ពីសាកលវិទ្យាល័យ University Hospital Zurich បានបញ្ជាក់យ៉ាងច្បាស់ថា ទឹកកាមរបស់បុរសមានគុណភាពខ្ពស់បំផុតគឺមុនម៉ោង 7:30 ព្រឹក ចន្លោះម៉ោង4 ព្រឹកជាម៉ោងដែលរួមភេទល្អបំផុត។
ចំណុចសំខាន់មួយទៀតមុនពេលសម្រេចចិត្តរួមភេទដើម្បីបង្កើតកូន គូស្វាមីភរិយាដែលមាន ត្រូវតែធ្វើមិនអាចខ្វះបានគឺការពិនិត្យសុខភាព។ ស្រ្តីដែលត្រូវជាម្តាយត្រូវពិនិត្យទៅលើ សុដន់ មាត់ស្បូន ទំហំស្បូន ពិសេសគឺពិនិត្យឈាម មើលទៅលើមេរោគថ្លើមB,C មេរោគអេដស៍...ជាដើម។ មួយវិញទៀត អ្នកដែលមានទម្លាប់ញ៉ាំអាហារចំប៉ន វីតាមីន ខូឡាជែន ថ្នាំសម្រកជាប្រចាំ គឺត្រូវបញ្ឈប់មុនពេលរួមភេទយកកូនរយៈពេលចាប់ពី៣ទៅ៦ខែ។ ដោយឡែកស្រា និងបារី ត្រូវតែផ្តាច់៦ខែមុន ដើម្បីត្រៀមខ្លួនទទួលកូនមកចាប់កំណើត ហើយធ្វើឱ្យកូនមានសុខភាពល្អ និងរឹងមាំ។
សរុបជារួមមកវិញ ការដាក់ផែនការគ្រួសារ គំលាតពីកូន១ ទៅ កូន ១ ពិតជាសំខាន់ណាស់។ ស្វាមីភរិយា ត្រូវតែ មានសុខភាពល្អ និងរឹងមាំ ដើម្បីអោយកូនដែលកើតមក មានសុខភាពល្អពេញបរិបូណ៍។ ការពិនិត្យសុខភាពនិងពិគ្រោះមុនយកកូន ជាមួយគ្រូពេទ្យឯកទេស សម្ភព ការទទួលថ្នាំយកទៅពិសារមុនយកកូន ជាពិសេស folic acid ដែលជាថ្នាំជួយការលូតលាស់ប្រព័ន្ធប្រសាទរបស់កូន ពិតជាចាំបាច់ណាស់ចឱពោះគ្រួសារសម័យថ្មី៕
អត្ថបទដោយ៖ គន្ធា