អាហារ
គុណសម្បត្តិ ៥នៃការញុំាទឹកដោះគោស្រស់មុនចូលគេង ជួយដល់សរីរាង្គកាយ លើកកម្ពស់សម្រស់
Pheakdey Pao
November 5 2022
3 K views

ទឹកដោះគោ ត្រូវបានមនុស្សនូវទូទាំងពិភព ជាពិសេសប្រទេសនៅប៉ែកលោកខាងលិច ឱ្យតម្លៃជាខ្លាំង ដោយសារតែគុណសម្បត្តិនៃសារធាតុចិញ្ចឹមសំខាន់ៗ ចូលជួយទៅដល់គ្រប់ផ្នែកនៃសរីរាង្គ កាត់បន្ថយនូវហានិភ័យនៃជំងឺកាចជាច្រើនប្រភេទ។

យោងតាមការចុះផ្សាយដោយគេហទំព័រ medicalnewstoday បានលើកឡើងនូវអត្ថប្រយោជន៍ចំនួន៥ដែលទឹកដោះគោស្រស់ពិតជាសំខាន់សម្រាប់សរីរាង្គកាយប្រសិនណាបើញុំាមុនចូលគេងជាប្រចាំ ៖

១. ពន្លឿនការគេង៖ ចំពោះមនុស្សពេញវ័យការទទួលទានទឹកដោះគោក្តៅឧណ្ហៗមុនចូលគេងគឺអាចជួយពន្លឿនការគេងបានលឿន។ ក្នុងកម្រិតសីតុណ្ហភាព ដែលត្រូវកម្តៅទឹកដោះគោនោះមិនឱ្យក្តៅពេកទេ កម្តៅត្រឹមកម្រិត ចន្លោះពី៦០ ទៅ៧០% គឺលោកអ្នកអាចយកមកទទួលទាន ប្រសិនបើចាំដល់ពុះអាចនឹងធ្វើឱ្យសារជាតិចិញ្ចឹមមួយចំនួនត្រូវបានបាត់បង់កំឡុងពេលកម្តៅ។

២. ខួរក្បាល៖ ការទទួលទានទឹកដោះគោស្រស់ជារៀងរាល់ថ្ងៃមុនចូលគេង នឹងធ្វើឱ្យអ្នកទទួលទានទទួលបានបរិមាណជាតិ glutathione ខ្ពស់ ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លានៅក្នុងខួរក្បាល។ សារជាតិ glutathione និងសមាសធាតុផ្សេងទៀតក្នុងទឹកដោះគោជួយជម្រុញដល់មុខងារខួរក្បាលឱ្យមានដំណើរការល្អ បង្កើនអង្គចងចាំ និងកាត់បន្ថយនៃបញ្ហាជំងឺភ្លេចភ្លាំង វង្វេង ដាច់សរសៃឈាមខួរក្បាលផងដែរ។

៣. បង្ការជំងឺធ្លាក់ទឹកចិត្ត៖ ទឹកដោះគោស្រស់មានសារជាតិវីតាមីន D គ្រប់គ្រាន់អាចគាំទ្រដល់ការផលិតសេរ៉ូតូនីនដែលជាអរម៉ូនទាក់ទងនឹងអារម្មណ៍ចំណង់អាហារ និងការគេង។ តាមការវិភាគរបស់ក្រុមអ្នកជំនាញចិត្តសាស្រ្ត និងអាហារូត្ថម្ភក្នុងឆ្នាំ២០១៩ រំលេចភស្តុតាងឱ្យដឹងដែរថា វីតាមីន D អាចជួយឃុំគ្រងអារម្មណ៍របស់មនុស្សដែលមានបញ្ហាស្ត្រេសមិនឱ្យវិវិត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរបានទេ។

៤. ជួយស្បែក៖ នៅក្នុងទឹកដោះគោស្រស់ក៏មានប្រយោជន៍ក្នុងការជួយដល់កោសិកាស្បែក និងជួសជុលកោសិកាខូចខាតដែលមាននៅក្នុងស្រទាប់ស្បែកផងដែរ។ មិនតែប៉ុណ្ណោះ ទឹកដោះគោស្រស់ក៏ត្រូវបានគេជឿថា វាមានលក្ខណៈសម្បត្តិពិសេសប្រសិនណាបើលាបនៅលើស្បែក នឹងអាចចូលទៅជួយសុខភាពស្បែកឱ្យមានសភាពម៉តរលោង ភ្លឺថ្លា និងក្មេងជាងវ័យថែមទៀត។

៥. ជួយឆ្អឹង៖ ឥទ្ធិពលនៃសារធាតុចិញ្ចឹមផ្សំរវាង កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម ប្រូតេអ៊ីន សារជាតិខ្លាញ់ឆ្អែត និងវីតាមីនK ២ មានសារៈសំខាន់ចាំបាច់បំផុតសម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឱ្យបានរឹងមាំ។ ប្រូតេអ៊ីន និង វីតាមីនជ្រាបចូលទៅបំប៉នសុខភាពឆ្អឹងឱ្យមានការលូតលាស់ល្អ បណ្តុះរនាំងការពារប្រឆាំងនឹងបាក់តេរីក្នុងសារពាង្គកាយ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia