អាហារ
មូលហេតុទាំង៨ ស្លឹកខ្ទឹម ក្លាយជាគ្រឿងទេសល្អផ្តាច់មុខ សាកសមបំផុតបន្ថែមលើម្ហូបទទួលទានជាប្រចាំ
Pheakdey Pao
August 24 2021
364 views

ស្លឹកខ្ទឹម បានក្លាយទៅជាគ្រឿងទេសពិសេសដាក់បន្ថែមនៅពីលើម្ហូប ស្ទើរតែគ្រប់មុខទៅហើយ ដើម្បីជួយបង្កើនក្លិន រសជាតិ និងលម្អជាសោភ័ណ្ឌអាហារ។ លើសពីនេះទៅទៀត ស្លឹកខ្ទឹមក៏មានវត្តមានចូលជាឱសថកែរោគបុរាណដែលត្រូវបានគេយកទៅប្រើសម្រាប់ព្យាបាលអាការជំងឺមួយចំនួនផងដែរ ដូចជា មេរោគប្រហោងឆ្អឹង រោគផ្លូវដង្ហើម និងរោគខ្សោយបេះដូង ជាដើម។

យោងតាមប្រភព thehealthsite.com ស្តែងឱ្យដឹងថា ស្លឹកខ្ទឹម មិនត្រឹមមានគុណតម្លៃខ្លាំងសម្រាប់បន្ថែមក្នុងម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ស្ទើរមិនគួរឱ្យជឿ៖

១. សុខភាពបេះដូង៖ វត្តមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្លឹកខ្ទឹម ជួយការពារការខូចខាត DNA និងជាលិកាកោសិកា ដោយរារាំងសកម្មភាពរ៉ាឌីកាល់សេរី។ វីតាមីន C និងជាតិរ៉ែជាច្រើន ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់ សម្ពាធឈាមក្នុងរាងកាយ បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺស្ទះសរសៃឈាមបេះដូងផងដែរ។

២. ទ្រទ្រង់ដង់ស៊ីតេឆ្អឹង៖ ស្លឹកខ្ទឹម មានផ្ទុកវីតាមីន C និងវីតាមីន K ខ្ពស់ដែលសារធាតុទាំងពីរនេះមានសារៈសំខាន់សម្រាប់ដំណើរការរបស់ឆ្អឹង។ វីតាមីនC ជួយសំយោគកូឡាជែនដែលធ្វើឱ្យឆ្អឹងរឹងមាំ ខណៈវីតាមីនK ដើរតួយ៉ាងសំខាន់ក្នុងការរក្សាដង់ស៊ីតេឆ្អឹង។

៣. ជំនួយដល់មុខងារផ្លូវដង្ហើម៖ លក្ខណៈប្រឆាំងបាក់តេរី និងមេរោគ ស្លឹកខ្ទឹម ក្លាយជាឱសថធម្មជាតិមួយដែលត្រូវបានគេប្រើថ្នាំបុរានសម្រាប់ ព្យាបាលការឆ្លងមេរោគគ្រុនផ្តាសាយ ផ្តាសាយទូទៅ។

៤. រក្សាភ្នែក៖ ស្លឹកខ្ទឹម មានផ្ទុកសារធាតុ carotenoids ដូចជា lutein និង zeaxanthin ជួយការពារភ្នែក។ សមាសធាតុវីតាមីនA ដើរតួយ៉ាងសំខាន់ក្នុងការរក្សាកែវភ្នែក និងធ្វើឱ្យភ្នែកមានសុខភាពល្អ។ ជាមួយគ្នានេះដែរ គេក៏បានរកឃើញសមាសធាតុម្យ៉ាងនៅក្នុងស្លឹកខ្ទឹមមានអត្ថប្រយោជន៍ខ្លាំង អាចការពារភ្នែកពីការរលាក និងប្រយុទ្ធប្រឆាំងនឹងការខ្សោះជីវជាតិម៉ាក្រូដែលជាលក្ខខណ្ឌនាំឱ្យបាត់បង់សមត្ថភាពភ្នែក។

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ស្លឹកខ្ទឹម សម្បូរទៅដោយសមាសធាតុដែលមានផ្ទុកសមាសធាតុពិសេសដែលគេហៅថា អាលីលស៊ុលហ្វីត (allyl sulphide) ដែលជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំ។ សារជាតិ Flavonoids ក៏ជួយការពារជំងឺមហារីកដោយរារាំងការផលិតអង់ហ្ស៊ីម xanthine oxidase ដែលបណ្តាលឱ្យខូច DNA និងជាលិកាកោសិកាដោយការផលិតរ៉ាឌីកាល់សេរី។ ៦. បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ ការសិក្សាមួយបានបង្ហាញថា ស្ពាន់ធ័រដែលមាននៅក្នុងស្លឹកខ្ទឹម ជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម ដោយការបង្កើនកម្រិតអាំងស៊ុយលីនដែលជាអរម៉ូនដែលចាំបាច់សម្រាប់ការដឹកជញ្ជូនជាតិស្ករនៅក្នុងឈាមទៅកោសិការាងកាយ។

៧. ការពារផលវិបាកក្រពះ ពោះវៀន៖ ស្លឹកខ្ទឹម ក៏មានប្រយោជន៍ក្នុងការបំបាត់បញ្ហាក្រពះពោះវៀនដែរ ដែលវាដើរតួជាឱសថធម្មជាតិដ៏មានឥទ្ធិពលក្នុងការការពារជំងឺរាគរូសនិងផលវិបាកក្រពះថែមទៀត។ បន្ថែមពីលើនេះ គ្រឿងទេស១មុខនេះក៏ជួយបង្កើនចំណង់អាហារ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការបានល្អ។

៨. ការពារការឆ្លងមេរោគ៖ សារធាតុរ៉ែដែលមាននៅក្នុងស្លឹកខ្ទឹម បានរារាំងការលូតលាស់ និងរីករាលដាលពពួកបរាសិតក្នុងសរីរាង្គ ខណៈដែលវីតាមីនK ជួយបង្អាក់ដំណើរការ និងលាងសម្អាតសារធាតុមិនល្អ ។ កាន់តែពិសេសប្រព៏ន្ធដំណើរការបង្កើនចរន្តឈាមនិងស្រូបយកវីតាមីន B១ ជួយកាត់បន្ថយភាពតានតឹងនិងអស់កម្លាំង។

ផ្អែកលើការបកស្រាយទាំង៨ចំណុចខាងលើនេះហើយ បានជាស្លឹកខ្ទឹមបានប្រែក្លាយជារុក្ខជាតិសម្រាប់ធ្វើគ្រឿងទេសល្អឯក និងតែងតែជម្រើសផ្តាច់មុខសម្រាប់បន្ថែមនៅក្នុងម្ហូបអាហារជាច្រើន ជាពិសេសនៅក្នុងប៉ែកអាស៊ីយើងនេះផ្ទាល់តែម្តង៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia