មើមយ៉េនគឺជាមើមរុក្ខជាតិមួយប្រភេទ ដែលមាមប្រយោជន៍ដល់សុខភាពអ្នកញុំា មើមយ៉េនសម្បូរដោយ ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែមានដូចជា ស័ង្កសី ទង់ដែង និងសេលេញ៉ូមជាដើម។
ខាងក្រោមនេះគឺជារបៀបធ្វើទឹកមើមយ៉េន ផឹកការពារជំងឺស្លេកស្លាំង បង្កើនគ្រាប់ឈាម រួមទាំងការពារជំងឺជាច្រើនមុខទៀត។
១.ជួយការពារភាពស្លេកស្លាំង៖ នរណាខ្លះចូលចិត្តផឹកទឹកមើមយ៉េន? មានដឹងអត់ថា ទឹកមើមយ៉េនអាចជួយការពារភាពស្លេកស្លាំងនៃរាងកាយជាពិសេសចំពោះស្រ្តី ក៏ព្រោះតែមើមយ៉េនសម្បូរដោយ ជាតិដែក និងអាស៊ីតហ្វូលិកជាច្រើន ដែលជួយទៅបំពេញគ្រាប់ឈាមក្នុងរាងកាយ ការពារទប់ស្កាត់ភាពស្លេកស្លាំង ដូច្នេះស្ត្រីគួរតែផឹកទឹកមើមយ៉េនជាប្រចាំថ្ងៃល្អចំពោះសុខភាព។
របៀបធ្វើ៖ មើមយ៉េន២ផ្លែ ចិតសំបកឱ្យស្អាតចិតដុំតូចៗ បន្ថែមស្លឹកស្ពៃ(spinach)៨ទៅ១០សន្លឹក ខ្ញី១ដុំតូច ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ អំបិលពណ៌ផ្កាឈួក ក្រឡុកចូលគ្នាឱ្យសមរួចជាស្រេច។
២.បន្ថយសម្ពាធឈាម៖ ការសិក្សាបានរកឃើញថា ការទទួលទានមើមយ៉េនជាប្រចាំ ក្រៅពីជួយការពារភាពស្លេកស្លាំង មើមយ៉េនក៏មាននាទីជួយបន្ថយសម្ពាធឈាមសម្រាប់អ្នកដែលមានសុខភាពល្អ ការពារបង្កជាជំងឺលើសឈាមឡើងមក។
៣.ជួយលើកកម្ពស់សមត្ថភាពខួរក្បាល៖ ជាការពិតណាស់ ក្រៅពីការពារជំងឺលើសឈាម ភាពស្លេកស្លាំង មើមយ៉េនក៏មាននាទីជួយរក្សាមុខងារខួរក្បាលឱ្យមានសុខភាពល្អ ការពារជំងឺវង្វេង ខ្សោយខួរក្បាល ភ្លេចភ្លាំងច្រើនជាដើម។
៤.មើមយ៉េនជួយបន្សាបជាតិពុល៖ អត្ថប្រយោជន៍ចុងក្រោយមួយទៀតនៃមើមយ៉េន គឹជួយបន្សាបជាតិពុលបែបធម្មជាតិចេញពីក្នុងខ្លួន សម្រួលមុខងាររបស់ថ្លើម ឱ្យប្រសើរជាងមុន ការពារការឡើងជាតិពុលក្នុងថ្លើម ការពាររលាកថ្លើម ជួយទៅបន្សុទ្ធឈាម ជួយស្បែកស្អាតផងដែរ។
អត្ថបទសដោយ៖ ប៉ែត ធីតា