សម្រស់
ចង់ស្អាតអស់លុយតិច មកប្រើប្រេងដូង ១នេះ ធ្វើឱ្យស្បែកក្មេងជាវ័យ និងសក់ភ្លឺរលោង
Pov Saru
September 3 2025
257 views

ប្រេងដូង គឺជារបស់ដែលគេប្រើសម្រាប់មនុស្សគ្រប់វ័យ ព្រោះវាផ្ដល់ឱ្យនូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្ស។ តាមលោក Joshua Zeichner, MD  នាយកស្រាវជ្រាវផ្នែកគ្រឿងសំអាង និងព្យាបាលរោគសើស្បែកនៅមន្ទីរពេទ្យ Mount Sinai ក្នុងទីក្រុងញូវយ៉កបានបញ្ជាក់ថា ប្រេងដូងមានធាតុផ្សំពិសេសនៃខ្លាញ់ធម្មជាតិ ដែលធ្វើឱ្យវាមានប្រយោជន៍ក្នុងការព្យាបាលស្បែក ។ គាត់និយាយថា អាស៊ីតខ្លាញ់ទាំងនេះរួមមានអាស៊ីត linoleic (ដែលអាចមានប្រយោជន៍សម្រាប់ ស្បែកដែលងាយនឹងកើតមុន) និងអាស៊ីត lauric រហូតដល់ 50% (ដែលផ្តល់ជាតិទឹកនិងប្រឆាំងនឹងមេរោគ) ។

 តាមរយៈវេបសាយ The Health Site បានចែករំលែកអត្ថប្រយោជន៍ចំនួន ៧ របស់ប្រេងដូងដែលអាចធ្វើឱ្យស្បែកស្អាត និងសក់ភ្លឺរលោង។

១. ជាឱសថធម្មជាតិសម្រាប់កម្ចាត់ស្នាមមុន៖ ប្រេងដូងមានលក្ខណៈសម្បិត្តិប្រឆាំងបាត់តេរី និងប្រឆាំងការរលាកដែលអាចជួយកាត់បន្ថយស្នាម ជាំ និងស្នាមមុន។ វិធីប្រើ គ្រាន់តែលាបប្រេងដូងស្ដើងៗនៅលើផ្ទៃមុខរបស់អ្នក ហើយទុកវាចោលមួយយប់ នោះអ្នកនឹងអាចសម្គាល់ឃើញថាស្លាកស្នាមចាប់ផ្ដើមរលុប សូម្បីតែពណ៍ស្បែកក៏ភ្លឺជាងមុនដែរ។

 ២. ជួយឱ្យស្បែកភ្លឺថ្លា៖ ដើម្បី​ធ្វើ​បែប​នេះបាន អ្នក​ត្រូវ​យក​ស្ករ កាហ្វេ និង​ប្រេងដូង​ខ្លះ​មក​ច្របល់​ចូល​គ្នារួចហើយយកមកលាបនៅលើស្បែក។ ជាទូទៅ ការម៉ាស្សាស្បែក នឹងជួយអ្នកកម្ចាត់កោសិកាងាប់ចេញ ហើយផ្តល់សំណើមដល់ស្បែក។ អ្នក​នឹង​ឃើញ​ស្បែក​ទន់​រលោង​ភ្លឺ​ថ្លា​តាម​ពេល​វេលាដែលអ្នកប្រើប្រាស់។

 ៣. ធ្វើជាទឹកជូតគ្រឿង Makeup៖ ប្រេងដូងអាចលុបគ្រឿង Makeup បានស្អាតល្អ អាចជ្រាបចូលទៅដល់ស្រទាប់យ៉ាងជ្រៅនៃស្បែក ផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក ដោយគ្រាន់តែលាបវាត្រឹមតែ ២ ទៅ ៣ ដំណក់នៅលើមុខហើយចាប់ផ្ដើមម៉ាស្សាថ្នមៗ រួចយកក្រណាត់ជ្រលក់ទឹកក្ដៅតិចៗមកជូនមុខរបស់អ្នកដើម្បីទទួលបានស្បែកមុខដែលស្អាតនិងមានសុខភាពល្អ។

៤. ធ្វើក្រែមលាបមាត់ DIY៖ ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាបបូរមាត់ស្ងួត ប្រេះ​ ប្រេងដូងអាចដើរតួជាស្ក្រាប់ធម្មជាតិជួយជម្រុះកោសិកាដែលងាប់ធ្វើឱ្យបបូរមាត់របស់អ្នកត្រឡប់មកជាទន់ ដោយគ្រាន់តែយកវាមកក្នុងបរិមាណតិចតួចលាយជាមួយស្ករដើម្បីបំបាត់ស្នាមតាមធម្មជាតិ។ វា​នឹង​ជួយ​ឱ្យ​បបូរមាត់​អ្នក​រលោង ទន់ និង​មាន​សំណើម ដោយ​មិន​ចាំបាច់​ប្រើ​ក្រែម​លាប​បបូរមាត់​ឡើយ។

៥. ធ្វើជាប្រេងលាបសក់៖ ប្រសិនបើអ្នកមានបញ្ហាសក់ជ្រុះ និងបែកចុង ប្រេងដូងគឺល្អបំផុត។ យក​ប្រេង​ដូង​បន្តិច​មក​កំដៅ​វា​បន្តិច រួច​ម៉ាស្សា​លើ​ស្បែក​ក្បាល។ ទុកវាចោលយ៉ាងតិច 30 នាទី បន្ទាប់មកលាងចេញជាមួយនឹងសាប៊ូកក់សក់។ 

​៦. ប្រេងដូងសម្រាប់សុខភាពក្រចក ស្បែក៖ មិនថាតែផ្ទៃមុខ សក់ ទេតែក្រចក ស្បែក របស់អ្នកក៏វាសមនឹងទទួលបានការថែទាំដែរ។ បន្តក់ប្រេងដូង ២ ទៅ ៣ ដំណក់ជារៀលរាល់ថ្ងៃ ដើម្បីការពារស្បែកស្ងួត និងប្រេះ។ បន្ថែមពីនេះវាក៏ជំរុញដល់ការលូតលាស់របស់ក្រចក និងជួយធ្វើឱ្យក្រចករឹងមាំផងដែរ។ នៅពេលព្យាយាមធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍ថាដៃរបស់អ្នកទន់ ក្រចករបស់អ្នកនឹងមានសុខភាពល្អជាងមុន។

៧. ប្រេងដូងជាសំណើមធម្មជាតិ៖ ប្រេងដូងមានគុណភាព ផ្តល់សំណើមដល់ស្បែកយ៉ាងជ្រៅ ហើយវាក៏គ្មានសារធាតុគីមីផងដែរ។ ចង់បានស្បែកស មានសំណើម។ យកប្រេងដូង ២ ឬ ៣ ដំណក់ ហើយចាប់ផ្តើមម៉ាស្សាវានៅលើដៃ និងដងខ្លួនរបស់អ្នក។ អ្នកនឹងសម្គាល់ឃើញលទ្ធផលជាមួយនឹងការប្រើប្រាស់ជាប្រចាំ៕ អត្ថបទដោយ៖ កញ្ញា សារួ

 

 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia