សម្រស់
មុខកំពុងកើតមុខខ្លាំង ចៀងវាងធ្វើរឿងទាំងនេះដាច់ខាត បើមិនចង់ខូចមុខ
Mourn Kunthea
November 14 2022
429 views

ស្បែកដែលកំពុងតែកើតមុខច្រើន មិនថាមុខតូចមុនធំ មុនរលាក ឬមុនមិនរលាកនោះទេ ជាស្បែកមុខដែលទន់ខ្សោយត្រូវការការមើលថែយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងអំឡុងពេលនោះប្រសិនជាអ្នកធ្វើរឿងអ្វីដែលប្រតិកម្មជាមួយស្បែក មុខនោះនឹងទៅជាខះ ខ្សោះ ពិបាកព្យាបាលមិនខាន។

ជាការពិតណាស់ លោកវេជ្ជបណ្ឌិត គីម ឌីយ៉ាណា ឯកទេសផ្នែកស្បែកនិងសម្រស់ ប្រចាំនៅគ្លីនិកស្បែក SkinMedics ធ្លាប់បានបញ្ជាក់ផងដែរថា អំឡុងពេលមុខកំពុងកើតមុនខ្លាំង

·   អ្នកត្រូវចៀសវាង កុំញ៉ាំស៊ុត ទឹកដោះគោស្រស់ អាហារមានជាតិផ្អែមខ្លាំង អាហារផ្ទុកជាតិខ្លាញ់ច្រើន និងគ្រឿងស្រវឹង ពីព្រោះអាហារទាំងនេះ ផ្ទុកទៅសារធាតុដែលជម្រុញឱ្យក្រពេញខ្លាញ់ផលិតខ្លាញ់កាន់តែច្រើន និងបង្កឱ្យកើតមុនកាន់តែច្រើននៅលើមុខផងដែរ។

·   កុំសម្រុកប្រើប្រាស់ផលិតផល ឬប្រើផលិតផលដូរម៉ូតតាមចិត្តអំឡុងពេលមុខកំពុងកើតមុនខ្លាំង ពីព្រោះស្បែកដែលកំពុងរលាកខ្លាំង គឺជាស្បែកទន់ខ្សោយ និងត្រូវការសម្រាក មិនទទួលយកផលិតផលដែលប្រឆាំងឬផលិតផលក្រាស់ៗនោះទេ៕

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia