អត្ថបទ PR
គន្លឹះល្អសម្រាប់ស្រ្តីៗ! អ្នកជំនាញប្រាប់៨វិធី បានរូបរាងស្អាត និងអាចការពារជំងឺមហាររីកសុដន់
Pheakdey Pao
October 1 2021
502 views

មនុស្សស្រីមិនថា ស្ថិតនៅក្នុងវ័យណាក្តី តែងតែមានក្តីបារម្ភចម្បង២សម្រាប់សុខភាពជីវិត ទី១ គឺរូបសម្រស់ ចំ​ណែ​កទី២ទៀតនោះ គឺខ្លាចធ្លាក់ខ្លួនឈឺជំងឺកាចសាហាវ។ ផ្សារភ្ជាប់ជាមួយនឹងជំងឺផងដែរ បងប្អូ​នប្រិ​យ​មិត្ត​អ្នក​ប្រាដកជាដឹងហើយថា មនុស្សស្រីងាយប្រឈមមុខងាយគេលើបញ្ហារោគស្ត្រីធំៗដូចជា មហារីកសុដន់ និង​មហារី​កស្បួន។

ទាក់ទិននឹងរឿងរ៉ាវងាយកើតមានចំពោះស្ត្រីខាងលើ ថ្ងៃនេះ Healthy Cambodia នាំពាំនូវសា​រចែករំ​លែក​ពិ​សេស​ពីក្រុមគ្រូពេទ្យជំនាញមកពី Prestige Hospital (មន្ទីរពេទ្យ ដឹ ប្រេស្ទីហ៌្ស) បង្ហាញពីតិចនិកចំនួន៨ ប្រសិនបើអនុវត្តន៍រាល់ថ្ងៃ ប្រាក​ដ​ជា​ទទួលបានរូបរាងស្អាត ថែមទាំងអាចការពារជំងឺមហាររីកសុដន់ទៅពេលខាងមុខផងដែរ។

យ៉ាងមិ​ញមុននឹងចូលដល់ចំណុចដំណោះស្រាយបង្ការទាំង៨ Healthy Cambodia បង្វែរអារម្មណ៍ប្រិយ​មិត្តអ្នក​អាន​មកដឹងពីការពន្យល់បកស្រាយរបស់ក្រុមគ្រូពេទ្យជាមុនសិនថា តើអ្វីទៅជាជំងឺមហារីកសុដន់? ហេតុអ្វីបា​នជា​ជំងឺ​ម​ហារីកដោះមានគ្រោះថ្នាក់? តើជំងឺមហារីកសុដន់មានរោគសញ្ញាអ្វីខ្លះ?

តាមរយៈការបកស្រាយរបស់អ្នកជំនាញបានលើកឡើងថា ជំងឺមហារីកសុដន់ គឺជាជំងឺមហារីកមួយ​ដែល​ភាគច្រើ​ន​​កើ​តឡើងចំពោះស្រ្តីហើយមានអត្រាអ្នកស្លាប់ខ្ពស់នៅទូទាំងពិភពលោក និងបន្តកើ​នឡើង​ជា​បន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកង្វះការយល់ដឹងពីស្ត្រីគ្រប់វ័យ។ ជំងឺមហារីកសុដន់ គឺជាជំងឺមួយស្មុគស្មាញ ដែលកោសិកា​សុដន់លូត​លាស់ខុ​សធម្ម​តាដែ​លមិនអាច​គ្រប់​គ្រង​​បាន។ មហារីកសុដន់មានច្រើនប្រភេទអាស្រ័យទៅលើកោសិកាដែលប្រែទៅជាមហារីក។

រោ​គ​​សញ្ញាទូទៅបំផុតនៃជំងឺមហារីកសុដន់គឺមាន ដុំ ឬ ម៉ាសថ្មី ប៉ុន្តែស្របពេលគ្នានេះ រោគ​សញ្ញាផ្សេង​ទៀត​ក៏អាចកំពុងលេចឡើងផងដែរ។ វាជាពិតជាមានសារសំខាន់ខ្លាំងណាស់ ដែល​ត្រូវធ្វើកា​រទាម​ទារ​ពិនិ​ត្យ​ដោយវេជ្ជបណ្ឌិតឯកទេស ប្រសិនបើមានការផ្លាស់ប្តូររូបរាងសុដន់ ឬមិនមានភាពប្រក្រតី។ ខាងក្រោម​នេះគឺជា​រោគសញ្ញាទូទៅមួយចំនួនដែលយើងអាចជួបប្រទះ៖

 - មានដុំពក ឬ ឡើងក្រាស់ ដែលមានអារម្មណ៍ខុសពីជាលិកាធម្មតាដែលនៅជុំវិញ

 - ផ្លាស់ប្តូរ ទំហំ រូបរាង ឬលក្ខណៈរបស់សុដន់

 - ផ្លាស់ប្តូរស្បែកលើសុដន់ដូចជា ឡើងជ្រួញ

 - មានការប្រែប្រួលទៅលើក្បាលសុដន់

 - ស្បែកសុដន់អាចឡើងក្រហម ឬមានហើម ប្រហាក់ប្រហែលដូចជាផ្លែក្រូចជាដើម

មហារីកសុដ​ន់មិនមែនជាជំងឺឆ្លង ឬអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នោះទេ ។ រហូតមកដល់ពេលនេះ គេមិនទាន់រកឃើញថាមានមេរោគឬបាក់តេរីណាមួយដែលជាប់ទាក់ទងនឹងការវិវត្តនៃជំងឺមហារីកសុដន់ឡើយ។ ភាគច្រើននៃជំងឺនេះកើតឡើងចំពោះស្រ្តីដែល៖ មានអាយុលើសពី៤០ឆ្នាំ, ស្រ្តីដែលលើសទម្ងន់, ហា​និភ័​​យចំពោះស្រ្តីដែលផឹកគ្រឿងស្រវឹងច្រើន, មានប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក,សុ​ដន់មា​នប្រវត្តិក្នុ​ង​ការ​ប៉ះ​ពាល់វិទ្យុសកម្មខ្លាំង, មានប្រវត្តិទាក់ទងនឹងជំងឺបន្តពូជ, ប្រើប្រាស់ថ្នាំជក់ច្រើន, ប្រើប្រា​ស់ថ្នាំ​ព្យាបា​ល​អរម៉ូនក្រោយពេលអស់រដូវ។ អាស្រ័យហេតុនេះហើយ ក្នុងទិសដៅកាត់បន្ថយ ក៏ដូចជាបង្ការហា​និភ័យ​នៃ​ជំ​ងឺម​ហារីកសុដន់ទៅថ្ងៃមុខនារីៗគ្រប់រូបគួរអនុវត្តន៍តាមវិធីខាងក្រោម៖

១. រក្សាទម្ងន់ក្នុងកម្រិតមួយដែលល្អ

២. ត្រូវហាត់ប្រាណ លេងកីឡា ដើម្បីជំរុញរាងកាយឲ្យសកម្ម

៣. ត្រូវញាំបន្លែ ផ្លែឈើ ជាប្រចាំ

៤. ជៀសវាងការផឹកគ្រឿងស្រវឹង ឬ ប្រើប្រាស់ថ្នាំជក់ផ្សេងៗ

៥. ពន្យារការបំបៅដោះកូន

៦. ជៀងវាងប្រើប្រាស់ថ្នាំពន្យារកូន ជាពិសេសចំពោះស្រ្តីមានអាយុលើស៣៥ឆ្នាំ

៧.​ ជៀសវាងប្រើប្រាស់ថ្នាំអរម៉ូនផ្សេងៗ

៨. ជៀសវាងការប៉ះពាល់ទៅនឹងវិទ្យុសកម្មខ្លាំង

បន្ថែមជាមួយគ្នាផងដែរថា ការពិនិត្យរកមហារីកសុដន់ ត្រូវបានក្រុមពេ​ទ្យជំនាញបញ្ជាក់ថា​មានវិធីសា​ស្ត្រ​ផ្សេង​ៗជាច្រើនដូចជា ការប្រើប្រាស់ម៉ាស៊ីន Mammogram, Ultrasound និង MRI លើសុដន់ជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាដែលអាចមានសង្ស័យថាមានមហារីកសុដន់ អ្នកនឹងត្រូវ​ធ្វើតេស្តបន្ថែម​ទៀត​ដើ​ម្បី​ដឹ​ងឲ្យច្បាស់ថាវាជាជំងឺមហារីកឬយ៉ាងណា ។ ការធ្វើកោសល្យវិច័យត្រូវបានធ្វើនៅពេល ថតកាំរស្មីអ៊ិច និង​ការធ្វើតេស្តរូបភាពផ្សេងៗទៀត ឬការពិនិត្យលើរូបរាងកាយ ដែលអាចបង្ហាញពី​ការផ្លា​ស់ប្តូរ​ទ្រង់​ទ្រា​យ​សុ​​ដន់ដែលអាចជាជំងឺមហារីក។ វាគឺជាវិធីតែមួយគត់ដើម្បីដឹងច្បាស់ថាតើវាជាមហារីកឬយ៉ាងណា។

ជារួមមកវិញសម្រាប់អត្ថបទមួយនេះ នឹងមិនមែនល្អមានអត្ថប្រយោជន៍ល្អសម្រាប់តែមនុស្សស្រីនោះទេ ចំ​ពោះ​​បុរសគ្រប់រូបក៏គួរតែយល់ដឹងបន្ថែមផងដែរ ដើម្បីរក្សាទុកជាចំណេះ​ដឹងបន្ថែមសម្រាប់​ណែនាំ​បន្ត​ទៅ​កាន់​មនុស្សជាទីស្រលាញ់របស់លោកអ្នកមិនថា ភរិយា បងប្អូន មីង អ៊ុំ ឬ កូនចៅ នៅថ្ងៃនេះ និងទៅ​ពេល​ខាង​លើមុខ ក្នុងទិសរួមចំណែកកាត់បន្ថយការកើតជំងឺកាចហាវ «មហារីកសុដន់»។

សម្រាប់​ព័ត៌មានបន្ថែម ដើម្បីធ្វើការណាត់ជួបពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញទូទៅ និងវេជ្ជបណ្ឌិត​ឯកទេស បងប្អូនប្រិយមិត្តអ្នកអានអាចទំនាក់ទំនងតាមលេខ ០២៣ ២៦៦ ៩៩៩/០៨៥ ៦៨៩ ៥៦៨/០​៦៧ ៦៨៩ ៥៦៨។ ឬអាចទៅកាន់ទីតាំងផ្ទាល់ដែលមាន អាស័យដ្ឋានផ្ទះលេខ ១៦ និង ១៨ ផ្លូវ ២១ ជិតផ្សា​រកាប់គោ(វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទថ្មីៗ
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia