អាហារ
អ្នកគ្រូ សុខលីម ប្រាប់គន្លឹះ៧ ធ្វើឱ្យស្រក៨គីឡូ ជាមួយសុខភាពល្អ មានសាច់ហាប់ណែនមិនយារធ្លាក់
Pheakdey Pao
August 31 2022
652 views

បញ្ហាធាត់ ឬលើសទម្ងន់ ត្រូវបានអ្នកជំនាញនៅជុំវិញពិភពលោកចាត់ចូលជារឿងគ្រោះថ្នាក់ចម្បងកើតមានចំពោះសុខភាពមនុស្ស ខណៈអត្រានៃការជំងឺធាត់នៅលើពិភពលោកកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ១៩៨០ មកម្ល៉េះ និងបន្តកើនឡើងកាន់តែច្រើនបន្តបន្ទាប់ទៀតមកទល់នាពេលបច្ចុប្បន្ននេះ។

ផ្សារភ្ជាប់ជាមួយនឹងបញ្ហាលើសទម្ងន់នេះ មានបុគ្គលច្រើនណាស់ដែលកំពុងខកចិត្តនឹងខ្លួនឯង ដែលមានរូបរាងមិនស្អាតលើសខ្លាញ់ស្ទើរតែគ្រប់សរីរាង្គនៃដងខ្លួនទាំងមូល និងថែមទាំងរកវិធីដោះស្រាយមិនចេញថែមទៀត។ យ៉ាងណាមិញ ជាដំណោះស្រាយមួយផ្នែកនៅក្នុងការជួយរកផ្លូវសម្រកទម្ងន់ឱ្យបានសម្រេចគោលដៅ បើផ្អែកទៅតាមការចែករំលែករបស់អ្នកគ្រូ វ៉ា សុខលីម ជាគ្រូបង្វឹកផ្ទាល់ខ្លួន (Personal Wellness Coach) បានលើកឡើងនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកគ្រូប្រាប់មកកាន់ក្រុមការងារចាបបៃតងឱ្យដឹងថា អ្នកគ្រូក៏មានប្រវត្តិជាអ្នកលើសទម្ងន់ម្នាក់ផងដែរ ហើយអ្នកគ្រូក៏ធ្លាប់មានទម្លាប់មិនល្អដែលបង្កឱ្យឡើងគីឡូ និងធ្លាប់អនុវត្តន៍វិធីសាស្ត្រខុសដែលតែងតែធ្វើឱ្យខ្លួនឯងបរាជ័យលើការសម្រកទម្ងន់ថែមទៀត។

អ្នកគ្រូ វ៉ា សុខលីម បានបកស្រាយជាចំណុចៗឱ្យដឹងថា កត្តាចម្បងដែលជាដើមហេតុធ្វើឱ្យអ្នកគ្រូលើសទម្ងន់នោះគឺបណ្ដាលមកពី៖

១. ចូលចិត្តញុំាអាហារដែលមានរសជាតិដិតៗ ដូចជា ប្រៃ ផ្អែម ផ្អាប់

២. ញុំាគ្រឿងកំប៉ុងភេសជ្ជៈផ្អែមៗច្រើនក្នុងមួយថ្ងៃ

៣. ញុំារបស់ខ្លាញ់ បំពង ហើយចូលចិត្តញុំាមីកំប៉ុងពេលយប់

៤. អ្នកគ្រូ ជាមនុស្សម្នាក់មិនចូលចិត្តហាត់ប្រាណទេ...។

ក្រោយមកពីពេលដែលអ្នកគ្រូចាប់ផ្តើមលើសទម្ងន់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃអ្នកគ្រូក៏ចាប់ផ្តើមស្វែងរកវិធីសាស្ត្រសម្រកគីឡូដោយខ្លួនឯងតែក៏ត្រូវបរាជ័យដោយ៖

១. ពុំយល់ពីចំណេះដឹងក្នុងការរៀបចំអាហារឲ្យ​ត្រឹមត្រូវ

២. ញុំាផលិតផលគ្មានប្រភពច្បាស់លាស់ ដោយមិនមានការណែនាំច្បាស់លាស់ពីអ្នកមានបទពិសោធន៍ក្នុងការសម្រកគីឡូ

៣. ចង់បានលទ្ធផលលឿនពេក ប្រើប្រាស់វិធីផ្លូវកាត់ដូចជា បង្អត់អាហារ ញុំាតែផ្លែឈើសុទ្ធ លាយរូបមន្តខ្លួនឯងផ្តេសផ្តាស់ និងអត់ហូបអាហារពេលព្រឹក...ជាដើម។

យ៉ាងណាមិញ បន្ទាប់ពីអនុវត្តន៍នូវវិធីសាស្ត្រដែលពុំទទួលបានលទ្ធផលទាំងនោះមក អ្នកគ្រូ វ៉ា សុខលីម បានរកឃើញនូវវិធីសាស្ត្រថ្មី និងសុវត្ថិភាព ចំនួន៧ចំណុចខ្លឹម ធ្វើឱ្យអ្នកស្រកអស់រហូតដល់ទៅ៨គីឡូឯណោះ៖

១. ញុំាអាហារពេលព្រឹក និងពេលល្ងាច ជាប្រភេទអាហារដែលមានកាឡូរីទាប

២. ញុំាទឹកធម្មតាឱ្យបានគ្រប់គ្រាន់ ២ ទៅ​ ៣ លីត្រក្នុងមួយថ្ងៃ

៣. ត្រៀមអាហារសម្រន់ពេលឃ្លាន ដូចជា​ ផ្លែឈើ គ្រាប់ធញ្ញជាតិ ពងទាស្ងោរ....

៤. កាត់បន្ថយអាហារប្រៃ ផ្អែម​ ផ្អាប់ ខ្លាញ់​ និងភេសជ្ជៈផ្អែមៗ

៥. ឆ្លៀតពេលហាត់ប្រាណខ្លះៗ ដូចជា រត់ រំា ជួនកាលទៅក្លឹបហាត់ប្រាណ ទៅតាមពេលវេលាផ្ទាល់ខ្លួន នឹងអ្វីដែលខ្លួនចូលចិត្ត

៦. ត្រូវតាំងចិត្តធ្វើឱ្យបានទៀងទាត់ ជាមួយនឹងភាពរីករាយ

៧. ចូលរួមសិក្ខាសាលាពីសុខភាពបន្ថែម ឬស្តាប់ការចែករំលែកតាមរយៈអនឡាញតាមផេកផ្លូវការដែលចែករំលែកពីចំណេះដឹងសុខភាព ដើម្បីបង្កើនចំណេះដឹងថ្មីៗ...។

ជាសរុបមក អ្នកគ្រូ វ៉ា សុខលីម ប្រាប់បន្ថែមថា អ្វីដែលអ្នកគ្រូបានចែករំលែកនេះ ជាបទពិសោធន៍ផ្ទាល់ខ្លួនពិតដែលអ្នកគ្រូឆ្លងកាត់ និងទទួលបានលទ្ធផលដែលមានដូចក្នុងសព្វថ្ងៃនេះ ដូច្នេះសម្រាប់បងប្អូនដែលកំពុងតែលើសគីឡូ ចូរស្វែងរកវិធីសាស្ត្រណា ដែលមិនប៉ះពាល់ដល់សុខភាព មានការពន្យល់ណែនាំច្បាស់លាស់ពីរបបអាហារនៃការញុំា ព្រោះមានតែចំណេះដឹងរបបអាហារទេ ដែលអាចថែទំាសុខភាព និងរូបរាងយើងបានជារៀងរាល់ថ្ងៃ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1343

អត្ថបទថ្មីៗ
#ជំងឺSeptember 1 2025
តើកត្តាប្រឈមគ្រោះថ្នាក់នៃជំងឺស្ទះសរសៃឈាមបេះដូង មានអ្វីខ្លះ?
#ព័ត៌មានSeptember 1 2025
មូលនិធិកូរ៉េ(GLSK) បានផ្តល់អំណោយជាស្បៀងអាហារ ថ្នាំពេទ្យ សម្ភារៈ មានទំហំ ១៦,៥លានដុល្លារ ចំនួន១២លើក ដល់ប្រជាជនកម្ពុជា
#កុមារSeptember 1 2025
ចង់ឱ្យកូនរឹងមាំ និងមានចិត្តគំនិតចាស់ទុំ ឪពុកម្ដាយគួប្បីត្រូវធ្វើរឿងទាំង ៧ យ៉ាងនេះ
#ព័ត៌មានSeptember 1 2025
ការសិក្សារកឃើញថា មនុស្ស១ក្រុមនេះ ពេលឆ្លងកូវីដ១៩ អាចធ្វើឱ្យសសៃឈាមចាស់ជាងវ័យរហូតដល់៥ឆ្នាំ
#ចិត្តសាស្ត្រSeptember 1 2025
របបអាហារទាំង ៥ ជួយពង្រឹងសុខភាពផ្លូវចិត្តឱ្យរីករាយ
#អត្ថបទ PRSeptember 1 2025
ហេតុអ្វីការពន្យារកំណើតសំខាន់សម្រាប់គម្រោងគ្រួសារ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia