កីឡា
អំឡុងពេលសម្រកគីឡូ! កុំធ្វើរឿង ៥នេះ បានខ្លាញ់ក្បាលពោះស្រក
Tror Sopheap
June 12 2025
1.3 K views

មនុស្សជាច្រើនខំព្យាយាមសម្រកគីឡូ បែបជាគ្មានផលអ្វីសោះ។ នាំឱ្យបាក់ទឹកចិត្ត អស់សង្ឃឹម និងគីឡូកាន់តែឡើងអាចមកពីខ្វះលំហាត់ប្រាណ របបអាហារមិនល្អ និងស្រ្តេសខ្លាំង។ បើអ្នកចង់សម្រកគីឡូ កុំធ្វើរឿង ៥នេះ៖

១. ហាមហូបអាហារពេលយប់៖ តាមលោកស្រី Cathy Posey ជាអ្នកជំនាញចំណីអាហារបានលើកឡើងថា  ការញ៉ាំអាហារពេលល្ងាចដូចជាគ្មានបញ្ហាអ្វីទេ។ កត្តាមួយមានបញ្ហាដែលមនុស្សភាគច្រើនចេះតែឡើងគីឡូ មកពីទម្លាប់ហូបអាហារពេលយប់មុនចូលគេងនោះទេ។ ការហូបបែបនេះនាំកើនជាតិខ្លាញ់អំឡុងពេលគេងនោះឯង។ បើអ្នកឃ្លានខ្លាំង អ្នកគួរផឹកមួយកែវ និងហូបផ្លែឈើមួយចំហៀង ដើម្បីកាត់បន្ថយឃ្លានបានច្រើន។

២. ស្រ្តេសកើនគីឡូ៖ អ្នកតានតឹងច្រើន ច្រើនឡើងតែគីឡូ មកពីកម្រិតអរម៉ូនស្ត្រេសខ្ពស់ នាំរាងកាយរបស់្នកប្រមូលផ្តុំផ្ទុកជាតិខ្លាញ់លើសនៅត្រង់ក្បាលពោះ។ ពេលខ្លះ ភាពតានតឹងកើតឡើងពេលអ្នកខ្វះពេលវេលាមើលថែខ្លួនេងឱ្យបានល្អ។ តាមលោកស្រី Posey និយាយថា ការបំបាត់ភាពតឹងតែងក្នុងអារម្មណ៍ ធ្វើលំហាត់ប្រាណ សម្រាកឱ្យបានគ្រប់គ្រាន់ ហូបអាហារមានកាឡូរីទាប ទើបការសម្រកគីឡូរបស់អ្នកមានប្រសិទ្ធភាព។

៣ គេងមិនគ្រប់គ្រាន់ខ្លាញ់កាន់តែកើន៖ ការ​គេង​ឱ្យបាន ៧ទៅ ៨ម៉ោង​ក្នុង​មួយ​យប់​អាច​ជួយ​គ្រប់គ្រង​ចំណង់​អាហារ និងអ័រម៉ូនកុំឱ្យមានអារម្មណ៍ឃ្លានអាហារប្រភេទខ្លាញ់ ស្ករ និងជាតិផ្អែម។ ​តាមលោកស្រី Posey និយាយថា "បើរាងកាយរបស់អ្នកមិនសម្រាកឱ្យបានគ្រប់ទេ ការសម្រកគីឡូក៏អស់សង្ឃឹមដែរ។ ទម្លាប់គេងមិនគ្រប់ប៉ះពាល់ដល់ស្ត្រេស ការគ្រប់គ្រងអរម៉ូន និងចង្វាក់មេតាបូលីស នាំកើនជាតិខ្លាញ់កាន់តែច្រើន។

៤. ជាតិផ្អែមច្រើន កើនជាតិខ្លាញ់៖ ជាតិស្ករពី​ធម្មជាតិក្នុងផ្លែប៉ោម ដំឡូង ​គឺ​ល្អ​សម្រាប់​អ្នក ប៉ុន្តែ​ការ​ញ៉ាំ​ស្ករកែច្នៃបន្ថែមអាច​ធ្វើ​ឱ្យ​អ្នកពិបាក​សម្រក​ទម្ងន់។ ព្រោះវាបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ការទទួលទានជាតិស្ករច្រើនបង្កើនខ្លាញ់ក្បាលពោះ និងកើនជាតិខ្លាញ់រុំថ្លើមថែមទៀត។

៥. ហាត់ប្រាណមិនគ្រប់ មិនស្រកគីឡូទេ៖ អំឡុងពេលអ្នកខំប្រឹងស្រកគីឡូ ប៉ុន្តែខ្វះលំហាត់ប្រាណ ម្តងហាត់ម្តងអត់ ធ្វើឱ្យរាងកាយរបស់អ្នកគ្មានសមត្ថភាពបំបែកជាតិខ្លាញ់នោះទេ។ ហាត់ប្រាណជាប្រចាំថ្ងៃ មួយថ្ងៃ ២០ទៅ៣០នាទី ទើបខ្លាញ់របស់អ្នករលាយ ហើយអ្នកមានរាងស្អាតតាមបំណងប្រាថ្នា៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2609

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia