ជំងឺ
៥ទម្លាប់ពង្រឹងរាងកាយការពារជំងឺ ឱ្យរស់នៅបានយូរដោយមានសុខភាពល្អ
Tror Sopheap
August 3 2025
215 views

ប្រទេសជប៉ុនជាប្រទេសមួយដែលមានសេដ្ខកិច្ចខ្លាំង មានមនុស្សធ្វើការងារខ្លាំងៗ តែចំពោះសុខភាពរបស់ពួកគេមានភាគច្រើន មានមនុស្សសុខភាពល្អ។ ប្រជាជនជប៉ុនមានការអប់រំឱ្យស្គាល់ពីតម្លៃសុខភាព ឱ្យចេះថែរក្សាសុខភាព ឱ្យចេះធ្វើលំហាត់ប្រាណដើម្បីសុខភាព។ ប្រជាជនជប៉ុនមានអាយុកាលមធ្យមខ្ពស់បំផុត ស្រ្តីមានអាយុ ៩០ ឆ្នាំ ចំណែកបុរសមានអាយុ ៨៤ ឆ្នាំ។ បើប្រៀបធៀបនេះទៅនឹងសហរដ្ឋអាមេរិកដែលអាយុកាលជាមធ្យមសម្រាប់ស្ត្រីមានអាយុ ៨១ ឆ្នាំ ចំណែកបុរស ៧៦​ ឆ្នាំ។ ដើម្បីដឹងពីវិធីធ្វើឱ្យជនជាតិជប៉ុនមានអាយុវែងមានវិធីដូចខាងក្រោនេះ៖

១.មានការបរិភោគសាច់ត្រីច្រើន​ ៖ នៅក្នុងប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសចំនួន ៦ ដែលទទួលបានអាហារសមុទ្រច្រើនជាងគេ ហើយពួកគេបរិភោគសាច់ត្រីជាង ១០ ភាគរយនៅលើពិភពលោកនេះ។ ប្រទេសជប៉ុនសម្បូរត្រីទៅដោយអាស៊ីតជាតិខ្លាញ់អូមេហ្គា ៣ ដែលមានសារៈសំខាន់ណាស់សម្រាប់សុខភាពខួរក្បាល និងសុខភាពបេះដូង។ ការសិក្សាបង្ហាញថាការញ៉ាំត្រីអាចជួយកាត់បន្ថយជំងឺគាំបេះដូងបាន ៣៦ ភាគរយ។ នោះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រណែនាំឱ្យញ៉ាំត្រីខ្លាញ់ពីរប្រភេទដូចជា ត្រីធូណា និងត្រីសាម៉ុងឱ្យបានរៀងរាល់សប្តាហ៍។ ប៉ុន្តែអ្នកត្រូវប្រាកដថាកុំចៀនវា ពីព្រោះវាពិតជាអាចបាត់បង់សារធាតុចិញ្ចឹមរបស់វា ផ្ទុយទៅវិញត្រូវព្យាយាមដុតវា(ត្រី)។

២.សារ៉ាយសមុទ្រ៖  ប្រជាជនជប៉ុនចូលចិត្តហូបសាច់ត្រី ក្រៅពីសាច់ត្រីនូវមានសារ៉ាយសមុទ្រផងដែរ។ តាមពិតម្ហូបជប៉ុនប្រើសារាយសមុទ្រជាង ២០ ប្រភេទ។ វាត្រូវបានគេប្រើនៅក្នុងអាហារជាច្រើនប្រភេទរួមមានស៊ុបមីស៊ុប ស៊ូស៊ីចាន និងច្រើនមុខទៀត។ សារ៉ាយសមុទ្រមានជាតិប្រូតេអ៊ីនប្រហែល ២ ទៅ ៩ ក្រាមក្នុងមួយពែង ហើយវាក៏ផ្ទុកជាតិអ៊ីយ៉ូតផងដែរ។ រាងកាយរបស់យើងមិនផលិតជាតិអ៊ីយ៉ូតទេ។ ដូច្នេះហើយ ទើបយើងត្រូវចេះទទួលទានអាហារដែលមានផ្ទុកជាតិអ៊ីយ៉ូត។ វាអាចជួយឱ្យរាងកាយរបស់យើង ផលិតអរម៉ូនដែលមានសុខភាពល្អសម្រាប់ក្រពេញទីរ៉ូអ៊ីត។

៣.ផឹកតែបៃតង៖ ប្រជាជនជប៉ុនចូលចិត្តផឹកតែបែតងនេះជារៀងរាល់ថ្ងៃ ពីព្រោះវាមានគុណភាពជំនួយដល់សុខភាពរបស់ជនជាតិជប៉ុន។ នៅពេលអ្នកទិញតែបៃតងនេះ នៅប្រទេសជប៉ុន ពួកគេនឹងផ្តល់ឱ្យអ្នកនូវតែបៃតងដោយស្វ័យប្រវត្តិ។ តែបៃតងពិតជាល្អណាស់ សម្រាប់រាងកាយរបស់យើង។ តាមពិតវាមានគុណប្រយោជន៍ជាច្រើនដូចជាការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងធ្វើឱ្យធ្មេញដែលមានសុខភាពល្អ។ វាក៏អាចបន្ថយកំហាប់កូលេស្តេរ៉ុលក្នុងឈាមផងដែរ។

៤.កុំហូបឆ្អែតពេក៖ ជនជាតិជប៉ុនមានទម្លាប់មួយ គឺបរិភោគអាហារមិនឱ្យឆ្អែតពេកទេ។ អ្វីដែលពួកគេញ៉ាំអាហារ ៨ភាគ ការញ៉ាំអាហារនេះរបៀបនេះ បានចាប់ផ្តើមនៅប្រទេសជប៉ុនជាយូរមកហើយ។ ជនជាតិជប៉ុនចូលចិត្តញ៉ាំអាហារយឺតៗ ពីព្រោះធ្វើឱ្យក្រពះរបស់ពូកគេមានដំណើរការបានល្អ។ ជាធម្មតាយើងទទួលសញ្ញាថា ការឆ្អែតនេះ ដែលត្រូវចំណាយពេលប្រហែល ២០ នាទី។ នេះជាមូលលហេតុដែលយើងមិនចាំបាច់ញ៉ាំអាហារច្រើននោះទេ អ្វីដែលយើងមានការផ្តោតខ្លាំងបំផុត គឺការរក្សាទំនង់រាងកាយរបស់ខ្លួនយើងឱ្យមានសុខភាពបានល្អ។ 

៥. សកម្មភាពរងាកាយ៖ អ្នកគួរបញ្ចូលទម្លាប់ហាត់ប្រាណមួយទៀត ទើបរាងកាយអ្នករឹងមាំ មានអាយុវែង។ ប្រជាជនជប៉ុនបានមានលំហាត់ប្រាណមួយទៀត គឺចូលចិត្តការឡើងភ្នំ និងដើរលេងតាមធម្មជាតិ ក្នុងព្រៃ ការហែងទឹក នៅឆ្នេរងូតទឹក នៅកន្លែងងូតទឹកក្តៅ​ និងការបោះជំរំ។ ប្រទេសជប៉ុនមានតំបន់ធម្មជាតិព្រៃឈើជាច្រើនកន្លែង ធម្មជាតិព្រៃទាំងនោះមានភាពរស់រវើក ដែលធ្វើឱ្យប្រជាជនជប៉ុនមានដំណោះស្រាយបញ្ហាផ្លូវចិត្ត​ និងបញ្ហាផ្លូវកាយ៕ អត្តបទដោយៈ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2736

អត្ថបទថ្មីៗ
#ជំងឺAugust 5 2025
ប្រយ័ត្ន! រោគសញ្ញាសង្ងំស្ងាត់ចំនួន៣ អ្នកមានជំងឺបេះដូងទាំងវ័យក្មេង
#អត្ថបទ PRAugust 5 2025
ពេទ្យកែសម្ផស្សខ្មែរនឹងខ្លាំងដូចពេទ្យនៅកូរ៉េ! ក្រុមហ៊ុន១នេះ អាចបញ្ជូនពេទ្យខ្មែរទៅរៀនវគ្គវះកាត់កែសម្ផស្សថ្មីៗដល់ប្រទេសកូរ៉េតែម្តង
#ព័ត៌មានAugust 5 2025
៣ចំណុចនេះ ហាមធ្វើការផ្សព្វផ្សាយ និងចែកចាយព័ត៌មានបន្ត វាបង្កផលអវិជ្ជមានដល់សន្តិសុខជាតិ
#កីឡាAugust 4 2025
អ្នកហាត់ប្រាណពេលមានសញ្ញាបែបនេះ ឈប់ជាបន្ទាន់កុំឱ្យមានគ្រោះដល់ជីវិត
#អាហារAugust 4 2025
៣គោលការណ៍ទប់អ្នកកុំឱ្យឡើងគីឡូ ហើយរស់នៅបានយូរ
#ជំងឺAugust 3 2025
៥ទម្លាប់ពង្រឹងរាងកាយការពារជំងឺ ឱ្យរស់នៅបានយូរដោយមានសុខភាពល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia