ជំងឺ
ប្រយ័ត្ន! រោគសញ្ញាសង្ងំស្ងាត់ចំនួន៣ អ្នកមានជំងឺបេះដូងទាំងវ័យក្មេង
Tror Sopheap
August 5 2025
2.1 K views

កាលពីមុន ជំងឺបេះដូងភាគច្រើនកើតលើមនុស្សចាស់ជាពិសេសមានវ័យ ៦០ឆ្នាំឡើង។ ប៉ុន្តែសព្វថ្ងៃនេះ បញ្ហាបេះដូងក៏អាចកើតមានចំពោះមនុស្សវ័យក្មេងដែរ។ យោងតាមវិទ្យាស្ថានគ្លីនិក Cleveland គ្លីនិក និងមន្ទីរពេទ្យ Mayo ប្រាប់ថា អ្នកគួរប្រុងប្រយ័ត្នរោគសញ្ញាទាំង ៥នេះជាសញ្ញាបេះដូងទាំងវ័យក្មេងដែរ៖

១. អារម្មណ៍នឿយហត់ខុសពីធម្មតា៖ ទោះបីសម្រាកគ្រប់គ្រាន់ហើយក៏ដោយ ក៏អស់កម្លាំងហើយចង់សម្រាកបន្តទៀត។ នេះជាសញ្ញាព្រមានប្រាប់ថា អ្នកអាចមានបញ្ហាបេះដូងទាំងវ័យក្មេងមួយដែរ។ ចំពោះមុខងារបេះដូងបញ្ជូនអុកស៊ីសែនទៅសាច់ដុំ និងសរីរាង្គទាំងមូល។ ការអស់កម្លាំងបែបនេះ អ្នកមិនគួរព្រងើយកន្តើយនោះទេ។​

២. ក្រហាយទ្រូង៖ បញ្ហាបេះដូងជារឿយៗ មិនត្រូវបានរកឃើញនៅដំណាក់កាលដំបូងទេ។ តែវាបង្ហាញជាអារម្មណ៍មិនស្រួលនៅក្នុងក្រពះ អមដោយក្អួតចង្អោរ និងក្រហាយទ្រូង។ ព្រោះការថយចុះចរាចរឈាមនៅក្នុងបេះដូងបណ្តាលឱ្យមានរោគសញ្ញាស្រដៀងគ្នាទៅនឹងបញ្ហារំលាយអាហារមិនបានល្អ។ រោគសញ្ញានេះអ្នកគួរតែកត់សម្គាល់ចំពោះមនុស្សដែលមានអាយុ ៣០ឆ្នាំ ជាពិសេសអ្នកដែលមិនធ្លាប់ឈឺដើមទ្រូងពីមុនមក។

៣. ដកដង្ហើមខ្លីៗ អំឡុងពេលសកម្មភាពធម្មតា៖ ពេលអ្នកដកដង្ហើមខ្លីៗ ពេលអនុវត្តសកម្មភាពប្រចាំថ្ងៃដោយការដើរ និងឡើងកាំជណ្តើរជាដើម។ ព្រោះតែសមត្ថភាពបូមឈាមរបស់បេះដូងរបស់អ្នកបានចុះខ្សោយនាំឱ្យអ្នកដកដង្ហើមខ្លីអំឡុងពេលសកម្មភាពធម្មតា ឬការងារស្រាល។ នេះជារោគសញ្ញាអ្នកគួរតែកត់សំគាល់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia