អាហារ
៣គោលការណ៍ទប់អ្នកកុំឱ្យឡើងគីឡូ ហើយរស់នៅបានយូរ
Tror Sopheap
August 4 2025
369 views

ការរស់នៅឱ្យបានអាយុ ១០០ឆ្នាំគឺកម្រណាស់។ សម្រាប់ប្រជាជនអាមេរិក ០.០៣% មានអាយុ ១០០ឆ្នាំ។ នេះជាការបញ្ជាក់ពីការវិភាគដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew ។ យោងតាម Business Insider បានបញ្ជាក់ថា ការហូបសាច់តិច ព្យាយាមចម្អិនអាហារដោយខ្លួនឯង និងហូបត្រឹមតែ ៨០% មិនតែជួយកម្ចាត់ជាតិខ្លាញ់នោះទេ នាំឱ្យអ្នកអាយុវែងថែមទៀត។ នេះជាគោលការណ៍នាំឱ្យអាយុវែង។

១. អ្នកបរិភោគអាហារស្រស់ៗ មានបន្លែការ៉ុត សាឡាត់ ផ្លែប៉េងប៉ោះ ផ្កាខាត់ណាខៀវ ផ្សិត និងម្ទេស​ប្លោក។ មានផ្លែឈើដូចជាផ្លែប័រ ផ្លែល្ហុង ផ្លែក្រូចថ្លុង ផ្លែចេក និងផ្លែឪឡឹក... ព្រោះប្រភេទអាហារបែបនេះ ជួយរំលាយជាតិខ្លាញ់ឱ្យអ្នកអាយុវែងផងដែរ។ តាមលោកយាយ Deborah Szekely មានអាយុ ១០២ឆ្នាំជាអ្នកហូបអាហារបួសហូបបន្លែហូបផ្លែឈើ ហើយហូបសាច់ម្តងម្កាលតែប៉ុណ្ណោះ។ ហើយគាត់ផឹកភេសជ្ជៈបៃតង និងទឹកខ្ញីជួយប៉ូវសុខភាពឱ្យស្រកគីឡូ និងការពារជំងឺផងដែរ។

២. ការចម្អិនអាហារដោយខ្លួនឯង៖ លោកតា Jack Van Nordheim មានអាយុ ១០១ឆ្នាំ។ អាថ៌កំបាំងធ្វើឱ្យគាត់មានអាយុវែង ព្រោះតែគាត់ចូលចិត្តចម្អិនអាហារនៅផ្ទះដោយខ្លួនឯងអស់រាប់សិនឆ្នាំមកហើយ។ ហើយគាត់ព្យាយាមហូបអាហារកែច្នៃតិចបំផុត ដើម្បីចៀសវាងជំងឺធ្លាក់ទឹកចិត្ត ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺមហារីក និងជំងឺបេះដូង។ តាមការសិក្សាឆ្នាំ ២០១៧នៅក្នុងទស្សនាវដ្តី International Journal of Nutrition and Physical Activity Behavior បានរកឃើញថា អ្នកចម្អិនអាហារនៅផ្ទះ ៥ដងក្នុងមួយសប្តាហ៍ជួយឱ្យអ្នកស្រកគីឡូដោយបន្ថែមផ្លែឈើ និងបន្លែឱ្យខ្លួនឯង ដើម្បីឱ្យអ្នកមានរាងស្អាត មានអាយុវែងដោយមានសុខភាពល្អ។

៣. ញ៉ាំល្មម ៨០%៖ តាមគោលការណ៍ជប៉ុនហូបអាហារត្រឹម ៨០% ជួយសម្រកគីឡូ ព្រោះរាងកាយប្រើប្រាស់អស់អាហារដែលអ្នកបានហូប។ តាមលោកវេជ្ជបណ្ឌិត Shigeaki Hinohara ដែលមានវ័យ ១០៥ឆ្នាំបានលើកឡើងថា អាហារពេលព្រឹក ខ្ញុំផឹកកាហ្វេ ទឹកដោះគោមួយកែវ និងទឹកក្រូចមួយស្លាបព្រាដាក់ជាមួយប្រេងអូលីវមួយស្លាបព្រា។ ពីព្រោះប្រេងអូលីវល្អសម្រាប់សរសៃឈាម និងរក្សាស្បែករបស់ខ្ញុំឱ្យមានសុខភាពល្អ។

លោកតាបានបន្តថា សម្រាប់អាហារពេលថ្ងៃត្រង់ ខ្ញុំមានទឹកដោះគោ និងខូគីពីរបី ឬគ្មានអ្វីសោះ មកពីខ្ញុំផ្តោតអារម្មណ៍លើកិច្ចការ ធ្វើឱ្យខ្ញុំមិនឃ្លានអាហារនោះទេ។ អាហារពេលល្ងាចមានបន្លែ ត្រី និងបាយបន្តិច ហើយពីរដងក្នុងមួយសប្តាហ៍ ដែលខ្ញុំហូបសាច់គ្មានខ្លាញ់ត្រឹម ១០០ ក្រាម។ គាត់មានរាងកាយរឹងមាំ និងសុខភាពផ្លូវចិត្តសន្តិភាព គាត់មិនបណ្តោយឱ្យខ្លួនក្លាយជាមនុស្សធាត់ទេ គាត់ហូបអាហារត្រឹមតែ ៨០%ប៉ុណ្ណោះ ដើម្បីអារម្មណ៍ល្អ និងសុខភាពរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2736

អត្ថបទថ្មីៗ
#ជំងឺAugust 5 2025
ប្រយ័ត្ន! រោគសញ្ញាសង្ងំស្ងាត់ចំនួន៣ អ្នកមានជំងឺបេះដូងទាំងវ័យក្មេង
#អត្ថបទ PRAugust 5 2025
ពេទ្យកែសម្ផស្សខ្មែរនឹងខ្លាំងដូចពេទ្យនៅកូរ៉េ! ក្រុមហ៊ុន១នេះ អាចបញ្ជូនពេទ្យខ្មែរទៅរៀនវគ្គវះកាត់កែសម្ផស្សថ្មីៗដល់ប្រទេសកូរ៉េតែម្តង
#ព័ត៌មានAugust 5 2025
៣ចំណុចនេះ ហាមធ្វើការផ្សព្វផ្សាយ និងចែកចាយព័ត៌មានបន្ត វាបង្កផលអវិជ្ជមានដល់សន្តិសុខជាតិ
#កីឡាAugust 4 2025
អ្នកហាត់ប្រាណពេលមានសញ្ញាបែបនេះ ឈប់ជាបន្ទាន់កុំឱ្យមានគ្រោះដល់ជីវិត
#អាហារAugust 4 2025
៣គោលការណ៍ទប់អ្នកកុំឱ្យឡើងគីឡូ ហើយរស់នៅបានយូរ
#ជំងឺAugust 3 2025
៥ទម្លាប់ពង្រឹងរាងកាយការពារជំងឺ ឱ្យរស់នៅបានយូរដោយមានសុខភាពល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia