បន្ទាប់ពីមានបញ្ហាជម្លោះជាមួយថៃនិងកម្ពុជា មានព័ត៌មានមិនពិតបានធ្វើឱ្យមហាជនវង្វេង និងមានការច្រឡំមិនដឹងថា ព័ត៌មានមួយណាពិត មួយណាមិនពិត។ ជាពិសេសពិតមិនពិតនាំឱ្យមហាជនភ័យ និងប៉ះពាល់ដល់កងទ័ព និងសន្តិសុខជាតិផងដែរ។ តាមក្រសួងព័ត៌មាន៖ ៣ចំណុចនេះហាមធ្វើការផ្សព្វផ្សាយផ្តល់ផលអវិជ្ជមានដល់សន្តិសុខជាតិ៖
១. រាល់ការធ្វើដំណើរនិងការចុះយកព័ត៌មាននៅសមរភូមិជួរមុខ ត្រូវមានការជូនដំណឹងនិងស្នើសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន និង សមត្ថកិច្ចនៅសមរភូមិមុខ ហើយត្រូវកាត់បន្ថយជាអតិប្បរមា ដើម្បី ធានា សុវត្ថិភាពផ្ទាល់ខ្លួននិងសន្តិសុខជាតិ និងត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបប សារព័ត៌មាន និងលិខិត បទដ្ឋាគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
២. ហាមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន៖ អំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យោធោប្បករណ៍ និងការសម្ងាត់ របស់កងទ័ព ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ និង បង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។
៣. រាល់ការផ្សព្វផ្សាយ និងចែកចាយព័ត៌មាន៖ ត្រូវធានាថា មិនធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ ការបែងបាក់ សាមគ្គីភាពជាតិ ការបំបាក់ទឹកចិត្តកងទ័ព ទំនាក់ទំនងជាមួយប្រទេស ដទៃ ការបង្កអរិភាពជាតិ សាសន៍ សិទ្ធិបុគ្គល សាធារណមតិជាតិ និង អន្តរជាតិ ដោយចាំបាច់ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយប្រភព ព័ត៌មាន ផ្លូវការរបស់ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព