កីឡា
មិនបាច់ប្រើថ្នាំ! ចាយពេលហាត់ប្រាណ៥ក្បាច់នេះ ជួយបង្កើនលទ្ធភាពបន្ដពូជ ស្រី-ប្រុសបំផុត
Thida Pet
January 13 2023
760 views

ពីមុនគ្រប់គ្នាគ្រាន់តែដឹងថា ញុំាអាហារទាំងនេះ ផឹកភេសជ្ជៈទាំងនេះ​ ​តមនេះ តមនោះ ជួយឱ្យសុខភាពផ្លូវភេទល្អ ឥឡូវនេះ មកដឹងពីតិចនិកហាត់ប្រាណ ពង្រឹងសុខភាពផ្លូវភេទវិញម្ដងមិនបាច់ប្រើប្រាស់ថ្នាំនាំតែមានប៉ះពាល់សុខភាពពេលក្រោយ សម្រាប់បុរសស្រ្តី ណាមួយមិនត្រឹមតែជួយផ្នែកនេះទេ ​តែហាត់ប្រាណ៥តិចនិកនេះ ជួយទៅពង្រឹងរាងកាយឱ្យអ្នកមានសុខភាពល្អមួយកម្រិតទៀតផង។

ខាងក្រោមនេះគឺជាទិចនិកហាត់ប្រាណ៥របៀបដែលជួយឱ្យសុខភាពផ្លូវភេទស្រីប្រុសខ្លាំងបំផុត បូករួមទាំងបានសុខភាពល្អ រាងកាយវិញស្អាតជាងមុនច្រើនគួរសម នេះបើយោងតាមរយៈគេហទំព័រ everydayhealth

១.ក្បាច់ Kegels​ ៖ ត្រូវបានគេចាត់ទុកថាជា ក្បាច់មួយល្អបំផុតសម្រាប់សុខភាពផ្លូវភេទរបស់បុរស ព្រោះបុរសដែលហាត់ក្បាច់នេះអាចជួយឱ្យសាច់ដុំអាងត្រគាករបស់គាត់ រឹងមាំ សកម្ម អាចមានភាពងាយស្រួល ក្នុងការរួមភេទបានយូរ មិនមានការឈឺចាប់។ សម្រាប់ស្រ្តីវិញជួយឱ្យអាងត្រគាកគាត់រឹងមាំដូចគ្នា ថែមទាំងជួយបន្ដឹងស្បូនឱ្យរឹងមាំ ។

Kegel Exercises For Men To Last Longer - DD Freedish News

២.ក្បាច់Weight Lifting៖ ចំពោះលំហាត់ប្រាណបែបលើកទម្ងន់​ មួយនេះវិញ គឺល្អសម្រាប់សុខភាពផ្លូវភេទបុរសដូចគ្នា ពោល​ការហាត់ក្បាត់នេះជួយឱ្យសាច់ដុំបុរសរឹងមាំ រាងកាយបុរសបានបញ្ចេញនៅប្រភេទអរម៉ូនតេស្តូស្តេរ៉ូន ដែលជួយឱ្យការរួមភេទ កាន់តែប្រសើរឡើងជាងមុន។

The Beginner's Guide to Weight Lifting - Outside Online

៣.ដើរឬក៏រត់៖ តាមការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យHarvard ទៅលើបុរសចំនួន៣១ពាន់នាក់ ដែលមានអាយុ៥០ឆ្នាំ បានរកឃើញថា​ ការហាត់ប្រាណដោយ ការដើរ រត់ អាចជួយកាត់បន្ថយហានិភ័យនៃការងាប់លិង្គរហូតដល់៣០% ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ការដើរ​ ក៏អាចជួយដុតកាឡូរីបាន២០០កាឡូរី ក្នុងការដើរ បានរយៈចម្ងាយ ២ម៉ាយ​​​​ ស្មើនឹង៣.២២គីឡូម៉ែត្រ។

៤.ហែលទឹក៖ តាមការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard ដដែលបាននិយាយថាហែលទឹកម្ដង៣០នាទី អនុវត្ត៣ដងក្នុង១សប្ដាហ៍ អាចជួយឱ្យសកម្មភាពផ្លូវភេទល្អប្រសើរជាងមុន។

៥.ហាត់បែបយូហ្គា៖ សម្រាប់ការហាត់ប្រាណក្បាច់យូហ្កានេះ គឺជួយសុខភាពបានច្រើនទាំងសុខភាពបន្ដពូជ និងសុខភាពផ្លូវចិត្ត មួយវិញទៀតក្បាច់យូហ្កាក៏បានជួយសម្រួលឱ្យរាងកាយអាចបត់បែនបានល្អ ថែមទាំងពង្រឹងសាច់ដុំអាងត្រគាកបានផងដែរ។

Yoga for Sleep: 11 Yoga Poses for a Good Night's Rest

គូសបញ្ជាក់ឱ្យដឹងថា ទិចនិកហាត់ប្រាណ៥ក្បាច់នេះ អាចជួយគូស្វាមីពីបញ្ហាអសមត្ថភាពផ្លូវភេទដោយសារបញ្ហាខ្សោយសុខភាព ។ ការសរសេរអត្ថបទនេះទៀតសោត មិនមានចេតនា បង្កឱ្យមានការរួមភេទខុសក្រមសីលធម៌ឡើងមកឡើយ ចាបបៃតងគ្រាន់តែចង់ផ្ដល់ជាទិចនិកសំខាន់ៗ ដែលជួយដល់សុខភាព លទ្ធភាពរួមភេទរបស់គូស្វាមីឱ្យមានសុខភាពល្អជាងមុន យល់ដឹងពីសុខភាពផ្លូវភេទឱ្យបានច្រើនជាងនេះ ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia