ចិត្តសាស្ត្រ
កុំធ្វើរឿង ៤នេះ ផ្លូវចិត្តអ្នកមានក្តីសុខ កាន់តែរឹងមាំ

ពេលមានសម្ពាធ និងតានតឹងរស់ក្នុងផ្លូវចិត្តហើយ អ្នករកក្តីសុខមិនឃើញទេ។ តាមការស្ទង់មតិពីអ្នកចិត្តសាស្រ្តអាមេរិកមួយចំនួនបង្ហាញថា ៩៨%មនុស្សមិនសប្បាយចិត្តព្រោះតែព្យាយាមធ្វើរឿងទាំង ៤នេះ៖

១. ការព្យាយាមផ្គាប់ចិត្តមនុស្សគ្រប់គ្នាច្រើនពេក ជារឿងធ្វើបាបផ្លូវចិត្តរបស់អ្នកមិនឱ្យមានក្តីសុខក្នុងជីវិត។ ការនិយាយថា "បាទ / ចាស" គ្រប់រឿងចំពោះអ្នកដទៃធ្វើឱ្យអ្នកគ្មានសេរីភាពផ្លូវចិត្តទេ។ ហើយវាបង្កបញ្ហាមានការអន់ចិត្ត ជម្លោះគ្នា និងភាពក្តៅក្រហាយ ពេលអ្នកមិនអាចធ្វើបានគ្រប់រឿងតាមចិត្តអ្នកដទៃ។ អ្នកមានសុភមង្គលផ្លូវចិត្តជាអ្នកធ្វើតាមសមត្ថភាព និងរស់ធ្វើជាខ្លួនឯង។ រស់នៅមិនខុសពីអារម្មណ៍របស់ខ្លួនធ្វើឱ្យអ្នកមានក្តីសុខ។

២. អ្នក​មិន​​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួនឯង ពេលអ្នកដទៃធ្វើឱ្យអ្នកមានអារម្មណ៍តូចទាបឬជាមនុស្សគ្មានតម្លៃ។ ពេលគេមើលងាយ មិនឱ្យតម្លៃពីសមត្ថភាពឬទំនាក់ទំនង និងមិនផ្តល់ការគោរពឱ្យអ្នក វាបង្កបញ្ហាផ្លូវចិត្តរបស់អ្នកមិនសប្បាយចិត្ត។ ផ្ទុយទៅវិញ អ្នកគួរជ្រើសរើសដើរជាមួយបុគ្គលឱ្យតម្លៃ មានការគោរពស្មើគ្នា មានភាពវិជ្ជមាន និងមានភាពស្មោះត្រង់ ទើបផ្លូវចិត្តរបស់អ្នកមានសន្តិភាពមានក្តីសុខ។

៣. ការបន្ទោសខ្លួនឯង និងមនុស្សជុំវិញខ្លួនដែលធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍អាក្រក់ឡើង ហើយបាត់បង់តម្លៃខ្លួនឯងទៀត។ ការរិះគន់ខ្លួនឯងមានតែបំបាក់ទឹកចិត្តខ្លួនឯង អស់ក្តីសង្ឃឹម និងតូចចិត្ត។ កុំពូកែរិះគន់ខ្លួនឯងឥតឈប់ឈរ! ពេលធ្វើខុស ត្រូវចេះទទួលស្គាល់កំហុស ហើយកែប្រែវា ទើបមានអារម្មណ៍ថា ខ្លួនមានសមត្ថភាពឬពូកែជាងមុន។ ពេលអ្នកគិតរបៀបនេះ អ្នកនឹងមានអារម្មណ៍ល្អជាមួយខ្លួនឯង ហើយរីករាយជាមួយខ្លួនឯង។

៤. ការប្រៀបធៀបខ្លួនអ្នកទៅជាមួយអ្នកដទៃ វាឱ្យបាត់បង់តម្លៃផ្នែកអារម្មណ៍។ ការប្រៀបធៀបជាជំងឺមួយសម្លាប់សុភមង្គលផ្លូវចិត្តរបស់អ្នក។ អ្នកមានសុភមង្គលជាអ្នកផ្តោតលើការអភិវឌ្ឍនខ្លួន មានគោលដៅ និងចេះឱ្យតម្លៃខ្លួនឯង ទើបអ្នកមានផ្លូវចិត្តរឹងមាំ។ ពេលអ្នកកំណត់ភាពជោគជ័យលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់អ្នក អ្នកឈប់ដើរតាមជីវិតអ្នកដ៏ទៃ ហើយចាប់ផ្តើមឱ្យតម្លៃ និងតាមក្តីស្រមៃខ្លួនឯង នេះហើយជាក្តីសុខ អ្នកគួរយកដាក់ជីវិតឱ្យបានច្រើនបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2609

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia