សម្រស់
ញ៉ាំអាហារ៤ ជួយស្បែកអ្នកលែងមានស្នាមជ្រីវជ្រួញល និងឆាប់ចាស់ជាងវ័យហើយ
Tror Sopheap
November 8 2023
5.7 K views

មនុស្សយើងមានអារម្មណ៍ភ័យខ្លាចបំផុត មានវ័យឆាប់ចាស់ជាងវ័យ ដែលគេហៅថា មនុស្សចាស់ៗ មានអារម្មណ៍ខ្មាស់អៀនហ្នឹងគេដែរ។ ការមានបញ្ហាកើតមុនលើផ្ទៃមុខ ឬស្នាមជ្រីវជ្រួញជាដើម អ្នកមានបញ្ហាបែបនេះ មកពីស្បែកគាត់គ្មានសារធាតុចិញ្ចឹម ឬប្រតិកម្មនឹងកម្តៅថ្ងៃ និងម្សៅគ្មានគុណភាពជាដើម។ អ្នកសាកញ៉ាំអាហារ ៤នេះ ជួយកម្ចាត់ស្នាមជ្រួញ និងស្បែកសុខភាពល្អ៖

១. ផ្លែឈើ និងបន្លែដែលសម្បូរវីតាមីនC៖ អាហារដែលសម្បូរវីតាមីនC មានដូចជាប៉េងប៉ោះ ចេក ក្រូច ក្រូចឆ្មា ស្ត្រប៊ឺរី ប៉ោមខៀវ ម្នាស់ ត្របែក ស្វាយទុំ ម្ទេស ជាពពួកអាហារទាំងនេះសុទ្ធតែជាប្រភពវីតាមីនសេ។ អ្នកជំនាញនិយាយថា វីតាមីនសេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការផលិតកូឡាជែន ជួយឱ្យស្បែកភ្លឺរលោង ស្រស់ថ្លាពីខាងក្នុង។ ការញុំាផ្លែឈើបានច្រើន នឹងជួយឱ្យលោកអ្នកទទួលបានវីតាមីនច្រើនបំផុត។

២. ក្រូចឆ្មារទឹកឃ្មុំ៖ ការទទួលទានទឹកក្រូចឆ្មារមួយកែវតូចជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ គឺវាជួយបណ្តេញជាតិពុលចេញពីរាងកាយ មិនតែប៉ុណ្ណោះជួយ ប្រឆាំងអុកស៊ីតកម្ម និងផ្តល់វីតាមីន C ផលិតខូឡាជែនដល់ស្បែក។ ជាពិសេសទៅទៀតនោះ សារធាតុសម្បូរបែបក្នុងទឹកឃ្មុំ និងអាស៊ីតក្នុងក្រូចឆ្មារ ដើរតួជាភ្នាក់ងារ bleaching ជួយក្នុងការលុបបំបាត់ស្នាមខ្មៅលើស្បែក ជាពិសេសលើមុខបានយ៉ាងមានប្រសិទ្ធភាព។

៣. ផ្លែល្ហុងទុំ៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃផ្លែល្ហុង​គឺ​ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងអង់ស៊ីមពិសេសម្យ៉ាងហៅថា Papain ដែលអាចសម្លាប់កោសិកាដែលងាប់ៗនៅលើស្បែក ជម្រុះកោសិកាចាស់ៗ និងជួយព្យាបាលភាពមិនស្អាតនៃស្បែក។ ប​ន្ថែមពីនេះ ការញ៉ាំផ្លែល្ហុងទុំនៅពេលល្ងាច គឺអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យលោកអ្នកបត់ជើងស្រួល ពីព្រោះសាច់ល្ហុងគឺសម្បូរទៅដោយសារជាតិកាកសរសៃល្អ ជួយជំរុញការបន្ទរបង់។ នេះយោងតាមប្រភពវែបសាយ Healthline។

៤. ផ្លែផាសិនជួយសម្រស់ឱ្យក្មេង៖ ផ្លែផាសិនផ្លែឈើមួយប្រភេទនេះ គឺពិតជាពិសេសខ្លាំងណាស់ វាមានរសជាតិជូរផ្អែម ជួយសម្រួលការបន្ទរបង់ សម្បូរវីតាមីនC ធ្វើឱ្យស្បែកស្អាតភ្លឺស្រស់ថ្លាពីខាងក្នុង។ ផ្លែឈើនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុងផ្លែផាសិនដើម្បីជួយកាត់បន្ថយស្នាមជ្រួញ ហើយធ្វើឲ្យ​ស្បែក​មានសំណើមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

លោកអ្នកអាចទិញតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia