អាហារ
ថ្ងៃក្ដៅខ្លាំងណាស់! កុំភ្លេចផឹកភេសជ្ជៈ៣មុខនេះ ជួយបំពេញជាតិទឹក រសជាតិឆ្ងាញ់ ផឹកហើយស្រស់ស្រាយ
Thida Pet
March 6 2024
15.1 K views

ថ្ងៃក្ដៅខ្លាំងណាស់! កុំភ្លេចផឹកភេសជ្ជៈ៣មុខនេះ ជួយបំពេញជាតិទឹក រសជាតិឆ្ងាញ់ ផឹកហើយស្រស់ស្រាយ

ឱ្យតែពេលថ្ងៃម្ដងៗចេញក្រៅ១នាទីមិនទាន់ទេ ដឹងតែបែកញើសជោកខ្លួនមិនខាន ។ ដូច្នេះហើយនៅអំឡុងខែក្ដៅបងប្អូនកុំភ្លេចរកភេសជ្ជៈផឹកឱ្យបានគ្រប់គ្រាន់ ដើម្បីជួយទៅបំពេញជាតិទឹកក្នុងរាងកាយ ការពារកុំឱ្យខ្សោះជាតិទឹក អស់កម្លាំង ឈឺក្បាលវិលមុខជាដើម ព្រោះតែនៅក្រោមកម្ដៅថ្ងៃយូរពេក។

អាស្រ័យហេតុនេះហើយ ដើម្បីការពារបញ្ហាសុខភាពកើតឡើងនៅអំឡុងខែក្ដៅ បងប្អូនអាចរកភេសជ្ជៈ3មុខនេះផឹកបានព្រោះអាចជួយធ្វើឱ្យបងប្អូនមានកម្លាំងមកវិញ ការពារខ្សោះជាតិទឹក ផឹកហើយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ។

១.ទឹកធម្មតា៖ គឺមិនអាចខ្វះបានឡើយ មិនថាស្ថិតនៅរដូវណាក៏ដោយ កាន់តែត្រូវការខ្លាំងបន្ថែមទៀតនៅខែក្ដៅបែបនេះ។ អ្នកគួរតែទម្លាប់ផឹកទឹកគ្រប់គ្រាន់ បើមិនដូច្នេះទេ អាចប្រឈមនឹងខ្សោះជាតិទឹកក្នុងខ្លួនប្រឈមនឹង វិលមុខ ឈឺក្បាល អស់កម្លាំងឡើងមកជាដើម។ ព្រោះប្រសិនណាផឹកមិនបានគ្រប់ ហើយត្រូវនឹងរដូវនេះទៀត ប្រយ័ត្នមានបញ្ហាសុខភាពឡើយមក។

Benefits of Drinking Water: How It Affects Your Energy, Weight & More

២.ទឹកអំពៅ៖ គឺមានជាតិស្ករ ដូច្នេះប្រសិនណាអ្នកកំពុងតែអស់កម្លាំង ក្ដៅខ្លាំង ពេលចេញក្រៅម្ដងៗអ្នកអាចជ្រើសទឹកអំពៅសម្រាប់ផឹកបាន ព្រោះវាមានរសជាតិឆ្ញាញ់ តម្លៃក៏សមរម្យ ផឹកហើយមានកម្លាំងមកវិញ ជាពិសេសយើងបានជួយលើស្ទួយបងប្អូនខ្មែរយើង​ ដែលពួកគាត់បានប្រកបរបរលក់ទឹកអំពៅផងដែរ។ បញ្ជាក់កុំផឹកច្រើនកែវពេក ព្រោះទឹកអំពៅមានជាតិស្ករ ប្រយ័ត្នលើសជាតិស្ករក្នុងឈាមវិញ។ លើសពីនេះសម្រាប់បងប្អូនដែលមានជំងឺគួរពិគ្រោះជាមួយពេទ្យជាមុនសិនព្រោះអ្នកមានជំងឺប្រចាំកាយខ្លះមិនអាចផឹកទឹកអំពៅបានទេ ដូចអ្នកលើសជាតិស្ករក្នុងឈាមស្រាប់ជាដើម។

Is Sugarcane Juice Good or Bad for Diabetes?

៣.ទឹកដូង៖ ជាការពិតណាស់ ក្រៅពីទឹកអំពៅបងប្អូន​ អាចជ្រើសរើសយកទឹកដូងសម្រាប់ផឹកនារដូវក្ដៅនេះ ។ ព្រោះទឹកដូងគឺជាទឹកផ្លែឈើ ធម្មជាតិ ដែលមានរសជាតិឆ្ងាញ់ និងអាចផ្ដល់ជាតិទឹកបានច្រើនសម្រាប់រាងកាយរបស់បងប្អូនផងដែរ។ ក៏ប៉ុន្ដែសម្រាប់បងប្អូនដែលមានជំងឺគួរពិគ្រោះជាមួយពេទ្យជាមុនសិនព្រោះអ្នកមានជំងឺប្រចាំកាយខ្លះមិនអាចផឹកទឹកដូងបានទេ។

Here's How To Use Your Coconut Water When Cooking

ជាចុងក្រោយនខែក្ដៅបែបនេះ សូមបងប្អូនពិសារទឹកឱ្យបានគ្រប់គ្រាន់ ២ទៅ៣លីត្រក្នុង១ថ្ងៃដើម្បីរក្សាជាតិទឹកក្នុងរាងកាយរបស់បងប្អូនបានល្អ ចៀសវាងមានបញ្ហាសុខភាពកើតមានឡើង។ មួយវិញទៀតក្រៅពីផឹកទឹកធម្មតា បងប្អូនអាចជ្រើសទឹកផ្លែឈើ២មុខខាងលើមកផឹកបាន រសជាតិឆ្ងាញ់ជួយសុខភាពទៀត៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 9 2025
សិប្បកម្មកែច្នៃ ចាវ សួស្តី កើនឡើងការផលិតគុណនឹង៤ ក្រោយទទួលបានជំនួយឧបត្ថម្ភក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO
#ជំងឺSeptember 9 2025
ផ្លែឈើ ២នេះញ៉ាំពេលព្រឹក ខ្លាញ់ក៏ស្រក ជំងឺទឹកនោមផ្អែមក៏គ្មាន
#សម្រស់September 9 2025
សម្រាលកូនរួចលែងភ័យបាក់សម្រស់ ឱ្យតែអនុវត្តក្បួនទាំង ៥ នេះជាប់សម្រស់នៅតែក្មេងស្អាតមិនចាស់តាមអាយុ
#ព័ត៌មានSeptember 9 2025
ក្រសួងការងារ៖ នេះជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
#ជំងឺSeptember 9 2025
តិចដុះជំងឺចូលខ្លួន! អ្នកចុចទូរស័ព្ទយូរលើបង្គន់ ងាយកើតជំងឺ ១នេះ ជិត ៥០%
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia