ជំងឺ
ទឹកផ្លែឈើ៣ប្រភេទ ផឹកជាប់ខ្លាំងខាងបំបាត់ការឈឺចាប់ ស្រ្តេសតានតឹង របស់ស្រ្តីអំឡុងពេលមករដូវ
Thida Pet
February 14 2024
2.6 K views

ទឹកផ្លែឈើ៣ប្រភេទ ផឹកជាប់ខ្លាំងខាងបំបាត់ការឈឺចាប់ ស្រ្តេសតានតឹង របស់ស្រ្តីអំឡុងពេលមករដូវ

ការឈឺចុកចាប់គឺជាអាការមួយប្រភេទដែលកើតមានឡើងអំឡុងពេលមករដូវ របស់មនុស្សស្រី។ ជាក់ស្ដែងអាការនេះគឺកើតលើស្រ្តីច្រើនខ្លាំងណាស់។ តែអាការនេះគឺជាធម្មជាតិនោះទេ តែបើមានលក្ខណៈធ្វើឱ្យស្រ្តីឈឺចុកខ្លាំង ស្រ្តីគួរតែរកវិធីកាត់បន្ថយ តាមរយៈការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្ទាល់។ ស្រួលមិនស្រួលអាការឈឺចុកនេះគឺជាសញ្ញានៃជំងឺដែលកំពុងកើតមានឡើងលើអ្នក ហើយក៏បញ្ចេញឱ្យមានអាការឈឺចុកឡើងមកបែបនេះ។

ជាក់ស្ដែង ដូចការចែករំលែករបស់ វេជ្ជបណ្ឌិត ថារិទ្ធ សុខសុវឌ្ឍនា ឯកទេសឯកទេសសម្ភព និងរោគស្រ្តី មានបទពិសោធន៍រយៈពេល១០ឆ្នាំមកហើយ។ វេជ្ជបណ្ឌិតក៏បានបញ្ជាក់បន្ថែមថាក្នុងករណីបងប្អូនស្រីៗគាត់មករដូវទៀងទាត់ បរិមាណធម្មតា ប្រហែល២ទៅ៣ថ្ងៃ មានការឈឺចាប់តិតតួច អត់សប្បាយចិត្តតិចតួចនេះហៅថារដូវមកធម្មតាមកល្អ។​ ផ្ទុយទៅវិញបើក្នុងករណីបងប្អូនមករដូវ ហើយឈាមរដូវពណ៌ខ្មៅខុសធម្មតា​មានន័យថាបើកាលមុនរដូវមកពណ៌ក្រហមស្រស់ បែរប្រែជាក្រមៅ មកឈាមដុំៗ អាចមានលាយផ្ទុះ ឬក៏ចុកពោះខ្លាំងទ្រាំអត់បាន លេបថ្នាំក៏អត់បាត់ទាមទារឱ្យមកជួបពេទ្យប្រើប្រាស់ថ្នាំរាងខ្លាំងទើបអាការចុកទើបបាត់ វេជ្ជបណ្ឌិតបញ្ជាក់ថាករណីនេះមិនល្អទេ។

មួយវិញទៀតបើក្នុងករណីមករដូវយូរថ្ងៃជាធម្មតា ឧទាហរណ៍មករដូវរាល់ដងតែ៣ទៅ៤ថ្ងៃទេបែរជាមកយូររហូតដល់១០ថ្ងៃឬក៏ឈានដល់កន្លះខែ ហើយបរិមាណឈាមរដូវច្រើន​ ហើយមកឈាមរដូវច្រើនបែបនេះគឺតម្រូវឱ្យប្រញាប់មកជួបពេទ្យជំនាញឱ្យបានត្រឹមត្រូវព្រោះតែការបាត់បង់ឈាម​ច្រើនប្រឈមប៉ះពាល់សុខភាពរបស់មនុស្សស្រីខ្លាំងណាស់ដូចជា ស្រ្តីងាយភ្លេចច្រើន​ អត់មានកម្លាំងធ្វើការធម្មតាបាននោះទេ។ ចំណុចគ្រោះថ្នាក់១ទៀតគឺបើស្រ្តីមានញ្ហា រាំងរដូវ២ទៅ៣ខែហើយអត់មករដូវ កុំទុកយូររហូតដល់៦ឬក៏១ឆ្នាំអត់មករដូវហើយមិនយកចិត្តទុកដាក់នោះទេ ព្រោះនេះអាចជាសញ្ញាមួយប្រាប់យើង អាចមានជាដុំអីមួយសង្កត់មិនឱ្យអរម៉ូនបញ្ចេញមក អាចមកពីជាប្រូឡាក់ទីនក្នុងឈាមរបស់យើងកើនឡើង ឬក៏ស្រ្តេសច្រើនពេក

លើសពីនេះ  ក្រុមការងារចាបបៃតង ក៏សូមលើកយកទឹកផ្លែឈើ៣ប្រភេទ ដែលជួយទៅបំបាត់ការឈឺចុកចាប់ពេលមករដូវរបស់ស្រីៗឱ្យបានប្រសើរជាងមុន ដែលស្រីៗគ្រប់រូបអាចជ្រើសផឹក១ណាក៏បានដែរឱ្យតែអ្នកចូលចិត្ត ព្រោះវាមានអត្ថប្រយោជន៍ដូចគ្នា។

១. ផឹកទឹកធម្មតា៖ ជាធម្មតាមុនពេលមករដូវ២ទៅ៣ថ្ងៃតែងមានអាការធ្វើទុក្ខតិចតួចមុន ដូចជា ឡើងមុន ចុកចង្កេះ ចុកខ្នង ស្បែកស្ងូត ឬក៏អស់កម្លាំងជាដើម។ ដូច្នេះហើយការផឹកទឹក​ឱ្យបានគ្រប់គ្រាន់នៅមុនពេលមករដូវ​ឬក៏នៅអំឡុងពេលនេះ អាចជួយស្រ្តីកាត់បន្ថយស្បែកស្ងួត កាត់បន្ថយការឡើងមុន រួមទាំងអាចជួយកាត់បន្ថយអាការអស់កម្លាំង និងឈឺចុកចាប់ខ្លាំងនៅតំបន់អាងត្រគាកជាដើម។

២. ទឹក Celery៖ មូលហេតុដែលទឹក celery ស្ថិតនៅក្នុងភេសជ្ជៈ ដែលជួយកាត់បន្ថយដល់ការឈឺចាប់ពេលមករដូវ ព្រោះតែទឹកនេះគឺមានវីតាមីនជាច្រើនដូចជា A, D, E, K និង B ។ លើសពីនេះ វាមានសារធាតុម៉ាញ៉េស្យូម ដែលមានប្រសិទ្ធភាពអាច កាត់បន្ថយការឈឺចាប់អំឡុងពេលមករដូវ ទឹក Celery ជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងជួយដល់សុខភាពបន្តពូជរបស់អ្នកផងដែរ ។

៣. ទឹកការ៉ុត៖ ក្នុងអំឡុងពេលនេះ ស្ត្រីច្បាស់ជាប្រឈមបាត់បង់ឈាម ​ជាហេតុនាំធ្វើឱ្យស្រ្តីស្លេកស្លាំង អស់កម្លាំង ជាដើម ។ ដូច្នេះដើម្បីជួយស្រីៗទប់ស្កាត់បញ្ហានេះ។  ការផឹកទឹកការ៉ុតគឺជាជម្រើសដ៏ល្អបំផុតក្នុងអំឡុងពេលមករដូវ។ ជាពិសេសគឺជួយឱ្យលំហូរឈាមល្អ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia