ក្លឹបហាត់ប្រាណអាចនិយាយថាជាកន្លែងមួយសម្រាប់ថែរក្សាសុខភាព រូបរាង ឬបញ្ចេញអារម្មណ៍ បញ្ចេញជាតិពុល បំបាត់ស្រ្តេស។ អ្វីដែលអតិថិជនចង់បានគឺផាសុខភាពនៃកន្លែងហាត់ ដែលអាចទៅហើយពិតជាទទួលបានអារម្មណ៍ល្អស្រស់ស្រាយមកវិញពិតមែន។ តោះចាបបៃតងនឹងលើកយកចំណុចខ្លឹមទាំង៣ របស់ក្លឹបហាត់ប្រាណធំមួយក្នុងទីក្រុងភ្នំពេញមកឱ្យបងប្អូនដឹងថា ហេតុអ្វីបានជាតម្លៃខ្ពស់ហើយនៅតែមានអ្នកចូលហាត់នៅ REPEAT Gym ច្រើនម្ល៉េះ។
ចំណុចទី១ គុណភាពគ្រូបង្វឹកល្អ ៖ REPEAT Gym អាចថាជាក្លឹបហាត់ប្រាណធំនិងល្បីមួយនៅក្នុងទីក្រុងភ្នំពេញ ចំណុចពិសេសរបស់ក្លឹបនេះគឺផ្ដោតសំខាន់លើផ្ដល់រូបរាងស្អាតជូនអតិថិជន។ ដោយសារតែចង់ឱ្យកូនសិស្សបានរូបរាងដូចប្រាថ្នានេះហើយទើបក្លឹបនេះ ផ្ដោតសំខាន់លើគ្រូបង្វឹកជាធំ។ គ្រប់គ្រូបង្វឹកនៅក្នុង REPEAT Gym សុទ្ធតែគ្រូមានបទពិសោធន៍ក្នុងការហាត់កន្លងមក ព្រមទាំងទទួលបានការបង្វឹកជំនាញបន្ថែមផងដែរ។ អ្វីដែលសំខាន់គ្រូបង្វឹកមានភាពស្នឹតស្នាលជាមួយនិងកូនសិស្ស ក្រៅពីការប្រើប្រាស់ឧបករណ៍ហាត់ប្រាណ ថែមទាំងយកចិត្តទុកដាក់ ណែនាំពីក្បួនជ្រើសរើសរបបអាហារដល់កូនសិស្សផងដែរ។
ចំណុចទី២ អនាម័យ ៖ កន្លែងហាត់ប្រាណជាកន្លែងបញ្ចេញញើស ហេតុនេះនឹងសម្បូរដោយបាក់តេរី បើកន្លែងហាត់គ្មានការសំអាតបានត្រឹមត្រូវជួនកាលមិនមែនមកហាត់ឱ្យមានសុខភាពល្អទេ បែរជាមកស្រូបជំងឺក៏ថាបាន។ អ្នកខ្លះអាចនិយាយទៀតថា គ្រាន់អនាម័យសោះអ្នកណាក៏ធ្វើបាន ប៉ុន្តែត្រូវដឹងថាមិនមែនអ្នកណាសុទ្ធតែអាចគ្រប់គ្រងបានល្អឡើយ។ REPEAT Gym មិនត្រឹមតែសម្អាតតែបរិវេនក្នុងក្លឹបបានយ៉ាងល្អទេ ថែមទាំងសម្អាតគ្រប់ឧបករណ៏សម្រាប់ហាត់ទាំងអស់ជាប្រចាំ ដោយធ្វើតាមស្ដង់ដារត្រឹមត្រូវ តាមប្រភេទសម្ភារៈថាមួយណាគួរសម្អាតរាល់ថ្ងៃ ឬរាល់សប្ដាហ៍។ ហាត់រាល់ថ្ងៃតែឧបករណ៍ហាត់នៅតែថ្មី ស្អាតភ្លឹងដូចទើបបកពីកេស។ អតិថិជន មិនមានអារម្មណ៍ថា ញញើត មិនហ៊ានកាន់ឧបករណ៍ហាត់ដដែលគ្នាឡើយ។ គ្រាន់តែក្រឡែកឃើញ ផាសុខភាពតែម្ដង ទោះមិនចង់ហាត់ក៏ចិត្តទាញដៃឱ្យទៅហាត់ដែរ។
ចំណុចទី៣ សេវាកម្មអតិថិជនល្អ ៖ សេវាកម្មនេះរិតតែមិនអាចអត់បាន និយាយដោយត្រង់គ្រាន់តែខ្ញុំបើកទ្វាចូលដល់ក្នុង REPEAT Gym ភ្លាម បុគ្គលិកដែលនៅឈររងចាំទទួលភ្ញៀវនៅខាងមុខមហាសែនរាក់ទាក់តែម្ដង។ ពួកគាត់បានបង្កើតភាពស្និតស្នាលធ្វើឱ្យយើងមានអារម្មណ៍ថាដូចស្គាល់គ្នាមកយូហើយអញ្ចឹង។ រួសរាយរាក់ទាក់ សម្ដីផ្អែមពិរោះផ្ដល់ព័ត៌មានឱ្យច្បាស់ៗ ណែនាំភ្ញៀវ ១ ២ ៣ តាមលំដាប់លំដោយងាយស្រួលអតិថិជនដឹងថានឹងទទួលបានអត្ថប្រយោជន៍អ្វីពេលដែលជ្រើសរើសយក REPEAT Gym ទោះបីជាភ្ញៀវគ្រាន់តែទៅសាក់សួរព័ត៌មានក៏ដោយ។ កាន់តែពិសេស REPEAT Gym ក៏នឹងមានជារង្វាន់លើកទឺកចិត្តសម្រាប់អតិថិជនដែលសម្រេចបានលទ្ធផលល្អជាងគេផងដែរ ហាត់បានរាងស្អាតហើយមានរង្វាន់ទៀត។
អត្ថបទដោយ ៖ Senghong