ចិត្តសាស្ត្រ
ចង់រស់បានយូរ! ៣ទម្លាប់នេះ ជួយពង្រឹងផ្លូវចិត្ត ឱ្យចេះរីករាយក្នុងបញ្ហា

ការរស់នៅរបស់ប្រជាជនមានអាយុវែង ព្រោះតែទម្លាប់ល្អៗ ដូចជាការធ្វើលំហាត់ប្រាណ របបអាហារមានអង្ករ អាហារសមុទ្រ បន្លែ តៅហ៊ូ និងមានការគិតល្អៗ នាំផ្លូវចិត្តមានក្តីសុខ។ ជនជាតិជប៉ុនមានទម្លាប់ ៣នេះឱ្យនាំអាយុវែងមានក្តីសុខ៖

១. សុខភាពផ្លូវចិត្តមិនអាចខ្វះរាងកាយរឹងមាំបានទេ។ ប្រជាជនជប៉ុនភាគច្រើនមានទម្លាប់ហូបអាហារត្រឹមតែ ៨០%នៃក្រពះ នាំឱ្យពួកគេមានអារម្មណ៍ល្អ មានសុខភាពល្អ រស់នៅបានយូរ។ អាហារជប៉ុនតាមធម្មតាមានដូចជាអង្ករស មានស៊ុប មានចំហុយបន្លែ ឬតៅហ៊ូ។ ជនជាតិជប៉ុនមានទម្លាប់ហូបត្រីច្រើនជាងសាច់ ត្រីចំហុយជាមួយស៊ុត និងមានផ្លែឈើ និងតែបៃតង.. ការហូបអាហារបែបនេះ នាំពួកគេគ្មានជំងឺមហារីក គ្មានជំងឺលើសឈាម នាំឱ្យចិត្តនិងកាយមានសុខភាពល្អ។ កាយមាំត្រូវការអាហារល្អប៉ូវផ្លូវចិត្ត។

២. នៅក្នុងសៀវភៅ The Longevity Project បានធ្វើការស្រាវជ្រាវលើមនុស្សមានអាយុ​លើស​​ ៨០​​​ឆ្នាំ រកឃើញថា អ្នកមានលក្ខណៈ​និស្ស័យម៉ឺងម៉ាត់ជួយឱ្យរស់នៅមានសតិបញ្ញា និងរស់នៅបានយូរ។ អ្នកនៅក្នុងវ័យកំលោះ ក្រមុំដែលរស់នៅយ៉ាង​មានសតិ​ស្មារតី មានភាពម៉ឺងម៉ាត់ហ្មត់ចត់ និងមានភាពទទួលខុសត្រូវលើខ្លួនឯង ច្រើនតែជាអ្នកមានផ្លូវចិត្តរឹងមាំ មានសមត្ថភាពខ្លាំង។

៣. កុំយកភាពល្អឥតខ្ជោះខ្លាំងពេក ៖ ពាក្យនិយាយ Iitoko-Dori មានន័យថា ចូរផ្តោតលើតែចំណុចល្អ ដើម្បីបញ្ចូលអត្ថប្រយោជន៍ក្នុងជីវិត។ ជនជាតិជប៉ុនតែងតែមានផ្នត់គំនិតថា ធ្វើអ្វីមួយ​ កុំយកល្អឥតខ្ជោះខ្លាំងពេកត្រឹមតែរយៈពេលខ្លី ព្រោះចំណុចល្អបំផុត វាត្រូវឆ្លងកាត់កំហុស និងចំណាយពេលច្រើនណាស់ ដើម្បីបានលទ្ធផលល្អ។ សរុបរួម ភាពល្អឥតខ្ចោះ ធ្វើបណ្តើរ កែប្រែបណ្តើរ ទើបជីវិតនិងសមត្ថភាពរីកចម្រើន។ ចិត្តរីករាយពេលអ្នកមានសមត្ថភាពខ្លាំង៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2609

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia