អាហារ
ទើប២០ឆ្នាំទេ តែខួរក្បាលភ្លេចភ្លាំង ដូចអាយុ៦០ ប្រញាប់រកភេសជ្ជៈ៣មុខនេះផឹក ដាស់ខួរក្បាលឱ្យងើបមកវិញភ្លាម
Thida Pet
May 15 2024
8.5 K views

ខួរក្បាលគឺជាសរីរាង្គសំខាន់បំផុតមួយក្នុងខ្លួនរបស់មនុស្សគ្រប់គ្នា។ជាប្រចាំថ្ងៃយើងតែប្រើប្រាស់ខួរក្បាលច្រើនណាស់ ដូច្នេះបើសិនអ្នកអាយុតិចទេ តែសមត្ថភាពខួរក្បាលវិញចេះតែមានបញ្ហាមិនចេះឈប់ ដូចជាភ្លេចភ្លាំងច្រើន ដុចអាយុ៥០ ទៅ៦០ឆ្នាំ ។ សូមកុំបណ្ដោរយូរ ប្រញាប់រកភេសជ្ជៈជំនួយខួរក្បាល៣មុខនេះផឹកព្រឹកឡើង ដើម្បីដាស់ខួរក្បាលឱ្យងើបឡើងមកវិញ។

ភេសជ្ជៈទាំង៣នោះមានដូចខាងក្រោមនេះ៖

១.តែក្រូចឆ្មារ+ទឹកឃ្មុំ៖  ភេសជ្ជៈលាយគ្នា១មុខនេះ មានប្រយោជន៍មហាសាល ផឹកពេលព្រឹកជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លាមួយកម្រិត បន្ថែមលើសសពីនេះ ទឹកនេះក៏ ជួយដល់ស្បែកលោកអ្នកកំពុងមានបញ្ហា។ តាមការវិភាគឱសថស្ថានធម្មជាតិ ភេសជ្ជៈតែក្រូចឆ្មារ+ទឹកឃ្មុំអាចជួយព្យាបាលទប់ស្កាត់ ការកើតរោគផ្សិត ប្រឆាំងការកើតជំងឺស្បែក។ មួយវិញទៀត វីតាមីនស៊ី​ ក្នុងផ្លែក្រូចអាចជួយឱ្យស្បែកក្មេងជាងវ័យ ចំណែកទឹកឃ្មុំវិញជួយកម្ចាត់បាក់តេរី ការរលាកផ្សេងៗលើស្បែក កាត់ជាតិប្រេងលើសលើស្បែកបាន ។

២..កាហ្វេ៖ គឺមានប្រយោជន៍ច្រើនសម្រាប់សុខភាពក៏ដូចជាមានប្រយោជន៍សម្រាប់សរីរាង្គរបស់ខួរក្បាលដូចគ្នា។ ដូច្នេះហើយប្រសិនណាអ្នកភ្ញាក់ពីគេងព្រឹកឡើងមក មានអារម្មណ៍ថា ដូចជាមិនស្រឡះខួរក្បាលសោះ រាងស្ពឹកៗ ស្ទក់ៗ មិនដំណើរការ អ្នកអាចផឹកកាហ្វេនៅពេលព្រឹកបាន។ ក៏ប៉ុន្ដែសម្រាប់អ្នកមានជំងឺប្រចាំកាយ មានដូចជា ជំងឺបេះដូង ក្រពះពោះវៀនជាដើម ការផឹកកាហ្វេអាចមានបញ្ហាដល់សុខភាព អាស្រ័យហេតុនេះហើយ មុនផឹកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន ឬក៏អ្នកគួរតែដឹងពីស្ថានភាពជំងឺរបស់អ្នកដូចគ្នា ថាអ្នកអាចផឹកកាហ្វេបានឬអត់។

៣.ទឹកធម្មតា៖ កាតព្វកិច្ចដែលអ្នកគួរតែធ្វើឱ្យក្លាយជាទម្លាប់ គឺការផឹកទឹក១កែវ នៅពេលដែលអ្នកភ្ញាក់ពីគេងនៅពេលព្រឹកព្រោះរាងកាយរបស់អ្នកអត់ទឹកជាច្រើនម៉ោងមកហើយ ដូច្នេះពេលភ្ញាក់ពីគេងហើយអ្នកផឹកទឹក គឺផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាស្រឡះខួរក្បាល ប្រព័ន្ធរាងកាយដំណើរល្អ លាងជាតិពុលកង្វក់ផ្សេងៗចេញពីថ្លើម និងតម្រងនោមរបស់អ្នកដូចគ្នា៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1269

អត្ថបទថ្មីៗ
#ព័ត៌មានSeptember 9 2025
សិប្បកម្មកែច្នៃ ចាវ សួស្តី កើនឡើងការផលិតគុណនឹង៤ ក្រោយទទួលបានជំនួយឧបត្ថម្ភក្រោមគម្រោង CAPFISH-Capture របស់អង្គការ UNIDO
#ជំងឺSeptember 9 2025
ផ្លែឈើ ២នេះញ៉ាំពេលព្រឹក ខ្លាញ់ក៏ស្រក ជំងឺទឹកនោមផ្អែមក៏គ្មាន
#សម្រស់September 9 2025
សម្រាលកូនរួចលែងភ័យបាក់សម្រស់ ឱ្យតែអនុវត្តក្បួនទាំង ៥ នេះជាប់សម្រស់នៅតែក្មេងស្អាតមិនចាស់តាមអាយុ
#ព័ត៌មានSeptember 9 2025
ក្រសួងការងារ៖ នេះជាថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
#ជំងឺSeptember 9 2025
តិចដុះជំងឺចូលខ្លួន! អ្នកចុចទូរស័ព្ទយូរលើបង្គន់ ងាយកើតជំងឺ ១នេះ ជិត ៥០%
#ព័ត៌មានSeptember 9 2025
សហគ្រាសខ្មែរកែច្នៃម្សៅប្រហុក គ្រោងនាំចេញទៅអឺរ៉ុប និងទីផ្សារបរទេស ខណៈពលរដ្ឋខ្មែរគាំទ្រខ្លាំង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia