អាហារ
ទឹកប័រប្រឡុក ទឹកមើមយ៉េនជួយសុខភាពមែន តែបើញុំាខុសប្រឈមខូចថ្លើម ក្រពះអស់មិនខាន
Thida Pet
December 20 2023
1.6 K views

ទឹកផ្លែប័រនិងទឹក​មើមយ៉េនជាភេសជ្ជៈពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ព្រោះដោយសាររសជាតិ និងគុណប្រយោជន៍របស់ភេសជ្ជៈទាំងនេះ។ ក៏ប៉ុន្ដែសម្រាប់អ្នកដែលមិនដឹងចេះតែញុំាលើសបរិមាណឬក៏មានជំងឺប្រចាំកាយផ្សេងៗត្រូវប្រយ័ត្ន។

ខាងក្រោមនេះគឺជាគុណវិបត្តិនៃទឹកក្រឡុកប័រ និងទឹកមើមយ៉េនគួរតែអានឱ្យចប់

ផលប៉ះពាល់របស់ផ្លែប័រ៖

-ផ្លែប័របង្កអាឡែហ្សី៖ មនុស្សដែលមានបញ្ហាអាឡែហ្សី ជាមួយផ្លែប័រគួរតែចៀចវាងក្នុងការញុំាផ្លែប័រព្រោះអាចបង្កជាបញ្ហាគ្រោះថ្នាក់ដល់អ្នកមានដូចជា ឈឺក្បាល វិលមុខ រមាស់ស្បែក ក្រហមស្បែក ហើមកជាដើម ដូច្នេះគួរតែប្រយ័ត្ន ក្នុងកាញុំាផ្លែប័រ។

-ប៉ះពាល់ថ្លើម៖ ផ្លែប័រមានសមាសធាតុពីរហៅថា estragole និង anethole ដែលអាចបង្កការខូចខាតដល់ថ្លើមរបស់អ្នក ដូច្នេះត្រូវប្រយ័ត្ន ក្នុងការញុំាផ្លែប័រ ព្រោះប្រសិនណាញុំាច្រើន នាំឱ្យខូចខាតដល់សុខភាពរបស់ថ្លើម។ ទោះជាយ៉ាងនេះក្ដី ផ្លែប័រគ្រាន់តែជាចំណែកមួយនៃការបង្កគ្រោះថ្នាក់ដល់ថ្លើម តែ ជាតិអាល់កុលទេគឺអាចនឹងគ្រោះថ្នាក់ដល់ថ្លើមខ្លាំង។ តើអ្នកដឹងទេ នៅពេលអ្នកផឹកស្រាលើសកំណត់ចូលរាងកាយ ថ្លើមមាននាទីធ្វើអ្វីខ្លះ? គឺមាននាទីប្រឹងបំបែកសារធាតុគីមីរបស់ជាតិអាល់កុល ប្រឹងរហូតទាល់តែកោសិការបស់ថ្លើមចាប់ផ្ដើមខូចខាតបន្តិចម្ដងៗ ក៏បង្កជាការរលាក(ករណីផឹកស្រាលើសកំណត់រុំារ៉ៃយូរឆ្នាំ) កាលណាថ្លើមរលាកយូរទៅក៏បង្កជាជំងឺក្រិនថ្លើមឡើងមក ហើយជំងឺនេះអាចបណ្ដាលឱ្យអ្នកស្លាប់បាត់បង់ជីវិតបាន។ ដូច្នេះសូមអ្នកប្រយ័ត្នជាមួយជាតិអាល់កុល ផឹកច្រើនថ្លើមមិនអាចទប់ទល់់ឈ្នះទេ។ តាមរយៈគោលការណ៍របបអាហារកំណត់ អ្នកអាចផឹកស្រាបាន តែក្នុងកម្រិតមធ្យមបានហើយកុំលើសកំណត់បុរសត្រឹម២កែវស្រ្តី១កែវ។

ផលប៉ះពាល់របស់ទឹកមើមយ៉េន៖

-ខូចក្រពះ ៖ ក្រពះជាសរីរង្គាសំខាន់មួយក្នុងការរំលាយអាហារ តែក្រពះអាចមានបញ្ហាឡើងមកតាមរយៈការផឹកទឹកមើមយ៉េនលើសកំណត់ ព្រោះក្នុងទឹកយ៉េន​មានសារធាតុនីត្រាតច្រើន។ នេះបើយោងតាមរយៈយោង​តាម​ការ​ចុះ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល ​របស់​សហរដ្ឋ​អាមេរិក បាននិយាយថាផឹកទឹកមើមយ៉េនបង្កជាបញ្ហាក្រពះ រមួលពោះ ក្អូត ឈឺពោះឡើងមក។ ដូច្នេះត្រូវប្រយ័ត្នជាមួយទឹកនេះ តែប្រសិនណាអ្នកកំពុងមានបញ្ហាក្រពះទៀត កាន់តែប្រយ័ត្ន។

-ខូចថ្លើម៖ ជាការពិតណាស់ នៅក្នុងទឹកមើមយ៉េនសម្បូរ ជាតិដែក ម៉ាញ៉េស្យូម ទង់ដែង និងផូស្វ័រ ប្រសិនណាអ្នកផឹកច្រើន អាចបណ្ដាលឱ្យប៉ះពាល់សុខភាពរបស់ថ្លើម ព្រោះថ្លើមផ្ទុកទៅដោយសារធាតុទាំងនេះច្រើនលើសលកំណត់ដែលអាចប្រែក្លាយជាខូចថ្លើម និងខូចលំពែងវិញ។ដូច្នេះអ្នកុំផឹកឱ្យលើសពី១ទៅ២ពែងក្នុង១ថ្ងៃបានហើយ ចៀសវាងមានបញ្ហា៕

អាស្រ័យហេតុនេះហើយ សូមកុំឱ្យភាពឆ្លាតវៃ ញុំាដោយមានបរិមាណត្រូវញុំាត្រឹមត្រូវ កុំចេញតែញុំាតាមគ្នា មួយថ្ងៃ៣ទៅ៤កែវព្រោះតែរសជាតិឆ្ញាញ់ឬក៏ចង់បានសុខភាពល្អលឿន ប្រយ័ត្នគ្រោះថ្នាក់ដោយសាររបស់សុខភាពទាំងនេះ ព្រោះវាជួយតាមកម្រិតរបស់វា៕

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia