កីឡា
កាត់បន្ថយហានិភ័យជំងឺបេះដូង១៨%គ្រាន់តែធ្វើលំហាត់ប្រាណ១ត្រឹម៣០នាទីក្នុង១សប្ដាហ៍
Thida Pet
January 25 2023
1.8 K views

គ្រប់គ្នាប្រាកដជាដឹងស្រាប់រួចហើយថា ការហាត់ប្រាណជាប្រចាំថ្ងៃគឺល្អខ្លាំងសម្រាប់សុខភាព អ្នកជំនាញក៏បានណែនាំផងដែរថា ការហាត់ប្រាណអាចជួយបណ្ដេញស្ត្រេស បាក់ទឹកចិត្ត ជំងឺលើសឈាម ល្អសម្រាប់ខួរក្បាលផងដែរ។ តួយ៉ាងដូចជាលំហាត់ប្រាណ១នេះគឺមានប្រសិទ្ធភាពល្អបំផុតកាត់បន្ថយហានិភ័យជំងឺបេះដូងរហូតដល់១៨ភាគរយគ្រាន់តែហាត់ រយៈពេល៣០នាទីក្នុង១សប្ដាហ៍។

តាមការសិក្សាស្រាវជ្រាវដោយសមាគមន៍បេះដូងអាមេរិកបានណែនាំមកថាការជិះកង់ត្រឹមតែ៣០នាទីក្នុង១សប្ដាហ៍អាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង១៨ភាគគរយ។​លើសពីនេះការសិក្សាដដែលបានសិក្សាលើមនុស្ស២០០០០នាក់ រយៈពេល១០ឆ្នាំ អ្នកដែលដើរឬជិះកង់ជាទម្លាប់ ប្រមាណ១៥ភាគរយមិនសូវជាមានបញ្ហាធាត់ ១៣ភាគរយមិនសូវលើសសម្ពាធឈាម​និង១៣ភាគរយមានកូឡេស្តេរ៉ូលទាបជាងអ្នកធម្មតា។

មួយវិញទៀតតាមរយៈលោកវេជ្ជបណ្ឌិត Aeshita Dwivedi ឯកទេសជំងឺបេះដូងនៅ Lenox Hilបាននិយាយថាការហាត់ប្រាណអាចបង្កជាគាំងបេះដូងតែវាមានភាគរយតិចណាស់ តែភាគរយច្រើនដែលគាំងបេះដូងមកពីមិនដែលហាត់ប្រាណ។ ដោយហេតុថាអ្នកគាំងបេះដូងមកពីគាត់មានបញ្ហាបេះដូងស្រាប់ ការស្រ្តេសរួមទាំងការហាត់ប្រាណដែលដាក់បន្ទុកទៅលើបេះដូងទៀត ក៏អាចគាំងបេះដូងឡើងមក។យោងតាមរយៈលោកវេជ្ជបណ្ឌិត ហង្ស ដារ៉ាបានបញ្ជាក់ផងដែរថា ការហាត់លើសកម្រិតគឺ លើសពី១ម៉ោងកន្លះទៅ ២ម៉ោងក្នុង១ថ្ងៃ។ ក្រៅពីនោះ សម្រាប់អ្នកមានជំងឺបេះដូង ឬបេះដូងប្រហោង កាលណាប្រឹងហាត់ប្រាណពេក អាចធ្វើឱ្យផ្ទុះសាច់ដុំបេះដូង ក៏ដូចជាផ្ទុះសរសៃឈាមបេះដូងស្លាប់ភ្លាមៗបាន។

ដូច្នេះសូមហាត់ប្រាណឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់អ្នកជំនាញ កុំចេះតែហាត់ប្រើប្រាស់លើសកម្លាំងខ្លួនប្រយ័ត្នមានបញ្ហាសុខភាពឡើងមកនៅពេលកំពុងហាត់៕

Selena Gomez embraces an active lifestyle as she enjoys bicycle ride with  pal in her 'Homebody' top | Daily Mail Online

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1276

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាជាមួយមន្ទីរពេទ្យឯកជនចំនួន ២កន្លែងនេះ
Tror Sopheap
February 5 2026
4.9 K views

#ព័ត៌មាន

សូមប្រយ័ត្នជំងឺថ្មី! ក្រសួងសុខាភិបាលប្រកាសពីជំងឺចម្លង និងរោគសញ្ញាជំងឺស៊ីតាកូស៊ីស
Tror Sopheap
February 6 2026
2.5 K views

#ជំងឺ

តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
Tror Sopheap
February 4 2026
2.1 K views

#ជំងឺ

ដំណឹងល្អ! ស្រ្តីចាប់ពីអាយុនេះ ពិនិត្យជំងឺមហារីមាត់ស្បូនដោយមិនគិតថ្លៃនៅមន្ទីរពេទ្យហ្លួង ម៉ែ
Tror Sopheap
February 7 2026
1.4 K views

#កុមារ

លោក ឈិនឡុង លើកឡើងថា កំហុស ១នេះ ក្នុងការចិញ្ចឹមកូន ឪពុកម្តាយកុំធ្វើតាម
Tror Sopheap
February 6 2026
1 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
713 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia