កីឡា
អ្នកត្រូវដឹង ២ ចំណុចនេះ មុនប្រើម្សៅប្រូតេអ៊ីន កុំឱ្យមានគ្រោះថ្នាក់ដល់សាច់ដុំ និងសុខភាព
Tror Sopheap
December 15 2020
5.7 K views

មានមនុស្សជាច្រើនចូលចិត្តហាត់ប្រាណ ដើម្បីសម្រកគីឡូ និងយកសាច់ដុំឱ្យបានស្អាត។ ហើយក៏មានមនុស្សមួយចំនួនបានប្រើប្រាស់ម្សៅប្រតេអ៊ីន ពីព្រោះវាបង្កើតគុណប្រយោជន៍ជាច្រើនដល់អ្នកហាត់ប្រាណ។ ថ្ងៃនេះ យើងនឹងលើក ២ ចំណុចសម្រាប់អ្នកហាត់ប្រាណចង់ប្រើប្រូតេអ៊ីនមានអ្វីខ្លះ?

ការប្រើប្រាស់ជាតិប្រូតេអ៊ីនមានពីរប្រភេទមាន គឺប្រូតេអ៊ីនធម្មជាតិមានដូចជាត្រី សាច់ បន្លែ និងផ្លែ ជាប្រូតេអ៊ីនមានការរលាយប្រើរយៈពេលយូរជាដំណាក់កាល។ ចំណែកប្រូតេអ៊ីនរហ័ស ជាប្រូតេអ៊ីនប្រភេទម្សៅ ដែលជួយសុខភាព និងមានថាមពលលឿន។ ថ្ងៃនេះ យើងនិយាយអំពីការប្រើប្រាស់ម្សៅប្រូតេអ៊ីនមានចំណុច ​២ នេះ៖

១. ប្រតេអ៊ីនម្សៅមានផលប៉ះពាល់សុខភាព

ការប្រើប្រាស់ប្រូតេអ៊ីនជាតិម្សៅ វាជាអាហារល្អចំពោះសុខភាព និងសាច់ដុំ បើអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំគ្រូពេទ្យ និងអ្នកជំនាញ...។ ការប្រើប្រាស់ប្រូតេអ៊ីនមានផលប៉ះពាល់ដល់សុខភាព តាមលោកគ្រូ កែវ សំណាង ជាអ្នកគ្រូហាត់ប្រាណ បាននិយាយថា “អ្នកដែលប្រើប្រាស់ប្រូតេអ៊ីនធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាព មានកត្តាមួយចំនួនដូចជា ខ្វះការយល់ដឹងពីរបៀបប្រើម្សៅប្រូតេអ៊ីន មិនបានជួយនិយាយជាមួយគ្រូពេទ្យ និងប្រើប្រាស់នៅសល់ពីបន្ទាប់ពីហាត់ប្រាណរួច វាធ្វើឱ្យមានបញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺជាច្រើនមុខដូចជា ជំងឺបេះដូង ជំងឺធាត់...។”  ហើយលោកគ្រូបានបន្តថា សម្រាប់អ្នកមានបញ្ហាជំងឺតម្រងនោម ត្រូវជួបជាមួយគ្រូពេទ្យជាមុនសិនថា មិនគួរប្រើវា ឬប្រើវាក្នុងកម្រិតណាឱ្យបានត្រឹមត្រូវ កុំឱ្យប៉ះពាល់ដល់សុខភាព។”

ការប្រើប្រាស់ម្សៅប្រូតេអ៊ីននេះ តាមអ្នកជំនាញចំណីអាហារជាប្រធានមន្ទីរពេទ្យ Brigham បាននិយាយ “អ្នកដែលប្រើប្រាស់ប្រូតេអ៊ីននេះ អាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងសាច់ដុំ អ្នកគួរតែមានការត្រួតពិនិត្យសុខភាព និងម្សៅជាតិប្រូតេអ៊ីនជាមុនផងដែរ។”

តាមសាកកលវិទ្យល័យ Harvard បានចុះផ្សាយថា មានហានិភ័យជាច្រើន ដែលយើងត្រូវធ្វើការពិចារណាពេលប្រើម្សៅប្រូតេអ៊ីន ដែលមានផលរយៈពេលវែង ធ្វើឱ្យយើងមិនដឹងពីវា។ តាមលោក McManus ក៏មាននិយាយថា“ មានទិន្នន័យកំណត់ផលដែលប្រើប្រូតេអ៊ីន ក្នុងការទទួលទានប្រូតេអ៊ីនច្រើនពេក វាក៏មានបញ្ហាដល់សុខភាពផងដែរ។

២. ប្រើប្រាស់ប្រួតេអ៊ីន

តាមលោកគ្រូ កែវ សំណាង បាននិយាយថា ការប្រើប្រូតេអ៊ីនម្សៅ ជួយដល់សាច់ដុំឱ្យបានស្អាត ឱ្យមានថាមពលរហ័ស  សម្រកគីឡូបានលឿន និងជួយដល់រំលាយអាហារបានល្អបំផុត បើយើងត្រូវប្រើប្រាស់ប្រូតេអ៊ីននេះ ឱ្យត្រូវតាមកម្លាំងរបស់អ្នក និងតាមការណែនាំអ្នកជំនាញប្រូតេអ៊ីននេះ។ ហើយលោកគ្រូបានបន្តថា បើប្រើប្រតេអ៊ីនកម្រិតច្រើន អ្នកត្រូវញ៉ាំទឹកឱ្យច្រើនដូចគ្នា ហើយអ្នកត្រូវឱ្យហាត់ប្រាណខ្លាំងផងដែរ។

តាមការចុះផ្សាយរបស់Cigna សរសេរថា  ការប្រើប្រូតេអ៊ីនជាតិម្សៅ whey ដែលមានសារជាតិទឹកដោះគោរ និងមានសារជាតិផ្សេងៗ ជាប្រភពប្រូតេអ៊ីនច្រើន ជួយឱ្យសម្រកទម្ងន់ និងមានថាមពលខ្ពស់។ បើយើងញ៉ាំវាក្នុងពេលហាត់ប្រាណ​ វាមានគុណភាពខ្ពស់ដល់សាច់ដុំ និងបាត់បង់ជាតិខ្លាញ់បានល្អបំផុត ហើយជួយកាត់បន្ថយការរងរបួសផងដែរ។ យោងតាមការស្រាវជ្រាវពីអន្តរជាតិអ្នកជំនាញចំណីអាហារ ការញ៉ាំប្រូតេអ៊ីនក្នុងរយៈពេល ២ ម៉ោង បន្ទាប់ពីហាត់ប្រាណ វានឹងជួយបង្កើតសាច់ដុំបានល្អស្អាត៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2852

អត្ថបទថ្មីៗ
#ជំងឺSeptember 19 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា នេះជាមូលហេតុ និងរោគសញ្ញាជំងឺគ្រុនពោះវៀន
#ព័ត៌មានSeptember 19 2025
លោកឯកអគ្គរាជទូតអង់គ្លេសគាំទ្រសិទ្ធិទទួលបានការថែទាំសុខភាពផ្លូវភេទ-សុខភាពបន្តពូជ និងសេវាថែទាំសុខភាពស្តង់ដាចក្រភពអង់គ្លេស នៅគ្លីនិកម៉ារីស្តូបបាត់ដំបង
#គំនិតរកស៊ីSeptember 19 2025
លោកស្រី អេង សាលត បញ្ជាក់ថា ប្រេងឆាអ្នកខេត្តបាត់ដំបង ១នេះ ជួយពង្រឹងសន្លាក់ និងសក់
#អាហារSeptember 19 2025
តិចអត់ដឹង! អាហារពណ៍ក្រហម ៦ នេះជួយដល់សុខភាពបេះដូង
#គំនិតរកស៊ីSeptember 19 2025
ភ្ញៀវជាប់ចិត្ត! ហាងកាហ្វេអ៊ីគឹ-IKu មិនមែនលក់ត្រឹមកាហ្វេទេ តែលក់អារម្មណ៍ពិសេស ១នេះ
#គំនិតរកស៊ីSeptember 18 2025
ប្រេងឆាខេត្តបាត់ដំបង ១នេះកម្ចាត់ខ្លាញ់អាក្រក់ឱ្យស្រកគីឡូ ថែមទាំងការពារជំងឺមហារីក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia