កុមារ
កំពូលស្រ្តីប្រាប់ ក្បួនចិញ្ចឹមកូនខ្ញុំឱ្យក្លាយជា CEO ពីរនាក់ និងវេជ្ជបណ្ឌិតម្នាក់
Tror Sopheap
December 2 2022
1.1 K views

លោកយាយ Esther Wojcicki មានវ័យ ៨១ឆ្នាំ ជាអ្នកនិពន្ធសៀវភៅ How to Raise Successful People លក់ដាច់បំផុតមួយ។ លោកយាយមានកូនស្រីចំនួន ៣នាក់ ទី១មានឈ្មោះ Susan ជា CEO របស់ YouTube, ទី២កូនស្រី Janet ជាវេជ្ជបណ្ឌិត ហើយទី៣ កូនស្រី Anne ជាសហស្ថាបនិក និងជា CEO របស់ 23andMe ។ នេះជាមេរៀនរបស់គាត់ចិញ្ចឹមកូនទាំង ៣នាក់ទទួលបានភាពជោគជ័យកម្រិតនេះ៖

កុំយកផ្នត់គំនិតចាស់ហួសសម័យមកបំពាក់ឱ្យក្មេងជំនាន់ក្រោយមានអារម្មណ៍ភ័យខ្លាច។ ប្រជាជនខ្មែរមួយភាគធំ ការចិញ្ចឹមកូនមិនទាន់បានល្អប៉ុន្មានទេ មានដូចជា ស្រែកដាក់កូន បំភ័យកូន សម្លុតកូន និងនិយាយកុហកជាដើម។ សម្រាប់លោកយាយ Esther Wojcicki បានប្រាប់ថា “ខ្ញុំចិញ្ចឹមកូនបានជោគជ័យបែបនេះ ព្រោះតែខ្ញុំបង្រៀនកូនៗ ឱ្យយល់ពីការបរាជ័យក្នុងវិថីជីវិត។” គាត់តែងណែនាំកូនៗ មានចិត្តក្លាហានធ្វើរឿងឱ្យច្រើន ទោះបីបរាជ័យ កុំឱ្យកូនគិតថា វាជារឿងអាក្រក់ តែជារឿងល្អទៅវិញ។

ពេលកូនចេះដើរតិចៗ ហើយអ្នកខ្លាចកូនដើរដួលឈឺ ឱ្យកូនឈប់។ នេះជារបៀបចិញ្ចឹមកូនធំឡើងទន់ខ្សោយ។ ពេលកូនរពឹសខ្លាំង ហើយអ្នកស្រែកដាក់ខ្លាំងៗ ធ្វើឱ្យផ្លូវចិត្តក្មេងដកជាប់អារម្មណ៍នេះដល់ធំ។ សម្រាប់ខ្ញុំបានឆ្លងបទពិសោធន៍នេះ កាលពីតូចរួចមកហើយ។ បងប្អូនខ្ញុំម្នាក់ បានយកពស់មកបន្លាចខ្ញុំឡើងយំខ្លាំងមែនទែន រហូតដល់ពេលខ្ញុំអាយុ ២០ឆ្នាំជាងហើយ អារម្មណ៍ខ្លាចនេះតោងជាប់ក្នុងចិត្តនេះ។

តាមសារព័ត៌មាន CNBC ក៏បានចុះផ្សាយសម្តីរបស់លោកយាយ Wojcicki បញ្ជាក់ថា ពេលទុកចិត្តកូនឱ្យចេះធ្វើអ្វីៗ ដោយខ្លួនឯង ពួកគេតែមានអំណាច និងចេះដឹកនាំជីវិតដោយខ្លួនឯង។ ហើយតួនាទីខ្ញុំជាម្តាយ គ្រាន់តែណែនាំវិធីសាស្រ្ត និងជួយកូនៗ ពេលពួកគេជួបការលំបាកខ្លាំង។ ហើយខ្ញុំធ្វើវាជំនួស ឬធ្វើជាគំរូក៏មានដែរ។”

លោកយាយបានយល់យ៉ាងច្បាស់ថា ពេលកូនគាត់ធំឡើង ការបរាជ័យមានសម្បូរបែបនេះ ហើយត្រូវនឹងពាក្យខ្មែរបុរាណថា “ដំដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់ខ្លួននៅក្មេង។” ការពង្រឹងស្មារតីកូននៅតូច ដល់ធំឡើងពួកគេច្បាស់ជារឹងដៃ រឹងជើង ទោះបីបរាជ័យ ក៏ពួកគេចេះក្រោកងើបដោយខ្លួនឯងយ៉ាងរឹងមាំបំផុត។ សុភាសិតជប៉ុនបង្រៀនកូនៗ ពួកគេថា “បរាជ័យជារឿងធម្មតា” កុំឱ្យកូនពួកគេមានអារម្មណ៍ភ័យខ្លាចរហូតសំងំក្នុងបាតអណ្តូង គ្មានផ្លែផ្កាក្នុងជីវិតអ្វីសោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

កូនស្រីទាំង ៣នាក់ក្លាយជាដឹកនាំក្រុមហ៊ុនធំៗ ទាំងពីរនាក់ និងវេជ្ជបណ្ឌិតម្នាក់

How to Raise Successful Children Like the Wojcicki Sisters | TIME

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2657

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia