ចិត្តសាស្ត្រ
ហេតុអ្វីលោក Elon Musk មិនអាចរស់នៅដោយគ្មានស្នេហាក្នុងជីវិតនេះ?

យើងបានដឹងហើយថា លោក Elon Musk ជាបុគ្គលមានឥទ្ធិពល និងជាមហាសេដ្ឋីលេខ១លើពិភពលោកយើងនេះ។ គាត់ជាម្ចាស់ក្រុមហ៊ុន Teslaនិង SpaceX ក្នុងវិស័យរបស់គាត់ខាងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ គន្លឹះសំខាន់មួយនៃភាពជោគជ័យរបស់គាត់ ជាភាពវៃឆ្លាតខាងអារម្មណ៍។ ហេតុអ្វីលោក Musk មិនអាចរស់នៅដោយគ្មានស្នេហា?

លោក Elon Musk ជាមនុស្សម្នាក់បានបែកបាក់រឿងចំណងស្នេហាប្តីប្រពន្ធជាច្រើនលើកមកហើយ ប៉ុន្តែពេលថ្មីៗ នេះ លោក Neil Straussជាអ្នកយកព័ត៌មាន និងជាអ្នកនិពន្ធបានសួរលោក Musk ពីចំណងស្នេហា ហើយលោក Elon Musk ឆ្លើយថា បើខ្ញុំគ្មានស្នេហា និងគ្មានដៃគូទេ ខ្ញុំមិនសប្បាយទេ។

លោក Musk មានវ័យ ៥០ឆ្នាំ បានណាត់ជួបតារាសម្ដែងស្រីជាច្រើនរូប ដើម្បីមានចំណងស្នេហា គាត់មិនចេះរស់នៅទេ បើគ្មានស្នេហាក្នុងជីវិតរបស់គាត់។ គាត់បាននិយាយថា ពេលខ្លះ ខ្ញុំក្លាយជាគ្មានកម្លាំងចិត្ត និងជាមនុស្សមានជំងឺ។ បន្ទាប់មកខ្ញុំត្រូវគិតខ្លួនឯងថា: គួរផឹក Red Bulls ពីរបីកំប៉ុង និងដើរលេងជាមួយមនុស្សវិជ្ជមាន ដើម្បីមានថាមពល។ ខ្ញុំប្រាប់ខ្លួនឯងថា វាមិនអីទេ។ ខ្ញុំដឹងថា ស្នេហាធ្វើឱ្យខ្ញុំឈឺចាប់អស់ជាច្រើនសប្តាហ៍” ។

លោក Strauss បានបន្ថែមថា ការឈានទៅដល់ការសម្ពោធឡាន Tesla ថ្មីនេះ លោក Musk បានធ្វើសមាធិ ”ជាលើកដំបូងក្នុងជីវិតរបស់គាត់ ដើម្បីផ្តោតអារម្មណ៍ឱ្យមូលឡើងវិញ។ លោក Musk បានរៀបការចំនួនបីដង និងមានមិត្តស្រី ២នាក់។ សម្រាប់លោក Musk បានប្រាប់អ្នកយកព័ត៌មាន Bloomberg BusinessWeek គឺលោក Ashlee Vance ថា “ខ្ញុំគិតថា ខ្ញុំគួរមានពេលវេលាបែងចែកសម្រាប់អាជីវកម្ម និងកូនៗ។ ហើយខ្ញុំត្រូវការពេលខ្លះទៀត ណាត់ជួបមិត្តស្រីរបស់ខ្ញុំមួយសប្តាហ៍ប្រហែល ១០ម៉ោង។ ខ្ញុំត្រូវការស្នេហា ដើម្បីរស់នៅមានភាពរីករាយ។”

លោក Musk បានបែងចែកពេលវេលារបស់គាត់ក្រុមហ៊ុនចំនួន ៤ ដែលត្រូវបានគេរាយការណ៍ថា គាត់ធ្វើការចន្លោះពី ៨០ទៅ ៩០ ម៉ោងក្នុងមួយសប្តាហ៍។ ហើយគាត់គេងប្រហែល ៦ម៉ោងក្នុងមួយយប់។ គាត់ហាក់ដូចជាគ្មានពេលសម្រាក ដើម្បីខ្លួនឯងទេ តែអ្វីធ្វើឱ្យគាត់មានថាមពល គឺស្នេហានេះឯង។ លោក Elon Musk បានប្រាប់ថា តាំងពីក្មេងមក គាត់មិនចូលចិត្តនៅម្នាក់ឯងទេ។ ចឹងហើយ ស្នេហាសម្រាប់គាត់ជាថ្នាំប៉ូវកម្លាំងចិត្ត។

សូម្បីមហាសេដ្ឋីជំនួញ Warren Buffett ក៏ប្រាប់ថា ″ ការសម្រេចបាននូវអ្វីៗក្នុងជីវិតជាមួយដៃគូ ជារឿងអស្ចារ្យបំផុត ដែលនាំឱ្យយើងសប្បាយជាងគេ” ។ តាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Carnegie Mellon បានរកឃើញថា ប្តីប្រពន្ធចេះគាំទ្រគ្នាក្នុងទំនាក់ទំនងនឹងគ្នា ធ្វើឱ្យពួកគេទទួលបានឱកាសជោគជ័យកម្រិតខ្ពស់។ លោក Elon Musk បាននិយាយថា ខ្ញុំកំពុងតែស្វែងរកទំនាក់ទំនងយូរអង្វែងមួយ។ ខ្ញុំមិនចុះចាញ់ទេ ខ្ញុំស្វែងរកដៃគូ ឬមិត្តរួមព្រលឹងតែមួយ៕

ប្រភពដោយ៖ CNBC

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2548

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia