ព័ត៌មាន
WHO៖មេរោគវីរុសកូរ៉ូណា(Covid-19) អាចមិនបាត់​ទៅណាទេ វាស្រដៀងនឹងជំងឺអេដស៍ដែរ
Vuthea Morn
May 15 2020
1.4 K views

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធ ១៣ ឧសភា ថាមេរោគដែលបង្កឡើងដោយ Covid-19 អាចនឹងឆ្លងរាលដាលដូចជាវីរុស HIV ដែលការព្រមាននេះធ្វើឡើងប្រឆាំងនឹងការព្យាករណ៍ដែលថាតើ Covid-19 នឹងរលាយបាត់នៅពេលណា នេះបើតាមសេចក្តីរាយការណ៍របស់ THE STRAITS TIMES នៅថ្ងៃព្រហស្បតិ៍នេះ។

អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ិនធឺណិតថា​"វាចាំបាច់ណាស់ក្នុងការពិភាក្សា​ពី​បញ្ហា​នេះ ព្រោះវីរុសនេះអាចនឹងក្លាយជាមេរោគឆ្លងផ្សេងទៀតនៅក្នុងសហគមន៍របស់យើងហើយវាអាចនឹងមិនរលាយបាត់ទៅណានោះទេ" ។

លោកបានបន្ថែមថា“ខ្ញុំគិតថាវាសំខាន់ណាស់ដែលយើងមានភាពប្រាកដនិយមហើយខ្ញុំមិនគិតថានរណាម្នាក់អាចព្យាករណ៍បានទេថាតើជំងឺនេះនឹងរលាយបាត់នៅពេលណា” ។

ទោះយ៉ាងណា លោក Mike បានបញ្ជាក់ថា “ពិភពលោកមានការគ្រប់គ្រងខ្លះៗទាក់ទងនឹងជំងឺនេះបាន​ហើយយើងកំពុងខិតខំយ៉ាងខ្លាំងទៅលើវ៉ាក់សាំង​ដែល​គេ​រំពឹង​ទុក​ថា​​ត្រូវ​បានរកឃើញេ”។ ផងដែរ លោកបានពណ៌នាវាថាជាបាតុភូត “ចន្ទគ្រាសដ៏ធំ (Massive Moonshot)” ។

សូមជម្រាបជូនថា មកទល់នឹងបច្ចុប្បន្ន វ៉ាក់សាំងជាង ១០០ ប្រភេតកំពុងត្រូវបានបង្កើតឡើងដែលរួមមានការធ្វើតេស្តព្យាបាលជាច្រើន។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានបន្ថែមថា“វាស្ថិតនៅក្នុងដៃរបស់យើង ហើយវាគឺជារឿងរបស់យើងទាំងអស់គ្នាក្នុងការចូលរួមចំណែ​កដើម្បីបញ្ឈប់​ការរា​ត​ត្បា​តនេះ” ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹង ថារដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងជជែកពីការបើកសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ បើទោះបីជាវីរុសបានកំពុងឆ្លងដល់មនុស្សជិត ៤,៣ លាននាក់ និងបណ្តាលអោយមនុស្សស្លាប់ជាង ២៩១.០០០ នាក់ និងបន្តរីករាលដាល។

កាលពីថ្ងៃពុធ សហភាពអឺរ៉ុប (EU) បានជំរុញឱ្យមានការបើកព្រំដែនជាបណ្តើរៗ នៅទីតាំងដែលបានបិទដោយជំងឺរាតត្បាត​ប៉ុន្តែអ្នកជំនាញផ្នែកសុខភា​ពសាធារណៈនិ​យា​យ​ថាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងការផ្ទុះឡើងថ្មី។ លោកស្រី Maria van Kerkhove អ្នកជំនាញផ្នែកជំងឺរាតត្បាតរបស់ WHO បានប្រាប់សន្និសីទកា​សែ​តថា​“ យើងត្រូវដឹងថាវាត្រូវការពេលវេលាខ្លះ ដើម្បីចាកចេញពីជំងឺរាតត្បាតនេះ“៕

ប្រភព THE STRAITS TIMES

ប្រែសម្រួលដោយ ហៃ សុចិន្តា


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 31 2026
13.8 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
Tror Sopheap
March 31 2026
7.4 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
Tror Sopheap
March 30 2026
451 views

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
58 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
924 views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia