ព័ត៌មាន
VIYA បណ្តុំព័ត៌មាន និងសេវាកម្ម ឌីជីថល ស្តីពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជតែមួយគត់នៅកម្ពុជាដែលអាចជឿទុកចិត្តបាន!
Chanthy Muon
January 8 2024
136 views

អង្គការ ភី អេស អាយ កម្ពុជា គឺជាអង្គការឈានមុខគេ​នៅកម្ពុជាដែលធ្វើការលើវិស័យសុខភាព​ផ្លូវភេទ និងសុខភាពបន្តពូជ រួមមានទាំងការចែកចាយ និងផ្សព្វផ្សាយអប់រំស្តីពី​ ជម្រើសនៃមធ្យោបាយពន្យារកំណើតផ្សេងៗ និងការការពារការឆ្លងជម្ងឺកាមរោគ អេដស៏ ​ជាពិសេសនរណាក៏បានស្គាល់ផងដែរគឺ ស្រោមអនាម័យ Number One តែម្តង។

អង្គការ ភី អេស អាយ កម្ពុជា បានគិតគូ ពីសុខាមាលភាពដល់ប្រជាពលរដ្ធទូទៅ ទាំងស្ត្រី និងបុរស ដើម្បីទទួលបាននូវផលិតផល និងសេវាកម្មផ្នែកសុខភាពផ្លូវភេទ​​ និងសុខភាពបន្តពូជដែលមានតំលៃសមរម្យ ហើយអាចរកទិញបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

យ៉ាងណាប្រជាជនកម្ពុជាមួយចំនួននៅពេលដែលចង់ស្វែងរកព័ត៌មាន និងសេវាកម្មដែលជឿទុកចិត្ត និងប្រកបដោយគុណភាព ពួកគេមានអារម្មណ៏អល់អែកស្ទាក់ស្ទើរ មិនដឹងត្រូវទៅរកនៅទីណា តាមប្រភពណាមួយឱ្យពិតប្រាកដ មុននឹងសម្រេចចិត្តទៅលើរឿងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ ពួកគេខ្លះស្វែងរកព័ត៌មាននិងសេវាកម្មទាំងនោះតាមរយៈបណ្តាញសង្គម និងតាមរយៈមិត្តភក្តិណែនាំ។

អង្គការ ភី អេស អាយ កម្ពុជា បាននិងកំពុងបង្កើត ប្រព័ន្ធឌីជីថល​មួយឈ្មោះថា វីយ៉ា (VIYA) ដែលជាវេទិកាឌីជីថល សម្រាប់ស្ត្រី​ និងបុរស ដែលចង់បានព័ត៌មាន និង សេវាកម្មឆាប់រហ័ស និង ងាយស្រួល ព្រមទាំងរៀបចំឡើង ដើម្បីតម្រូវទៅតាមសុខភាពផ្លូវភេទ និង សុខភាបន្តពូជរបស់ពូកគាត់ ដោយប្រកាន់ខ្ជាប់នូវឯកជនភាពរបស់គាត់ផងដែរ។

Link:


VIYA ពុំមានការវិនិច្ឆ័យ ហើយជាសហគមន៍មួយដែលចង់ផ្សារភ្ជាប់ទំនាក់ទំនង ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីទទួលបាននូវសុភមង្គល និងសុខុមាលភាពទាំងផ្លូវកាយនិ ងផ្លូវចិត្ត។

អង្គការ ភី អេស អាយ កម្ពុជា សូមធ្វើការណែនាំដល់បងប្អូនស្ត្រី និងបុរសក្នុងវ័យបន្តពូជទាំំងអស់ឱ្យមកទទួលយកនូវព័ត៌មានផ្សេងៗតាមរយៈវេទិកាឌីជីថលដែលមានឈ្មោះថា VIYA នៅលើគេហទំពរ័ និងបណ្តាញសង្គមមួយចំនួនសម្រាប់ឱ្យបងប្អូនភ្ជាប់ទំនាក់ទំនង និងសាកសួរព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដែលមានគុណភាព មានទំនុកចិត្ត ថែមទាំងរក្សារការសម្ងាត់បានទៀតផង។

Chanthy Muon
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 35

អត្ថបទទាក់ទង

#ព័ត៌មាន

រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន
Tror Sopheap
April 21 2026
12 views

#ព័ត៌មាន

ដំណឹងល្អ! កុមារអាយុក្រោម ៥ឆ្នាំ ត្រូវទទួលយកថ្នាំបង្ការជម្ងឺគ្រុនស្វិតដៃជើង នៅខេត្តក្រុងទាំ​ ៨នេះ
Tror Sopheap
April 20 2026
2.7 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៨ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 18 2026
7.4 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 14 2026
10.4 K views

#ព័ត៌មាន

នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១០ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 9 2026
13.7 K views

#ព័ត៌មាន

សហរដ្ឋអាមេរិក និងកម្ពុជា បានចាប់ដៃគ្នាលើវិស័យសុខាភិបាល នៅក្នុងមាន ៣ចំណុចសំខាន់បំផុត
Tror Sopheap
April 8 2026
271 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន
#កុមារApril 20 2026
ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
#ព័ត៌មានApril 20 2026
ដំណឹងល្អ! កុមារអាយុក្រោម ៥ឆ្នាំ ត្រូវទទួលយកថ្នាំបង្ការជម្ងឺគ្រុនស្វិតដៃជើង នៅខេត្តក្រុងទាំ​ ៨នេះ
#ព័ត៌មានApril 18 2026
នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៨ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានApril 14 2026
នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៥ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia