ជំងឺ
មើលពណ៌ទឹកនោមផង! វេជ្ជ.ប្រាប់៧ចំណុចនេះអាចបង្ហាញថាតម្រងនោម&ក្រពេញប្រូស្ដាតមានបញ្ហា
Senghong Kong
February 19 2023
650 views

មិនថាផ្នែកណាមួយនៃរាងកាយឡើយ ឱ្យតែមានការប្រែប្រួលសុទ្ធតែជាសញ្ញាដែលអ្នកគួរសង្កេត។ សូម្បីពណ៌ទឹកនោមរបស់អ្នកក៏ដូចគ្នា សុខៗស្រាប់តែមានការប្រែប្រួលពណ៌ខុសធម្មតាសុទ្ធតែជាសញ្ញា ដែលអ្នកមិនគួរព្រងើយកន្ដើយ វាអាចបង្ហាញពីស្ថានភាពសុខភាពតម្រងនោមឬក្រលៀន ប្លោកនោម ក្រពេញប្រូស្តាត និងអាចជាសញ្ញានៃជំងឺផ្សេងៗទៀតកើតលើរាងកាយអ្នកយ៉ាងស្ងប់ស្ងៀតផងដែរ។ ដូចដែលលោកអ្នកដឹងហើយថា ជំងឺតម្រងនោមជាជំងឺអ្នកមាន ត្រូវចំណាយពេលនិងលុយច្រើនណាស់ក្នុងការព្យាបាល ករណីធ្ងន់ធ្ងរអាចនឹងតម្រូវឱ្យមានការលាងឈាមឬប្តូរតម្រងនោមដើម្បីសង្គ្រោះជីវិត ហេតុនេះការដឹងមុន គឺជាមធ្យោបាយល្អបំផុតដែលអាចនាំអ្នកផុតពីគ្រោះថ្នាក់។

ផ្អែកតាមការចែករំលែកពីវេជ្ជបណ្ឌិត Aman Gupta ឯកទេសតម្រងនោម បានចែករំលែកពីការស្វែងយល់ពណ៌ទឹកនោម ក្នុងគេហទំព័រHealthshots ដែលមនុស្សគ្រប់គ្នាគួរយល់ដឹង៖

១ ពណ៌ទឹកនោមជាធម្មតា​វាមានពណ៌លឿងស្រាល

២ ពណ៌ក្រហម ឬមានឈាមតាមទឹកនោម មិនគួរប្រហែសឡើយ អាចជាសញ្ញាដំបូងនៃជំងឺមហារីកប្លោកនោមនិងក្រពេញប្រូស្ដាត(សម្រាប់បុរស) និងអាចមកពីមូលហេតុផ្សេងទៀតដូចជាការមានក្រួសនៅប្លោកនោម ឬផ្លូវទឹកនោមជាដើម។

៣ ពណ៌ផ្កាឈូក ឬពណ៌ទឹកក្រូចអាចបណ្តាលមកពីអាហារមួយពណ៌ណាមួយ ដែលមានក្នុងអាហារដែលអ្នកញ៉ាំដូចជាស្រកានាគក្រហម មើមយេន ឬមកពីការលេបថ្នាំដូចជា rifampicin និងpyridiumជាដើម ។ ប៉ុន្តែប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងមិនបានទទួលទានអាហារមានពណ៌ខុសប្រក្រតីទេ ហើយមានពណ៌បែបនេះមិនបាត់គួរទៅជួបគ្រូពេទ្យ។

៤ ទឹកនោមគ្មានពណ៌អ្វីទាំងអស់ ពណ៌សថ្លា អាចបណ្ដាលមកពីអ្នកផឹកទឹកច្រើនពេក ឬលើសជាតិទឹក។

៥ ពណ៌ត្នោតក្រម៉ៅ អាចមកពីអ្នកលេបថ្នាំមួយចំនួន ហើយក៏អាចជាសញ្ញានៃជំងឺថ្លើមផងដែរ។

៦ ពណ៌ខៀវ ឬបៃតង ជាករណីកម្រអាចកើតឡើងក្រោយពីអ្នកវះកាត់ណាមួយ ឬជាការឆ្លងមេរោគតាមទឹកនោម។

៧ ករណីទឹកនោមមានដុំពក ពពុះ មានក្លិន អាចជាសញ្ញានៃការខ្វះជាតិទឹក ការឆ្លងមេរោគតាមទឹកនោម ។

ជាមួយគ្នានេះ ប្រភពដដែលក៏បានឱ្យដឹងពីវិធីក្នុងការថែរក្សាសុខភាពតម្រងនោម ឱ្យបានល្អប្រសិនបើអ្នកសង្កេតឃើញថាមានប្រែពណ៌ដំបូងៗ អ្នកអាចសង្កេតមើលអាហារដែលអ្នកញ៉ាំ និងទឹកដែលអ្នកផឹក មានតិចពេកឬច្រើនពេកទេ រួចសាកល្បងផ្លាស់ប្តូរវា។ ត្រូវចាំថាធ្វើម៉េចកុំឱ្យរាងកាយខ្វះជាតិទឹក ហើយសញ្ញាដែលអ្នកគួរឆាប់ទៅជួបគ្រូពេទ្យជំនាញនោះ ប្រសិនបើនៅមានឈាម ឬទឹកនោមពណ៌ក្រហម មានពពុះ គ្រើមៗ មានក្លិនមិនល្អ អមដោយការឈឺចាប់ណាមួយ គួរកុំទុកយូរ ត្រូវឆាប់ទៅពិនិត្យជាមួយគ្រូពេទ្យជំនាញឱ្យបានដឹងច្បាស់។ ការឆាប់ទៅជួបគ្រូពេទ្យ ក្នុងករណីថាប្រសិនបើអ្នកពិតជាមានបញ្ហាកើតឡើងលើតម្រងនោមមែន អាចទប់ស្កាត់កុំឱ្យមានបញ្ហាធ្ងន់ធ្ងរបានទាន់ពេលវេលា៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia