អត្ថបទ PR
សូមស្តាប់អ្នកនាង សិទ្ធី នីកា និងចុងភៅសុ ធារិទ្ធិ ចែករំលែកពីគន្លឹះសម្រាប់សុខភាពបេះដូង
Daneth Mech
October 11 2025
167 views

ការរស់នៅបែបសុខភាពរបស់លោក សុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា បង្ហាញថា ដើម្បីឱ្យបេះដូងមានសុខភាពល្អអាចចាប់ផ្តើមពីចំនុចតូចៗប៉ុន្តែរក្សាទម្លាប់ប្រចាំថ្ងៃឱ្យជាប់លាប់។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ជម្ងឺបេះដូងគឺមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុ២ដ៏សំខាន់នៃការស្លាប់នៅកម្ពុជា។ ស្ថានភាពនេះបានធ្វើឲ្យមានការយល់ដឹងកាន់តែច្រើនអំពីការចាំបាច់ក្នុងការថែរក្សាសុខភាពបេះដូង ដែលចាប់ផ្ដើមពីការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃតូចៗ ដូចជា ការគេងឲ្យបានលឿនជាងមុន ដើរហាត់ប្រាណរៀងរាល់ថ្ងៃ ឬជ្រើសរើសគ្រឿងផ្សំម្ហូបអាហារដោយយកចិត្តទុកដាក់។

ក្នុងដំណើរទៅរកជីវិតមានសុខភាពបេះដូងល្អ លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា បានក្លាយជាគំរូដ៏ល្អសម្រាប់តម្រាប់តាម។ អ្នកទាំងពីររូបទទួលបានជោគជ័យក្នុងវិស័យរបស់ខ្លួន ជាពិសេសក្នុងការលើកទឹកចិត្តដល់សាធារណជនអំពីសារសំខាន់នៃអាហារប្រកបដោយតុល្យភាព និងទម្លាប់រស់នៅមានសុខភាពល្អរៀងរាល់ថ្ងៃ។

អាហារូបត្ថម្ភគឺជាជម្រើសដំបូងក្នុងការការពារសុខភាពបេះដូង

លោក សុ ធារិទ្ធិ៖អាហារូបត្ថម្ភគឺជារបាំងការពារដំបូងសម្រាប់បេះដូង

ជាចុងភៅម្នាក់ លោក សុ ធារិទ្ធិ យល់ថា គ្រឿងផ្សំនីមួយៗ មិនត្រឹមតែសំខាន់ក្នុងការកំណត់រសជាតិទេ ប៉ុន្តែវាក៏មានឥទ្ធិពលផ្ទាល់ទៅលើសុខភាពផងដែរ។ គេតែងតំណាលថាជម្ងឺកើតមកពីការញុំាបានក្លាយជាអត្ថន័យដ៏សំខាន់របស់គាត់ ជាពិសេសនៅពេលគាត់បានឃើញមិត្តរួមការងារ និងមិត្តភក្តិជាច្រើន ជួបប្រទះបញ្ហាបេះដូង នៅវ័យក្មេង។សម្រាប់គាត់ ការទទួលទានអាហារតាមវិទ្យាសាស្ត្រគឺជារបាំងការពារដំបូងសម្រាប់បេះដូង ព្រោះគ្រឿងផ្សំនីមួយៗដែលយើងជ្រើសរើសថ្ងៃនេះ នឹងប៉ះពាល់ដល់សុខភាពនៅថ្ងៃស្អែក។ ដោយមានការយល់ដឹងពីការការពារសុខភាពបេះដូងតាំងពីដំបូង លោក ធារិទ្ធិ បានសកម្មក្នុងការបង្កើតរបបអាហារសមរម្យ ហើយជ្រើសរើសគ្រឿងផ្សំបែបសុខភាពដែលអាចក្លាយជាគោលការណ៍ដ៏សំខាន់នៅពេលចំអិនម្ហូបផងដែរ។ ឧទាហរណ៍ ចំពោះជាតិខ្លាញ់ ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមអាហារទាំង៤ប្រភេទដែលរាងកាយត្រូវការរៀងរាល់ថ្ងៃ គាត់ជឿជាក់ក្នុងការប្រើប្រាស់ប្រេងបន្លែសុទ្ធ ដូចជា ប្រេងសណ្តែកសៀង ប្រេងអង្ករសម្រូប និងប្រេងផ្កាឈូករ័ត្នដែលមានសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់បេះដូង ជំនួសឱ្យខ្លាញ់សត្វ។ គាត់ញុំាបន្ថែមបន្លែបៃតងច្រើន និងកាត់បន្ថយអាហារដែលមានកូឡេស្តេរ៉ូលខ្ពស់។

ទម្លាប់តូចៗទាំងនេះ ចាប់ផ្តើមពីផ្ទះបាយ បាននាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមានសម្រាប់សុខភាពខ្លួនឯង ហើយក៏បានបន្តចែករំលែកទៅគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រដែលស្រលាញ់ការចម្អិនម្ហូបរបស់គាត់ផងដែរ។

លើសពីនេះទៅទៀត លោក ធារិទ្ធិ ក៏បាននិយាយថា គាត់តែងតែខិតខំរកពេលវេលា ដើម្បីបង្កើតទម្លាប់រស់នៅមានសុខភាពល្អ ដោយហាត់ប្រាណរៀងរាល់ថ្ងៃ កាត់បន្ថយការគេងយប់ជ្រៅ ការផឹកស្រា និងមិនជក់បារី ព្រោះវាជាកត្តាដែលប៉ះពាល់អាក្រក់ដល់បេះដូងផងដែរ។

Photo 2025 10 09 09 41 52 (2)

របបអាហារល្អសម្រាប់បេះដូងជាមួយប្រេងបន្លែដែលផ្តល់ជាតិខ្លាញ់ល្អ គឺជាចំនុចសំខាន់នៅពីក្រោយការចម្អិនអាហារសម្រាប់សុខភាពបេះដូងរឹងមាំរបស់លោក សុ ធារិទ្ធិ។

សិទ្ធី នីកា៖ថាមពលសម្រាប់បេះដូងល្អកើតចេញពីអាហារូបត្ថម្ភ ទម្លាប់រស់នៅល្អ និងការលំហាត់ប្រាណ

អ្នកនាងសិទ្ធី នីកា ជឿជាក់ថា បេះដូងមានសុខភាពល្អគឺជាមូលដ្ឋានសម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តផងដែរ ដោយជួយឲ្យនាងអាចចែករំលែកសេចក្ដីស្រលាញ់ និងវិជ្ជមានជាមួយអ្នកនៅជុំវិញខ្លួន។ ក្នុងនាមជាតារាសម្តែងដ៏ល្បីល្បាញម្នាក់ នាងយល់ច្បាស់ពីឥទ្ធិពលរបស់ខ្លួនលើសង្គម  ជាពិសេសក្នុងបរិបទដែលមនុស្សជាច្រើននៅកម្ពុជានៅមានការយល់ច្រឡំថា ជម្ងឺបេះដូងមកពីតំណពូជ វ័យចំណាស់ ឬអ្នកលើសទម្ងន់។ ការយល់ដឹងនេះបានជំរុញឲ្យនាងដើរតួនាទីសកម្មក្នុងការជ្រើសរើសទម្លាប់រស់នៅល្អនិងមានឥទ្ធិពលវិជ្ជមានដល់អ្នកដទៃក្នុងការថែរក្សាបេះដូង។ សម្រាប់សិទ្ធី នីកា សុខភាពបេះដូងល្អកើតចេញពីបីចំណុចសំខាន់ៗដែលរួមបញ្ចូលគ្នា គឺ៖ អាហារូបត្ថម្ភ ទម្លាប់រស់នៅ និងការហាត់ប្រាណប្រចាំថ្ងៃ។

4

អ្នកនាង សិទ្ធី នីកា ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ ដើម្បីថែរក្សាសុខភាពបេះដូង

សម្រាប់នាង បេះដូងមានសុខភាពល្អចាប់ផ្ដើមពីទម្លាប់រស់នៅបែបសកម្ម។ នាងចំណាយពេលយ៉ាងហោចណាស់ 15 នាទីក្នុងមួយថ្ងៃ សម្រាប់អនុវត្តយូហ្កា ភីឡាតេស ដើរ ធ្វើចលនាតិចៗ។ ជាពិសេសនាងក៏ខិតខំរំលឹកខ្លួនឯងឲ្យញញឹមឱ្យបានច្រើន និងរក្សាផ្នត់គំនិតវិជ្ជមាន ដោយដឹងថា ស្ត្រេស គឺជាសត្រូវស្ងៀមស្ងាត់នៃបេះដូង។

ក្នុងជំហានថែរក្សាសុខភាពបេះដូង សិទ្ធី នីកា ក៏ផ្តល់អាទិភាពខ្ពស់ដល់ការជ្រើសរើសគ្រឿងផ្សំនៃម្ហូបអាហារ ដែលជាពិសេសសំដៅលើជាតិខ្លាញ់។ នាងជ្រើសរើសខ្លាញ់ដែលមានប្រយោជន៍ល្អជាចម្បងដូចជា ត្រីសាល់ម៉ុន គ្រាប់ធញ្ញជាតិ និងអង្ករសម្រូប ក្នុងរបបអាហារប្រចាំថ្ងៃ។ នៅពេលនិយាយដល់ប្រេងបន្លែចម្អិនម្ហូប នាងចែករំលែកស្រដៀងជាមួយលោក សុ ធារិទ្ធិដែរ នាងជ្រើសរើសប្រេងឆា Simply ដែលជាប្រេងចម្អិនម្ហូបគុណភាពខ្ពស់ ពីក្រុមហ៊ុន Wilmar Group (សិង្ហបុរី) Simply ផ្តល់ជម្រើសប្រេងសុទ្ធជាច្រើនប្រភេទ ដូចជា ប្រេងសណ្ដែកសៀង ប្រេងអង្ករសម្រូប និងប្រេងផ្កាឈូករ័ត្ន ដែលប្រេងទាំងអស់នេះត្រូវបានបញ្ចាក់ដោយផ្នែកវិទ្យាសាស្រ្តថាជួយថែរក្សាសុខភាពបេះដូង។

ដោយផ្អែកលើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ប្រេងសណ្ដែកសៀងសម្បូរទៅដោយអូមេហ្គា 3-6-9, ប្រេងសម្រូបសម្បូរទៅដោយ Gamma Oryzanol និងប្រេងផ្កាឈូករ័ត្នផ្តល់វីតាមីន E ធម្មជាតិខ្ពស់ ដែលទាំងអស់នេះអាចជួយកាត់បន្ថយកូឡេស្តេរ៉ុល និងការពារសុខភាពបេះដូង។

ខ្ញុំបានប្រើប្រេងឆា Simply ជាប្រចាំក្នុងម្ហូបប្រចាំថ្ងៃរបស់ខ្ញុំជាយូរឆ្នាំមកហើយដើម្បីបន្ថែមខ្លាញ់ល្អក្នុងរបបអាហារនាងបានចែករំលែក។ សម្រាប់នាង Simply មិនមែនត្រឹមជាវត្ថុចាំបាច់ក្នុងផ្ទះបាយទេ ប៉ុន្តែជាជំនួយការដ៏គួរឱ្យជឿជាក់បានក្នុងការរួមដំណើរថែរក្សាសុខភាពបេះដូងផងដែរ។

Photo 2025 10 09 09 41 52

តារាសម្តែងរូបនេះជ្រើសរើសប្រើប្រេងចម្អិនម្ហូប Simply ពីព្រោះជម្រើសមានច្រើនប្រភេទ ដែលទាំងអស់សុទ្ធតែមានគ្រឿងផ្សំល្អសម្រាប់បេះដូង

រឿងរ៉ាវរបស់លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា គឺជាភស្តុតាងបង្ហាញថា ការផ្លាស់ប្តូរតូចៗអាចនាំមកនូវភាពផ្លាស់ប្តូរធំៗក្នុងការការពារសុខភាពបេះដូងបាន។ ដូចដែលវេជ្ជបណ្ឌិត ដាលីន ប្រធានផ្នែកជម្ងឺបេះដូងនិងសរសៃឈាមនៅមន្ទីរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា៖ការផ្លាស់ប្តូរទម្លាប់រស់នៅ ការហាត់ប្រាណឱ្យបានច្រើន និងអាហារតុល្យភាព ជាជំនួយដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូងដល់ទៅ៨០ភាគរយ

ដំណើរសំរាប់ជីវិតមានសុខភាពល្អរបស់ពួកគេ បានក្លាយជាប្រភពជំរុញចិត្តក្នុងសង្គមកម្ពុជាទាំងមូល

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 22

អត្ថបទទាក់ទង

#អត្ថបទ PR

មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
Daneth Mech
July 23 2026
17 views

#អត្ថបទ PR

ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
Tror Sopheap
July 22 2026
11 views

#អត្ថបទ PR

អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
Vuthea Morn
July 20 2026
35 views

#អត្ថបទ PR

IHH Healthcare Malaysia ពង្រឹងលទ្ធភាពទទួលបានការថែទាំពីគ្រូពេទ្យឯកទេសសម្រាប់អ្នកជំងឺកម្ពុជា
Tror Sopheap
June 26 2026
51 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីសុខភាពមេតាប៉ូលីស - បណ្តាញទំនាក់ទំនងគ្នានៅក្នុងរាងកាយរបស់អ្នក
Sreymom Cha
June 15 2026
62 views

#អត្ថបទ PR

ក្រុមហ៊ុន GRAB សហការជាមួយមន្ទីរពេទ្យ INTERCARE បើកដំណើរការកម្មវិធីសង្គ្រោះបឋម សម្រាប់ដៃគូបើកបរនៅរាជធានីភ្នំពេញ
Sreymom Cha
June 11 2026
28 views
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia