បទពិសោធន៍ និងការឆ្លងកាត់ដ៏លំបាកលាយលំជាមួយភាពអស្ចារ្យបំផុតរបស់ស្ត្រីគឺ ការសម្រាលកូន ហើយមនុស្សស្រីភាពច្រើនមានក្ដីស្រមៃចង់មានកូនភ្លោះចូលមកក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែជាអកុសលការមានកូនភ្លោះមិនមែនចេះតែមានសំណាងនោះទេ។ មួយវិញទៀត ស្ត្រីក៏អាចបង្កើនឱកាសក្នុងការមានផ្ទៃពោះកូនភ្លោះដោយការអនុវត្តជំហានជាក់លាក់ដូចជាការប្រើប្រាស់ឱសថមួយចំនួន និងការចូលរួមពីដៃគូក្នុងការរួមភេទពិសេសផងដែរ។ នេះបើយោងតាមប្រភព MYLO។
ចំពោះការបង្កើតកូនភ្លោះដូចគ្នាកើតឡើងនៅពេលដែលមេជីវិតឈ្មោលមួយបង្កកំណើតដល់ស៊ុតមួយ ដែលត្រូវបានបែងចែកជាបន្តបន្ទាប់ទៅជាអំប្រ៊ីយ៉ុងពីរផ្សេងគ្នា។ កូនភ្លោះទាំងនេះមានធាតុផ្សំហ្សែនដូចគ្នា ហើយក៏មានរចនាសម្ព័ន្ធហ្សែនផងដែរ។ លើសពីនេះទៀត កូនភ្លោះដូចគ្នាមានសុក។
ចំពោះកូនភ្លោះមិនដូចគ្នាបេះបិទ មិនចែករំលែកលក្ខណៈស្តង់ដារមួយចំនួន និងមានរចនាសម្ព័ន្ធហ្សែនដូចគ្នានឹងបងប្អូនបង្កើតឪពុកម្តាយដូចគ្នា។ ជាឧទាហរណ៍ កូនភ្លោះមិនដូចគ្នាបេះបិទនីមួយៗនឹងមានសុករបស់វាផ្ទាល់។
ជាការពិតណាស់ ការមានកូនភ្លោះតាមធម្មជាតិ គឺជាក្តីសុបិនមួយរបស់គូស្នេហ៍ជាច្រើនដែលចង់មានកូនភ្លោះ។ ទោះបីជាឱកាសនៃការមានកូនភ្លោះគឺ នៅក្នុងចំណោមស្រ្ដីចំនួន២៥០អាចមានស្រី០១នាក់ក៏ដោយ ប៉ុន្តែកុំទាន់អស់សង្ឃឹម ស្ត្រីអាចធ្វើរឿងមួយចំនួននេះដើម្បីបង្កើនឱកាសមានកូនភ្លោះបានរួមមាន៖
១.តំណពូជ៖ កូនភ្លោះ គឺជារឿងដែលតែងកើតឡើងនៅក្នុងគ្រួសារដែលមានហ្សែនភ្លោះពីមុនៗ។ ម្តាយដែលមានកូនភ្លោះច្រើនក្នុងគ្រួសារ ទំនងជាអាចផ្តល់កំណើតកូនភ្លោះក្រៅៗទៀតបាន។
២.អាយុ៖ កូនភ្លោះច្រើនកើតលើស្ត្រីមានអាយុលើសពី៣៥ឆ្នាំ ដើម្បីមានផ្ទៃពោះកូនភ្លោះ។ ដោយសារតែស្ត្រីដែលមានអាយុលើសពី ៣៥ឆ្នាំផលិតអរម៉ូនរំញោច(FSH)កាន់តែច្រើន។
៣.មានផ្ទៃពោះច្រើនដង៖ ការមានកូនភ្លោះ គឺទំនងជាអំឡុងពេលមានផ្ទៃពោះច្រើនដង។ សមត្ថភាពរបស់រាងកាយរបស់មនុស្សស្រីក្នុងការថែរក្សាស៊ុតបង្កកំណើតមានភាពប្រសើរឡើងបន្ទាប់ពីមានផ្ទៃពោះដំបូង ឬច្រើនដង។
៤.ប្រភេទមនុស្ស៖ វាត្រូវបានគេកត់សម្គាល់ឃើញថា មនុស្សស្បែកស និងជនជាតិអាហ្វ្រិក មានអត្រាកើតកូនភ្លោះច្រើនជាងគេ។ ឧប្បត្តិហេតុនៃការមានកូនភ្លោះគឺទាបជាងនៅក្នុងប្រជាជនអេស្ប៉ាញ និងអាស៊ី។
៥.ប្រភេទរាងកាយ៖ ការស្រាវជ្រាវបង្ហាញថា ស្ត្រីដែលមានកម្ពស់ខ្ពស់ ទំនងជាមានកូនភ្លោះជាងស្ត្រីដែលមានរាងតូចៗ។
នៅក្នុងនោះ បើយោងតាមប្រភពដដែល បានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះឥរិយាបថផ្លូវភេទទាំងនេះក៏អាចបង្កើនឱកាសនៃការមានកូនភ្លោះផងដែររួមមាន៖
១.ការរួមភេទពីចំហៀង៖ ជាការពិតណាស់ ការរួមភេទពីចំហៀង អាចធ្វើឱ្យមេជីវិតឈ្មោលមានឪកាសចូលទៅដល់មាត់ស្បូនកាន់តែលឿន និងងាយស្រួលនៅពេលដែលស្ត្រីស្ថិតក្នុងទីតាំងនេះ ដែលអាចបង្កើនឱកាសមានកូនភ្លោះបាន។
២.ការរួមភេទឈរ៖ ពិតមែនហើយ ការរួមភេទឈរ គឺជារចនាបទមួយដែលមានសក្តានុពលសម្រាប់ការឱ្យមេជីវិតឈ្មោលជ្រៀតចូលជ្រៅ ដែលអាចបង្កើនឱកាសមានកូនភ្លោះបាន។
៣.ការរួមភេទស្ដ្រីដេកបញ្ឈរជើងបុរសនៅពីលើ៖ ការរួមភេទបែបនេះជួយសម្រួលដល់ការបញ្ចូលមេជីវិតឈ្មោលទៅក្នុងស៊ុត និងជាទីតាំងរួមភេទដ៏ប្រសើរបំផុតសម្រាប់ការមានកូនភ្លោះ។
៤.ការរួមភេទពីខាងក្រោយ៖ នៅក្នុងស្ថានភាពនេះ ដៃគូចូលមកពីខាងក្រោយ ហើយដោយសារតែទីតាំងនេះ មេជីវិតឈ្មោលនៅតែនៅជិតមាត់ស្បូនរបស់ស្ត្រី ងាយបង្កើតឱកាសមានកូនភ្លោះលឿន។
មួយវិញទៀត ការបង្កកំណើតតាមបែបIVF មានឱកាសពី២០-៤០% ដែលស្ត្រីដែលបានបង្កកំណើតតាម IVF នឹងមានកូនច្រើនជាងមួយ។ នោះជាការពិត ប៉ុន្តែវាអាស្រ័យទៅលើចំនួនអំប្រ៊ីយ៉ុងដែលបានបញ្ចូលទៅក្នុងស្បូនផងដែរ ហើយកូនភ្លោះទំនងជាកើតមានក្នុងចំណោមគូស្វាមីភរិយាដែលប្រើវិធីព្យាបាលការមានកូនដូចជា IVF ជាដើម។
ចំណែក ការបង្កកំណើត Intrauterine insemination (IUI): ក្នុងអំឡុងពេលដំណើរការនេះ មេជីវិតឈ្មោលត្រូវបានបញ្ចូលទៅក្នុងស្បូនតាមរយៈសឺរុំាង។ មិនមានភស្តុតាងដែលថា ការបង្កកំណើតតាម IUI បង្កើនឱកាសនៃការកើតកូនភ្លោះនោះទេ។ ស្ត្រីដែលកំពុងទទួលការព្យាបាលនេះក៏ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំពន្យារកំណើតផងដែរ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះ។